លោក ស៊ីន ស៊ីសាមុត (១៩៣២-១៩៧៦) គឺជាអ្នកនិពន្ធបទចំរៀងនិងជាអ្នកចំរៀងខ្មែរដ៏ល្បីល្បាញនាអំលុងទសវត្សរ៍ឆ្នាំ ៥០ ដល់ ៧០។ គាត់មានរហស្សនាមថាជា អធិរាជសំលេងមាស។ លោក ស៊ីន ស៊ីសាមុត ទទួលមរណភាពក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ១៩៧៦។ ភាពល្បីល្បាញរបស់លោក ស៊ីន ស៊ីសាមុត បានពីទឹកដមសំលេងដ៏ក្រអួនក្រអៅ ពីរោះរណ្ដំចិត្ត គួបផ្សំនិងបទចំរៀងមនោសញ្ចេតនាគ្រប់រសជាតិ លន្លង់លន្លោច សប្បាយ កំសត់ ខ្លោចផ្សា -ល- ដែលជាស្នាដៃនិពន្ធផ្ទាល់របស់លោក និងអ្នកនិពន្ធដទៃក្នុងជំនាន់លោក។
ស្ថានភាពសិល្បៈតន្ត្រីនាសម័យនោះ
ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត មិនបានធ្វើអោយចុះទន់ខ្សោយកិត្តិនាមរបស់អ្នកចម្រៀងដទៃទៀតដូចជាលោក អ៊ឹម សុងសឺម និង អ្នកស្រី ហួយ មាស ដែលច្រៀងអោយវិទ្យុជាតិនាសម័យនោះទេ។ លោក មាស ហុកសេង អ្នកសិល្បៈចម្រៀងនៅ មហាវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ(ឬសាលារចនា) មានកិត្តិនាមល្បីតាមរយៈបទ លលកញីឈ្មោល នៅឆ្នាំ ១៩៦៦។ កិត្តិស័ព្ទរបស់តារាចម្រៀងល្បីៗទាំងនេះបានដោយសារទឹកដៃនិពន្ឋរបស់កវី ម៉ា ឡៅពី ដែលបាននិពន្ឋបទល្បីៗដូចជា ដៃសមុទ្រត្រពាំងរូង និង បទលលកញីឈ្មោល ជាដើម។ លោក ម៉ា ឡៅពី នៅមានជីវិតដល់សព្វថ្ងៃ ដោយរស់នៅរដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។ លោក អ៊ឹម សុងសឺម ច្រើនតែច្រៀង និងមិនសូវនិពន្ឋបទភ្លេងទេ។ បទចម្រៀងល្បីរបស់លោកគឺបទ កោះត្រល់ ដែលបានថតនៅឆ្នាំ ១៩៦៣ នៅតែដក់ជាប់ក្នុងដួងចិត្តខ្មែរគ្រប់រូប ដែលសោកស្តាយការបាត់បង់កោះត្រល់ទៅវៀតណាម។ លោក អ៊ឹម សុងសឺម និងអ្នកស្រី ហួយ មាស តែងតែទៅតាម ព្រះបាទនរោត្តម សីហនុ ពេលទ្រង់ចុះទៅទស្សនកិច្ចតាមខេត្ត ដើម្បីច្រៀងបទចំរៀងប្រជាប្រិយ មានរាំវង់ជាដើម ដើម្បីកំដរបងប្អូនប្រជាពលរដ្ឋដែលមកទទួលស្វាគមន៍ព្រះប្រមុខរដ្ឋ។ លោក សុះ ម៉ាត់ ក៏ជាអ្នកចម្រៀងល្បីនាសម័យនោះដែរ តាមរយៈបទ អាកាសយាន្ត។ អ្នកគាំទ្រលោក សុះ ម៉ាត់ភាគច្រើនជាអ្នកដែលមិននិយមបទថ្មីៗរបស់លោក ស៊ីន ស៊ីសាមុត ដែលចេញក្រោយ។
អ៊ឹម សុងសឺម
