ស្នាមសង្វារ គឺជាបញ្ហាទូទៅ នៅក្នុងចំណោមស្ដ្រីជាច្រើន ជាពិសេសបន្ទាប់ពីមានផ្ទៃពោះនោះ។
ជាមួយគ្នានេះ មានមូលហេតុជាច្រើន ដែលបណ្ដាលឲ្យមានស្នាម សង្វារក្រោយពីមានផ្ទៃពោះ ដូចជា ការផ្លាស់ប្ដូរអម៉ូន ឬ ពីធាត់មកស្គម ឬ ការបាត់បង់នៃភាពយឺត និងផ្សេងៗទៀត។ ចំពោះស្នាមបែបនេះ តែងតែប្រទះឃើញ កើតមានឡើង ដូចជាលើឬក្រោម ក្បាលពោះ ដើមទ្រូង និងភ្លៅ។
ជាការពិតណាស់ អ្វីក៏ដោយ ក៏ត្រូវការភាពអត់ធ្មត់ដែរ ខណៈពេលដែលចង់បំបាត់ សង្វារក៏ដូចគ្នាដែរ តែអ្នកត្រូវចងចាំថា វិធីគ្រប់ប្រភេទ មិនអាចធ្វើឲ្យបាត់ ១០០ភាគរយនោះទេ គ្រាន់តែអាចជួយ កាត់បន្ថយតែប៉ុណ្ណោះ។ ជួបជាមួយ នឹងវិធីធម្មជាតិដែលប្រិយមិត្ដនារី អាចធ្វើបានដោយខ្លួនឯង ដែលនឹងជួយសម្រាលនៃ ស្នាមសង្វារនេះបាន។
១. ប្រេង
ការម៉ាស្សាដោយប្រើប្រេង នៅលើភ្លៅ ក្បាលពោះ ឬដើមទ្រូង ពិតជាអាច ជួយស្បែកអ្នក កាន់តែរលោង និងលទ្ធផលអាចជួយ កាត់បន្ថយស្នាមសង្វារនេះបាន។ ប្រេងមានច្រើនជម្រើស ដែលអាចយកមកប្រើ ដូចជា៖
ប្រេងអូលីវ គឺជាប្រេងដែលមានប្រជាប្រិយភាព ដែលក្រោយពីម៉ាស្សាលើស្នាមសង្វាររួច ត្រូវតែប្រញាប់ លាងចេញ ហើយត្រូវចាំថា វាមិនអាចផ្ដល់លទ្ធផល បានភ្លាមៗនោះទេ។ ជាមួយគ្នានេះ អ្នកអាចលាយជាមួយនឹង ទឹក និង ទឹកខ្មេះ ដែលអាចប្រើប្រាស់វា ដូចជា ឡេលាបពេលយប់។
ប្រេងវីតាមីន E ដែលអាចលាយជាមួយនឹង ឡេដែលធ្វើឲ្យមានជាតិសើម និងលាបទៅលើ ស្នាមសង្វារនេះ ជារៀងរាល់ថ្ងៃ។
ប្រេងផ្សេងៗសម្រាប់ការព្យាបាល មានដូចជា ប្រេងដូង ប្រេងអាម៉ង់ ប្រេងល្ហុង ប្រេងអាវ៉ូខាដូ និងប្រេងវីតាមីន E ដែលអាចច្របល់ចូលគ្នាដោយ ដោយបរិមាណស្មើរគ្នា និងលាបលើ ស្នាមនោះ។
២. ជាតិអន្ធិលរបស់ ប្រទាលក្រពើ
អាចចិត យកអន្ធិល របស់ប្រទាលក្រពើ ដែលដាំដោយខ្លួនឯង ឬទិញមកផ្សារ និងលាបទៅលើស្នាមនោះ ដែលអាចជួយព្យាបាលស្នាម និងធ្វើឲ្យស្បែកអ្នកតឹងណែន។
៣. ស៊ុតពណ៌ស
ពិតជាមានអត្ថប្រយោជន៍ជាខ្លាំង ដែលអាចមកយកលាបលើ ស្នាមសង្វារ ដែលវាត្រូវបាននិយាយថា ជួយឲ្យស្បែកកាន់តែ ក្មេងជាងវ័យ។
