គ្រប់ទីកន្លែងដែលអ្នកក្រឡេកមើល គឺមានបញ្ជីចំណីអាហារកំពូលៗជាច្រើន ដែលគេណែនាំដើម្បីបង្ការជំងឺមហារីក។ អាហារថ្មីៗដែលចេញមកភ្លាមត្រូវបានក៏គេដាក់ថាជាអាហារដែលទប់ស្កាត់ជំងឺមហារីក និងថែរក្សារាងកាយឲ្យមានសុខភាពល្អ។ ប៉ុន្តែចុះបើចំណីអាហារទាំងនោះអាចបង្កជាជំងឺមហារីកវិញនោះ គេនឹងប្រាប់ដែរឬទេ? អាហារកែច្នៃភាគច្រើនគឺជាអ្នកបង្ករោគមហារីក ដោយសារតែវាផ្ទុកសារធាតុ Carcinogen ជាសារធាតុមួយដែលអាចធ្វើឲ្យរាងកាយវិវត្តន៍ប្រភេទជំងឺមហារីកជាក់លាក់មួយ។ ការប្រុងប្រយ័ត្នជាទូទៅគឺថាត្រូវធ្វើម៉េចចៀសវាងឲ្យបានរាល់អាហារកែច្នៃ ជាពិសេសអាហារ ដែលគេល្បីថាត្រូវបានផ្សារភ្ជាប់នឹងជំងឺមហារីកដូចខាងក្រោម។ អ៊ីចឹងសូមអានទាំងអស់គ្នានូវបញ្ជីអាហារបង្កមេរោគមហារីកកំពូលៗទាំង ៥ ដូចតទៅ។
១- ពោតលីងវេចខ្ចប់
អាហារកំដរមាត់ដ៏ឈ្ងុយឆ្ងាញ់ ដែលគេឧស្សាហ៍យកទៅញ៉ាំពេលមើលកុននេះ ផ្ទុកនូវជាតិគីមីពុលកម្រិតខ្ពស់ហៅថា Perfluorooctanoic Acid (PFOA) នៅក្នុងថង់ប្លាស្ទិកសម្រាប់វេចខ្ចប់។ ក្នុងការសិក្សាជាច្រើន គេបានបញ្ជាក់ថា មនុស្សដែលប៉ះពាល់នឹងសារធាតុគីមីពុល PFOA មានហានិភ័យខ្ពស់ក្នុងការវិវត្តទៅរកជំងឺមហារីកផ្លោកនោមនិងតម្រងនោម។ ប្រសិនបើអ្នកចង់ញ៉ាំពោតលីងរបស់អ្នកដោយមិនបារម្ភពីជាតិគីមីពុលនេះទេ គួរធ្វើវាដោយខ្លួនឯង ឬទិញវាពីផ្សារទំនើបដោយមិនបាច់វេចខ្ចប់ក្នុងថង់ប្លាស្ទិកទេ។
២- ប៉េងប៉ោះកំប៉ុង
អាហារកំប៉ុងមានលក្ខណៈងាយស្រួល និងអស្ចារ្យសម្រាប់រក្សាទុករយៈពេលយូរ។ គួរឲ្យស្តាយ ធាតុផ្សំមួយហៅថា Bisphenol A (BPA) ដែលគេប្រើក្នុងការវេបខ្ចប់ក្នុងកំប៉ុង ត្រូវបានគេស្គាល់ថាជា អ្នករំខានដល់ក្រពេញ Endocrine ដែលអាចទៅរំខានអ័រម៉ូនជាច្រើន ហើយជាលទ្ធផលនាំឲ្យកើនឡើងហានិភ័យនៃជំងឺមហារីកក្រពេញប្រូស្តាត និងសុដន់។ ប៉េងប៉ោះកំប៉ុងមានគ្រោះថ្នាក់ខ្លាំងជាងគេ ព្រោះវាផ្ទុកនូវជាតិជូរខ្ពស់ ដែលធ្វើឲ្យពួកវាស្រូបយកសារធាតុ BPA ក្នុងល្បឿនលឿនជាងអាហារកំប៉ុងដទៃ។ ដំណោះស្រាយងាយស្រួលគឺត្រូវទិញតែប៉េងប៉ោះស្រស់ៗពីផ្សារក្បែរៗផ្ទះរបស់អ្នក។
៣- ត្រីសាល់ម៉ុងចិញ្ចឹម