ហួយ មាស
ម៉ា ឡៅពី
សុះ ម៉ាត់
ជីវប្រវត្តិ
កុមារភាព
លោក ស៊ីន ស៊ីសាមុត ចាប់កំណើតនៅថ្ងៃ២៣ សីហា ១៩៣២ នៅខេត្តស្ទឹងត្រែង។ លោកជាកូនប្រុសពៅក្នុងចំណោមបងប្អូន៤នាក់ (ប្រុស២ ស្រី២) របស់ លោក ស៊ីន លៀង និងអ្នកស្រី ស៊ីប ប៊ុនឡីដែលជាកូនកាត់ឡាវ-ចិន។ លោកឪពុក របស់លោកជាឆ្មាំយាមពន្ឋនាគារនៅខេត្តបាត់ដំបង និងជាទាហានបដិវដ្តន៍ប្រឆាំងសម័យអាណានិគម។ លោកឪពុករបស់លោកបាន លាចាកលោកដោយជំងឺ ហើយម្តាយរបស់លោកក៏រៀបការម្តងទៀត ដែលអាពាហ៍ពិពាហ៍ក្រោយនេះបន្សល់ទុកនូវកូន២នាក់ទៀត។
លោក ស៊ីន ស៊ីសាមុត បានចូលរៀននៅសាលាបឋមសិក្សាទីរួមខេត្តស្ទឹងត្រែងនៅអាយុ៥ឆ្នាំ។ លោកជាក្មេងល្អ និង ទទួលបានការស្រឡាញ់ចូលចិត្តពីគ្រូនិងមិត្តរួមថ្នាក់។ លោកមាននិស្ស័យជាមួយសិល្បៈតាំងពីអាយុ៦ឬ៧ឆ្នាំ ដែលជាញឹកញាប់លោក ត្រូវបានសាលាសុំ អោយលេងហ្គីតាក្នុងពិធីបុណ្យផ្សេងៗនៅសាលា។ កាលពីកុមារ លោកជាក្មេងសុភាព ស្រគត់ស្រគំ ចិត្តល្អ និងចេះអាណិតអាសូរអ្នកដទៃ។ គេនិយាយថា លោកនិយាយទៅកាន់មនុស្សគ្រប់គ្នាដោយសំដំទន់ភ្លន់និងផ្អែមល្ហែម។ លោកតែងទៅ លេងវត្តនៅក្បែរផ្ទះជាញឹកញាប់និងបាននិយាយលេងជាមួយព្រះសង្ឃនាពេលទំនេរ។ លោកមាននិស្ស័យនឹងព្រះពុទ្ឋសាសានា ដោយលោកបានសុំរៀនភាសាបាលីពីភិក្ខុមួយអង្គ។ លោកចូលចិត្តអានសៀវភៅ ទាត់បាល់ និង បង្ហោះខ្លែង។
លោកបញ្ចប់ការសិក្សាចំនេះទូទៅនៅឆ្នាំ ១៩៥១ ហើយក៏បានបន្តការសិក្សានៅសាលាវេជ្ជសាស្ត្រនៅភ្នំពេញដោយស្នាក់នៅជាមួយឪពុកមា របស់លោក។ ទោះជាមមាញឹកនឹងកិច្ចការរៀនសូត្រនៅសាលាវេជ្ជសាស្ត្រយ៉ាងនាក៏ដោយ លោកនៅអាចឆ្លៀតពេលទំនេរដើម្បីរៀនច្រៀង និងនិពន្ឋបទភ្លេងដែរ។ ក្នុងកំលុងពេលនោះ គាត់កំរចេញទៅដើរលេងខាងក្រៅណាស់ ដោយសារប្រាក់ឧបត្ថម្ភពីមាតាបិតាលោកគ្រប់គ្រាន់ ល្មមសំរាប់ចាយវាយក្នុងការសិក្សាប៉ុណ្ណោះ។ ហេតុនេះ លោកតែងចំនាយពេលទំនេររបស់លោកសំរាប់សិក្សាបទភ្លេងនិងហាត់ច្រៀង។ ដោយមានការគាំទ្រពីមិត្តភក្ដិដូចកាលពីនៅបឋមសិក្សាឋានដែរ លោកចាប់ផ្តើមល្បីនៅសាលារបស់លោកថាជាអ្នកមានទេពកោសល្យខាង តន្ត្រីនិងចម្រៀង ហើយលោកត្រូវបានគេសុំអោយច្រៀងនៅរាល់កម្មវិធីរបស់សាលា។ នៅឆ្នាំដដែលនោះ លោកបានបង្កើក្រុមតន្ត្រីមួយឈ្មោះ ព្រះច័ន្ទរស្មី ដែលមានសមាជិក៩នាក់។ មិនយូរប៉ុន្មានក្រោយមក ក្រុមតន្ត្រីរបស់លោក ទទួលបានការគាំទ្រពេញនិយមពីសំណាក់ ប្រជាពលរដ្ឋក្រុងភ្នំពេញ។ ដោយមានភាពល្បីល្បាញនេះ នៅដើមឆ្នាំ១៩៥៣ ក្រុមតន្ត្រីរបស់លោកត្រូវបានវិទ្យុជាតិអញ្ជើញអោយចូលប្រគុំ រួមជាមួយក្រុមតន្ត្រីវិទ្យុជាតិឈ្មោះ រាជសីហ៍។ ពេលកិត្តស័ព្ទរបស់លោកចាប់ផ្ដើមល្បីពាសពេញភ្នំពេញ លោកក្លាយជាអ្នកចំរៀងពាក់កណ្ដាលអាជីព ដោយជារឿយៗលោកតែងចេញច្រៀងតាមវិទ្យុនិងពិធីមង្គលការផ្សេងៗ។ ជាអកុសល មាតាបិតារបស់លោកមិន សប្បាយចិត្តនឹងឮលោកច្រៀងតាមវិទ្យុទេ។ មាតាបិតារបស់លោកចង់អោយលោកក្លាយជាវេជ្ជបណ្ឌិត និងបារម្ភថាចំម្រៀងនឹងរំខានដល់ ការសិក្សារបស់លោក។ ប៉ុន្តែ វាសនាបានចារថា ស៊ីន ស៊ីសាមុតត្រូវតែក្លាយជាអ្នកចំម្រៀង ទោះជាមានការជំទាស់ពីគ្រួសារក៏ដោយ។
អាជីពជាសិល្បករ
ពេលដែលកម្ពុជាបានទទួលឯករាជ្យបរិបូរណ៍ពីបារាំងនៅឆ្នាំ ១៩៥៣ លោកចាប់ផ្តើមអាជីពជាសិល្បកររបស់លោក ដោយក្លាយជាអ្នកចំរៀងប្រចាំអោយ ស្ថានីយ៍វិទ្យុជាតិ។ គាត់បន្តការសិក្សាវេជ្ជសាស្ត្ររហូតដល់ចប់ និងចូលបំរើការងារនៅ មន្ទីរពេទ្យព្រះកេតុមាលា។ លោក ស៊ីន ស៊ីសាមុតនិពន្ឋបទភ្លេងដោយប្រើម៉ង់ដូលីន។ បទចំរៀងរបស់លោកជាទូទៅ មានលក្ខណៈមនោសញ្ចេតនា លន្លង់លន្លោច ដោយឆ្លុះបញ្ចាំងអំពីស្នេហាសុភមង្គល ឈឺចាប់ និងស្រមើស្រមៃ។ ទេពកោសល្យសិល្បៈ របស់លោកបានដោយការព្យាយាមដុសខាត់ទេពកោសល្យពីកំនើតរបស់លោក។ មានគេនិយាយថា គាត់បានប្រើប្រាស់វចនានុក្រម ដល់ទៅ៣ ដោយគ្រាន់តែចង់មើលតើពាក្យមួយសរសេរត្រឹមត្រូវឬអត់ ក្នុងភាសាខ្មែរ សំស្ក្រឹត និងបាលី។
ចម្រៀងភាគច្រើនរបស់លោកផ្អែកលើជីវិតពិតនិងអារម្មណ៍របស់អ្នកស្ដាប់។ មិត្តអ្នកស្ដាប់តែងតែយករឿងរ៉ាវផ្ទាល់ខ្លួនគេ មានទាំងស្នេហានិងការបាត់បង់ សប្បាយនិងឈឺចាប់ សំរាប់ឲ្យលោកស៊ីន ស៊ីសាមុតនិពន្ធចម្រៀងដោយផ្អែកលើរឿងពិតនេះ។ ហេតុនេះអត្ថន័យក្នុងចម្រៀងរបស់លោក ភាគច្រើនជារឿងពិតរបស់មិត្តអ្នកស្ដាប់របស់លោក។ ពេលដែលលោកច្រៀង គ្រប់ពាក្យគ្រប់ម៉ាត់គឺច្បាស់ៗមួយៗ។ លោកតែងប្រយ័ត្នក្នុងការបញ្ចេញសំលេងអោយត្រឹមត្រូវតាមការសរសេរ ដោយមិនប្រើសំនៀងក្នុងភាសានិយាយទេ។