៤. ប្រេងកាកាវ ឬប្រេងយកចេញពីប័រ
យកមកលាបលើស្នាមសង្វារ ដែលវាក៏អាចជួយពង្រឹងនៃភាពយឺត នៃស្បែក និងការពារស្បែកងាប់ផងដែរ។
៥. ពិសារទឹក
គួរណាតែពិសារទឹក យ៉ាងតិច ១០ ទៅ ១២កែវ ក្នុងមួយថ្ងៃ ដើម្បីរក្សាសំណើមនៃស្បែក និងជួយឲ្យខ្លួនអ្នកជៀសវាង ពីបញ្ហាជាច្រើន ដូចជាស្នាមសង្វារនេះ និងគួរណាកាត់បន្ថយ កាហ្វេ តែឬ សូដា ដែលបណ្ដាលឲ្យស្បែកអ្នក ខ្វះជាតិទឹក។
៦. ទឹកក្រូចឆ្មារ
អ្នកអាចយកទឹក ក្រូចឆ្មារ មកលាបលើស្នាម ខណៈពេលដែល ជាតិអាស៊ីតនៃក្រូចឆ្មារនេះ អាចជួយសម្រាល និងលាងវាជាមួយនឹង ទឹកត្រជាក់ ក្រោយពីលាបរួច។
៨. ស្ករ
អ្នកអាចលាយស្ករ ជាមួយនឹង ទឹកក្រូចឆ្មារបន្ដិច និងប្រេងអាល់ម៉ុង។ បន្ទាប់ពី ច្របល់ចូលគ្នាហើយ អ្នកអាចយកមកដុសនៅលើ ស្នាមសង្វារអ្នក ដែលវាអាចជួយកំចាត់ស្បែកងាប់។ អ្នកអាចធ្វើវិធីនេះ ក្រោយពេលងូតទឹករួច។
៩. ឡេ
អ្នកអាចប្រើប្រាស់ ឡេដោយលាបលើ ស្នាម តែអ្នកគួរជ្រើសរើស ផលិតផលដែលត្រឹមត្រូវ នឹងសាកសមសម្រាប់ ការបំបាត់ស្នាមនេះ ដូចជា Urban Skintrition ជាដើម។
វិធីជួយទប់ស្កាត់កុំឲ្យមានស្នាមបែបនេះ នៅពេលដែលមានផ្ទៃពោះ
ស្ដ្រីមានផ្ទៃពោះ គួរណាតែ៖
១.បរិភោគអាហារដែលផ្ដល់នូវ សុខភាពល្អដល់អ្នក ដូចជាមានផ្ទុកនូវវីតាមីន ស៊ី អ៊ី និងប្រូតេអ៊ីនផ្សេងៗទៀត ដើម្បីជួយពង្រឹងភាពយឺត និងជួយសម្រាលពីបញ្ហាផ្សេងៗ។
២. ពិសារទឹកឲ្យបានច្រើន ដើម្បីរក្សា ជាតិទឹកនៅក្នុងខ្លួន។
៣. គួរតែរក្សាខ្លួនអ្នក ឲ្យមានចលនា ឬរឹងមាំ តាមរយៈការហាត់ប្រាណដោយដើរ ឬយូហ្គា។
៤. ក្នុងអំឡុងពេលមានផ្ទៃពោះ គួរតែធ្វើការម៉ាស្សា នៅលើដងខ្លួនជាមួយនឹង ប្រេងក្រអូប មុននឹងងូតទឹក ដែលនេះជាវិធីមួយ ដែលអាចកាត់បន្ថយ ឬជៀសវាងពីការមានស្នាមសង្វារផងដែរ។
៥. គួរតែលាបឡេ វ៉ាស៊ីលីន នៅលើពោះ ក្នុងអំឡុងពេលមានផ្ទៃពោះនេះ។
សម្រាប់ប្រិយមិត្ដនារី ដែលជួបប្រទះនូវបញ្ហានេះ អាចសាកល្បងនូវ វិធីខាងលើបាន៕
Comments are closed.