មនុស្សភាគច្រើនបានដឹងពីអត្ថប្រយោជន៍ជាច្រើនរបស់ត្រីសាល់ម៉ុង (Salmon) ប៉ុន្តែមិនមែនគ្រប់គ្នាសុទ្ធតែដឹងថាប្រភពនៃត្រីរបស់អ្នកក៏វាសំខាន់ដូចគ្នាដែរនោះទេ។ ត្រីសាល់ម៉ុងចិញ្ចឹមត្រូវបានគេសបញ្ជាក់ថាផ្ទុកនូវសារធាតុបង្កមេរោគកម្រិតខ្ពស់ជាច្រើន ដូចជា Polychlorinated Biphenyls (PCBs), Dioxins និង Toxaphene ដែលគេស្គាល់ថាបង្កជំងឺមហារីក។ វាមានសារៈសំខាន់ណាស់ក្នុងការទិញត្រីសាល់ម៉ុងស្រស់ៗពីសមុទ្រ បើទោះបីជាវាថ្លៃជាងត្រីសាល់ម៉ុងចិញ្ចឹមក៏ដោយ។ ទោះបីជាអ្នកអាចលៃលកទិញត្រីសាល់ម៉ុងបានតែពីរបីដងក្នុងមួយខែក៏ដោយ ក៏ត្រូវធ្វើឲ្យប្រាកដថាអ្នកទិញត្រីដែលគ្មានជាតិគីមីសម្រាប់ខ្លួនឯងដើម្បីចៀសវាងបញ្ហាពាក់ព័ន្ធសុខភាពរយៈពេលយូរ។
៤- ប្រេងឆាផ្ទុកអ៊ីដ្រូសែន
ខុសពីប្រេងឆាធម្មជាតិដូចជាប្រេងអូលីវ ប្រេងសណ្តែក ឬប្រេងខាណូឡា (Canola) ប្រេងឆាផ្ទុកអ៊ីដ្រូសែនត្រូវបានចម្រាញ់បែបកែច្នៃពីបន្លែ ហើយត្រូវបានផ្សារភ្ជាប់ទៅនឹងការបង្កជំងឺមហារីក។ ប្រេងឆាប្រភេទនេះផ្ទុកនូវសារធាតុថែរក្សាគុណភាពអាហារកម្រិតខ្ពស់ ដែលវាជួយពន្យារយៈពេលរបស់អាហារកែច្នៃឲ្យបានយូរ និងធ្វើឲ្យផ្លាស់ប្តូររសជាតិ និងក្លិនរបស់អាហារ។ ជាតិអាស៊ីតខ្លាញ់អូមេហ្គាបីកម្រិតខ្ពស់ដែលរកឃើញក្នុងប្រេងឆានេះមានគ្រោះណាស់ ព្រោះវាបានធ្វើឲ្យផ្លាស់ប្តូរនូវលទ្ធភាពបត់បែន និងរចនាសម្ព័ន្ធរបស់ភ្នាសកោសិកា ហើយវាធ្វើឲ្យអ្នកជួបហានិភ័យក្នុងការកើតជំងឺមហារីក ជាពិសេសមហារីកស្បែក។ ជាតិខ្លាញ់អូមេហ្គាបីកម្រិតខ្ពស់ដែលគេរកឃើញក្នុងប្រេងឆាផ្ទុកអ៊ីដ្រូសែនត្រូវគេស្គាល់ថាជាអ្នកបង្កជំងឺមហារីក និងគួរតែចៀសវាងវាឲ្យបាន។
៥- ដំឡូងបន្ទះ
នំកញ្ចប់ដ៏ពេញនិយមនេះត្រូវបានគេដឹងថាផ្ទុកនូវសារធាតុ Acrylamide ដែលវាជាសមាធាតុមួយរបស់ជាតិគីមី Carcinogen ដ៏ពេញនិយមរកឃើញក្នុងបារី។ សារធាតុគីមីនេះត្រូវបានផលិតចេញពីការបំពងបន្ទះដំឡូងរយៈពេលយូរក្នុងសីតុណ្ហភាព ១២០ អង្សា ហើយវាជាកម្រិតសីតុណ្ហភាពមួយចាំបាច់ដើម្បីធ្វើឲ្យវាក្រៀម។ គួរឲ្យស្តាយ សារធាតុ Acrylamide ត្រូវបានផ្សារភ្ជាប់ទៅនឹងការបង្កជំងឺមហារីក ហើយចំណីដូចជាដំឡូងបន្ទះនេះគួរតែត្រូវដកចេញពីរបបអាហារប្រចាំថ្ងៃជាដាច់ខាត។
ដំឡូងបន្ទះក៏មានជាតិខ្លាញ់ខ្ពស់ផងដែរ ហើយអាចនាំទៅរកការឡើងទម្ងន់ និងឡើងសម្ពាធឈាម ដែលអាចនាំទៅរកបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើន រួមទាំងជំងឺមហារីក។ ជម្រើសចំណីញ៉ាំលេងដែលមានសុខភាពល្អគឺត្រូវធ្វើដំឡូងបន្ទះចេញពីប្រេងអូលីវដោយខ្លួនឯង៕
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Next Post
Comments are closed.