នៅដើមទសវត្សរ៍៥០ លោកបានត្រូវម្ចាស់ក្សត្រី កុសុមៈនារីរ័ត្ន សព្វព្រះរាជហឫទ័យអនុញ្ញាតអោយលោកចូលក្នុងវង់ភ្លេងព្រះរាជទ្រព្យ ដែលក្នុងនោះមានលោក សុះ ម៉ាត់ដែរ ដើម្បីសំដែងក្នុងពិធីគារវកិច្ច ក៏ដូចជាលៀងសាយភោជន៍ផ្សេងៗ។ លោកស្ថិតនៅក្នុងវង្សភ្លេងនេះរហូតដល់ឆ្នាំ១៩៧០។ ក្រៅពីចម្រៀងសម័យ លោកក៏ច្រៀងចម្រៀងបុរាណនិងប្រពៃណីដែរដូចជា បទសកវាទិ៍ បទមហោរី អាយ៉ៃ ចាប៉ី យីកេនិងបាសាក់ផងដែរ។
នៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ៥០ បទវីយូឡុងស្នេហា ដែលនិពន្ឋដោយតន្រ្តីករវីយូឡុង ហាស់ សាឡន បានជំរុញកិត្តិស័ព្ទលោក ស៊ីន ស៊ីសាមុត អោយកាន់តែល្បីរន្ទឺ។ បទចំរៀងល្បីៗរបស់លោក ស៊ិន ស៊ីសាមុត នៅសម័យនោះមាន បទស្រីស្រស់ក្មេង បទអនុស្សាវរីយ៍ភ្នំក្រវាញ បទចុងស្រល់ បទថ្ងៃដប់ពីរធ្នូ បទកាកី បទកង្រី បទថ្ងៃមួយកក្កដា បទសំរស់ឆ្នេរកែប បទស្ទឹងពោធិ៍សាត់ និង បទព្រែកឯងអស់សង្ឃឹម ជាដើម។
ស្ថានភាពសិល្បៈតន្ត្រីនៅទសវត្សរ៍៦០
នៅឆ្នាំ ១៩៦៣ លោក ស៊ីន ស៊ីសាមុត ចាប់ផ្តើមថតចម្រៀងអោយផលិតកម្មវត្តភ្នំ។ បទចំប៉ាបាត់ដំបង បានឆក់យកបេះដូងអ្នកស្តាប់នៅទូទាំងប្រទេស។ នៅក្នុងបទសម្ភាសន៍មួយរៀបចំឡើងនៅឆ្នាំ ១៩៧១ ដោយទូរទស្សន៍សាធារណរដ្ឋ អ្នកសម្ភាសន៍លោកបានរំលឹកឡើងថា បទចំប៉ាបាត់ដំបង នេះជាបទដំបូងគេបង្អស់ដែលចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍នេះ ដើម្បីអបអរសាទរពិធីសម្ភោធស្ថានីយ៍របស់ខ្លួននៅឆ្នាំ១៩៦៥។
កិត្តិស័ព្ទរបស់លោកឡើងដល់កំពូលនៅពាក់កណ្តាលទសវត្សរ៍៦០។ លោកបានចូលរួមថតបទចម្រៀងថ្វាយព្រះបាទនរោត្តមសីហនុ ដូចជា បទរាត្រីដែលបានជួបភ័ក្រ និង បទភ្នំពេញ។ នៅចុងទសវត្សរ៍៦០ និងដើមទសវត្សរ៍៧០ លោកចាប់ផ្តើមថតបទចម្រៀងដាក់ក្នុងភាពយន្តពេញនិយមមួយចំនួននាសម័យនោះ មាន រឿងអនអើយស្រីអន រឿងទិព្វសូដាច័ន្ទ និង រឿងថាវរីមាសបង។ ក្នុង រឿងពៅឈូកស ដឹកនាំថតដោយលោក ទា លឹមកាំង សំដែងដោយ លោក ជា យុតថន និង អ្នកស្រី ឌីសាវ៉េត, បទនាវាជីវិត របស់លោក ស៊ីន ស៊ីសាមុត កាន់តែធ្វើអោយផ្ទៃរឿងកាន់តែកំសត់។ បទនាវាជីវិត បន្ទរឡើងនៅក្នុងឈុត ជា យុតថន ចេញទូកចាកចោលភរិយា(សំដែងដោយអ្នកស្រី ឌី សាវ៉េត)អោយនៅកណ្តោចកណ្តែង។
