មិនចាំយូរ!! អឺរ៉ុបបង្កើតកងកម្លាំងប្រតិកម្មរហ័ស មានទាហានរហូតដល់​ ៥ ០០០នាក់ នឹងត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័ស

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បណ្តារដ្ឋមន្ត្រីការបរទេស និងការពារជាតិរបស់សហភាពអឺរ៉ុប (EU) កាលពីថ្ងៃចន្ទទី២១ខែមីនា បានយល់ព្រមលើយុទ្ធសាស្ត្រសន្តិសុខ ដែលសំដៅជំរុញភាពខ្លាំងខាងយោធារបស់ប្លុកនេះ នៅពេល ស ង្រ្គា.ម បានវិលត្រលប់មកអឺរ៉ុបវិញ។
រដ្ឋមន្ត្រីទាំងអស់បានឯកភាពគ្នា បង្កើតកម្លាំងប្រតិកម្មរហ័ស ដោយកងទ័ពរហូតដល់ ៥ ០០០នាក់ នឹងត្រូវបានដាក់ពង្រាយយ៉ាងឆាប់រហ័ស ក្នុងអំឡុងពេលមាន វិ ប.ត្តិ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានគោលនយោបាយការបរទេស EU លោក Josep Borrell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការ គំ រា.ម កំ ហែ.ង កំពុងកើនឡើង ហើយតម្លៃនៃភាព អ សកម្មគឺច្បាស់លាស់”។
ការងារលើយុទ្ធសាស្ត្រនេះ បានចាប់ផ្តើមនៅឆ្នាំ២០២០, មុនពេលមានជំងឺរាតត្បាត, មុនអាមេរិកដកទ័ពចេញពីអាហ្វហ្គានីស្ថាន និងមុន ស ង្រ្គា.ម អ៊ុយក្រែន។ បន្ទាប់ពីការ វា.យ លុ.ក របស់រុស្ស៊ីលើអ៊ុយក្រែនបានកើតឡើងនៅថ្ងៃទី២៤ខែកុម្ភៈ EU
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក៏បានពង្រឹងជំហររបស់ខ្លួនលើទីក្រុងមូស្គូ។ ប្លុកនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “EU ត្រូវតែអាចការពារប្រជាពលរដ្ឋរបស់ខ្លួន និងដើម្បីរួមចំណែកដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។
រឿងនេះគឺកាន់តែសំខាន់ នៅពេល ស ង្រ្គា.ម បានវិលត្រលប់មកអឺរ៉ុបជាថ្មី បន្ទាប់ពីការ វា.យ លុ.ក ដោយ អ យុត្តិធម៌ និងគ្មានហេតុផលរបស់រុស្ស៊ី ប្រ ឆាំ.ង អ៊ុយក្រែន ក៏ដូចជាការផ្លាស់ប្តូរភូមិសាស្ត្រនយោបាយសំខាន់ៗផងដែរ”។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងការពារជាតិអាល្លឺម៉ង់លោកស្រី Christine Lambrecht បាននិយាយនៅក្នុងទីក្រុងព្រុចសែលថា ទីក្រុង បែរឡាំង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់នូវស្នូលនៃកម្លាំងប្រតិកម្មរហ័សថ្មីរបស់ EU នៅឆ្នាំ២០២៥ ដែលជាឆ្នាំ ខ្លួនមានបំណងក្លាយជាប្រតិបត្តិការពេញលេញ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​
កម្លាំងនេះនឹងជំនួសក្រុមសមរភូមិដែល EU មានតាំងពីឆ្នាំ២០០៧មក ប៉ុន្តែមិនដែលប្រើទេ។ ផែនការសម្រាប់ការជួសជុលឡើងវិញនេះ បានទទួលការចាប់អារម្មណ៍បន្ទាប់ពីបណ្តាប្រទេសនៅអឺរ៉ុប ជួបផលលំបាកក្នុងការដោះស្រាយជាមួយការដកទ័ពចេញពីទីក្រុងកាប៊ុលក្នុងខែសីហាឆ្នាំមុន៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.