មានបងប្អូនណាដឹង!! នៅមានស្មៀនឃុំទារលុយពលរដ្ឋទៀតទេ ព្រោះសម្ដេច ស ខេង បានព្រមានថា បើមានស្មៀនណាម្នាក់ទារលុយនឹងដកចោល…!!

ភ្នំពេញ៖ ស្មៀនឃុំណាមួយ ដែលធ្វើសកម្មភាពមិនល្អ ទារលុយពីប្រជាជនគឺអាចដោះដូរបាន ។ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃសម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ស្មៀនឃុំគឺជាមន្រ្តីមុខងារសាធារណៈ ដូច្នេះគឺក្រសួងជាអ្នកតែងតាំង មិនមែនជាស្រុក ឬ ខេត្ត ដែលត្រូវតែងតាំងនោះទេ។

ដូច្នេះប្រសិនបើស្មៀនណាម្នាក់ ដែលហ៊ានទារលុយពីប្រជាពលរដ្ឋបន្ថែមទៀត ក្រុមប្រឹក្សាឃុំអាចធ្វើការ ស្នើសុំទៅក្រសួងដើម្បីដោះដូរមន្រ្តីស្មៀនឃុំបាន។ សម្ដេច ស ខេង មានប្រសាសន៍បែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើ ប្រាស់ជាផ្លូវការ អគារស្នាក់ការ សាលប្រជុំ និងសមទ្ធផលនានា គណបក្សប្រជាជនកម្ពុជា ស្រុកព្រះស្តេច ខេត្តព្រៃវែង នាពេលកន្លងទៅ៕

សូមទស្សនាវីដេអូ

Comments are closed, but trackbacks and pingbacks are open.