នៅក្នុងជីវិតសិល្បៈរបស់លោក លោកធ្លាប់ថតបទចំរៀងឆ្លងឆ្លើយជាមួយអ្នកចម្រៀងស្រីជាច្រើនមានដូចជា អ្នកស្រី ម៉ៅ សារ៉េត អ្នកស្រី កែវ សិដ្ឋា អ្នកស្រី ឈុន វណ្ណា អ្នកស្រី ហួយមាស អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉ន។ អ្នកស្រី ម៉ៅ សារ៉េត ជាអ្នកចំរៀងស្រីដែលមានឈ្មោះល្បីទូទាំងប្រទេសដំបូងគេចាប់ពីកម្ពុជាបានឯករាជ្យ។ បទចំរៀងល្បីរបស់អ្នកស្រីគឺ បទសំបុត្រក្រោមខ្នើយនិងបទអោយអូនអស់ចិត្ត។ អ្នកស្រី ប៉ែន រ៉ន ចាប់ផ្តើមថតចំរៀងជាមួយលោក ស៊ីន ស៊ីសាមុត នៅឆ្នាំ ១៩៦៦។ អ្នកស្រី រស់ សេរីសុទ្ឋា ចាប់អាជីពសិល្បៈករនៅឆ្នាំ ១៩៦៧ ជាមួយនឹងបទស្ទឹងខៀវ។ សំលេងស្រួយស្រេះរបស់អ្នកស្រីសក្តិសមឥតខ្ចោះជាមួយសំលេងធ្ងន់ក្រអួនរបស់លោក ស៊ីន ស៊ីសាមុត។
ទសវត្សរ៍៧០
ប្រជាប្រិយភាពរបស់លោក ស៊ីន ស៊ីសាមុត បានធ្វើអោយលោកមិនអាចនិពន្ឋបទភ្លេងអោយទាន់តំរូវការអ្នកគាំទ្រលោក។ ហេតុនេះគាត់ក៏ចាប់ផ្តើមយកបទរបស់កវីផ្សេងទៀតមកច្រៀង។ ដំបូងគាត់ច្រៀងបទនិពន្ឋរបស់ លោក ពៅ ស៊ីផូ លោក ស្វាយ សំអឿ លោក ម៉ា ឡៅពី លោក ម៉ែ ប៊ុន (មិត្តស្និទ្ឋស្នាលរបស់លោក) និងលោក ហាស់ សាឡន។ ពីឆ្នាំ ១៩៧០ដល់ឆ្នាំ ១៩៧៥ ភាគច្រើនគាត់ច្រៀងបទនិពន្ឋដោយលោក វ៉ោយ ហូ។ ទោះជាគាត់ច្រៀងបទដែលនិពន្ឋដោយអ្នកដទៃ បទចំរៀងរបស់គាត់នៅតែមានប្រជាប្រិយភាព។ ព្រមជាមួយបទចំរៀងផ្ទាល់ខ្លួន លោកក៏បានយកទំនុកភ្លេងបរទេសមកច្រៀងជាខ្មែរដែរ។ ដូចជា បទឆ្នាំមុន និងបទស្នេហ៍ឆ្លងវេហា ដែលយកពីថៃ បទបងនៅតែចាំអូន តាមលំនាំបទ The House of the Rising Sun បទខ្ញុំស្រលាញ់ស្រីតូច លំនាំបទ Black Magic Woman។
នៅក្រោយមកទៀត លោកស៊ីន ស៊ីសាមុតថតអាល់ប៊ុមអោយផលិតកម្មច័ន្ទឆាយា និងផលិតកម្មហេងសេង។ លោកក៏សរសេរចំរៀងអោយផលិតកម្មភាពយន្តផ្សេងៗផងដែរ។ រហូតមកទល់ឆ្នាំ១៩៧២ លោកបានលក់ចំរៀងជាង១ពាន់បទអោយផលិតកម្មនានា។ រហូតដល់ការដួលរលំនៃសាធារណរដ្ឋខ្មែរនៅឆ្នាំ១៩៧៥ លោកបានថតចំរៀងប្រហែល១ពាន់បទទៀត។
បន្ទាប់ពីរដ្ឋប្រហារថ្ងៃទី១៨ មីនា ១៩៧០ លោកស៊ីន ស៊ីសាមុតបានចាកចោលវង្សភ្លេងព្រះរាជទ្រព្យ ទៅការិយាល័យទី៥នៃក្រសួងអគ្គមេបញ្ជាការនៃសាធាណរដ្ឋខ្មែរ។ គាត់បាន់ធ្វើការនៅការិយាល័យទី៥រយៈពេល១ឆ្នាំ រួចក៏ចូលក្នុងក្រុមតន្ត្រីក្រសួងក្នុងឋានៈជាអនុសេនីយ៍ទោ។ នៅមុនពេលខ្មែរក្រហមកាន់កាប់ លោកបានឡើងឋានៈដល់អនុសេនីយ៍ឯក។
ជីវិតផ្ទាល់ខ្លួន
ស្នេហា អាពាហ៍ពិពាហ៍និងគ្រួសារ
លោកស៊ីន ស៊ីសាមុត មិនដែលមានទំនាក់ទំនងស្នេហាអោយបានច្បាស់លាស់ជាមួយអ្នកណាទេ។ ដោយសារតែលោកមានមហិច្ចតាខ្ពស់និងបូជាខ្លួនសំរាប់ចំរៀង ហេតុនេះលោកមិនមានពេលសំរាប់មានស្នេហាផ្អែមល្អែមទេ។ ទំនាក់ទំនងរបស់លោកជាមួយស្រីៗ ទំនងជាគ្រាន់តែត្រឹមជាមិត្តជាជាងស្នេហា។
លោកស៊ីន ស៊ីសាមុតរៀបអាពាហ៍ពិពាហ៍២ដង។ បន្ទាប់ពីបញ្ចប់ការសិក្សាពីសាលាវេជ្ជសាស្ត្រ លោករៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី ខាវ ថងញ៉ុត ដែលជាបងប្អូនជីជូនមួយជាមួយលោក តាមការចាត់ចែងរបស់មេបា។ ពួកលោកមានបុត្រាបុត្រី៤នាក់។ បន្ទាប់ពីសម័យខ្មែរក្រហម មានតែកូនស្រីម្នាក់និងកូនប្រុសម្នាក់ទេដែលរួចរានមានជីវិត។ ជីវិតគ្រួសាររបស់លោកចាប់មានភាពរកាំរកូតដោយសារសំពាធពីអាជីពនិងកេរ្តិ៍ឈ្មោះរបស់លោក។ ភរិយារបស់លោកបានចាកចោលលោកទៅបួសជាដូនជី ពេលលោកស្រីមានអាយុ៣០ឆ្នាំ។
ខាវ ថងញ៉ុត
ទោះបីជាលោកស៊ីន ស៊ីសាមុតមានទេពកោសល្យនិងធ្វើការខ្លាំងផ្នែកចំរៀងនិងតន្ត្រីក៏ដោយ ប្រាក់ចំនូលរបស់លោកមានកំរិតមធ្យម បើប្រៀបធៀបនឹងអ្នកល្បីៗផ្សេងទៀត។ ទោះជាលោកជាអ្នកចំរៀងមានប្រជាប្រិយបំផុតនៅសម័យនោះក៏ដោយ ក៏លោកមិនអាចក្លាយជាអ្នកមានមហាសាលម្នាក់ដែរ។ ប៉ុន្តែប្រាក់ចំនូលរបស់លោកអាចអោយលោកដូររថយន្តវ៉ុលវ៉ាហ្គិន (Volkswagen)ពណ៌ខៀវផ្ទៃមេឃ យករថយន្តមែរសឺដែស (Mercedes 220D) បាន។
ជាទូទៅ ជីវិតរបស់លោកគឺសមញ្ញណាស់ ដោយចំនាយពេលភាគច្រើនសំរាប់ធ្វើការងារ។ ដោយសារតែប្រាក់ចំនូលបានពីសិល្បៈរបស់លោកមានកំរិតមធ្យម លោកបានហាមប្រាមកូនៗរបស់លោកមិនអោយចាប់អាជីពជាសិល្បៈករចំរៀងតន្ត្រីទេ។ លោកបានពន្យល់ដល់កូនប្រុសរបស់លោក(ស៊ីន ច័ន្ទឆាយ៉ា)ថា អាជីពជាអ្នកចំរៀងគ្មានតំលៃទេ។ ទោះជាកូនៗរបស់លោកបង្ហាញទេពកោសល្យផ្នែកចំរៀងក៏ដោយ ក៏ស៊ីន ស៊ីសាមុតមិនដែលជួយលើកទឹកចិត្តឬជួយបង្ហាត់បង្រៀនកូនៗពីសិល្បៈតន្ត្រីនិងចំរៀងដែរ។
មិត្តភក្តិនិងចំណង់ចំណូលចិត្ត
លោក ស៊ីន ស៊ីសាមុត ជាមនុស្សម៉ឺងម៉ាត់ក្នុងការងារ។ ក្នុងមុខជំនួញលោកជាមនុស្សគោរពពាក្យសំដី និងតែងផ្តល់នូវអ្វីដែលគាត់បានសន្យា។ គាត់មិនសូវនិយាយស្តីនិងកំប្លែងលេងឥតប្រយោជន៍ទេ មិនថាចំពោះភរិយា មិត្តភក្តិឬអ្នកមិនដែលស្គាល់គ្នាក៏ដោយ។ គេនិយាយថាមានថ្ងៃខ្លះគាត់និយាយមិនដល់១០ម៉ាត់ផងក្នុង១ថ្ងៃ។ ពេលដែលគាត់គ្មានកម្មវិធីសំដែង គាត់តែងចាក់សោរខ្លួនឯងក្នុងបន្ទប់ដើម្បី សសេរបទភ្លេង។
មិត្តភក្តិនៅដើមអាជីពរបស់លោកមានអ្នកស្រី ម៉ៅ សារ៉េត (ម្ចាស់បទមេឃខ្មៅងងឹត) អ្នកម្នាង សៀង ឌី និងលោក សុះ ម៉ាត់ ។ មិត្តជិតដិតបំផុតរបស់លោកមាន លោក ម៉ែ ប៊ុន(អ្នកដែលលោកទុកចិត្តបំផុត) និងលោក ស៊ីវ ស៊ុន ។ គេនិយាយថាលោកស៊ីវ ស៊ុន ជាស្រមោលរបស់លោកស៊ីន ស៊ីសាមុត។ លោក ស៊ីវ សុន មិនមែនជាអ្នកសិល្បៈទេ ប៉ុន្តែជាជំនួយការក្នុងការចាត់ចែងការងារផ្សេងៗជូនលោកស៊ីន ស៊ីសាមុត។
លោក ស៊ីន ស៊ីសាមុត ចូលចិត្តល្បែងជល់មាន់។ លោកថែមទាំងបានចិញ្ចឹមមាន់ជល់ដោយខ្លួនលោកផង។ លោកតែងភ្នាល់មាន់លេងជាមួយមិត្តភក្តិរបស់លោក។ គាត់តែងហាត់លើកទំងន់រាល់ព្រឹក។ ចំនូលចិត្តផ្សេងទៀតរបស់លោកមាន អានសៀវភៅនៅបណ្ណាល័យ និងមើលកុនបារាំងនៅរោងភាពយន្តលុច្សនិងរោងភាពយន្តព្រហ្មបាយ័ន។ ពេលយប់ បន្ទាប់ពីការសំដែង លោកតែងទៅហូបបបរជាមួយមិត្តភក្តិ។ គាត់មានកិច្ចសន្យាជាមួយភោជនីយដ្ឋាន៣នៅភ្នំពេញ ដោយច្រៀង២ទៅ៣បទក្នុងកំរៃ ១៥០០រៀល។ គួរបញ្ជាក់ដែរថាតំលៃគុយទាវនៅសម័យនោះមានតំលៃតែ ៥រៀលប៉ុណ្ណោះក្នុង១ចាន។ គាត់តែងទៅច្រៀងនៅរង្គសាលក្បាលថ្ម រង្គសាលនាគបាញ់ទឹក និងរង្គសាល១ទៀតនៅក្បែរក្រសួងមហាផ្ទៃ។
គាត់មិនមែនជាមនុស្សរើសម្ហូបទេ។ គាត់ចូលចិត្តហូបម្ហូបឡាវ ដែលជាម្ហូបម្ដាយលោកធ្វើអោយហូបតាំងពីក្មេង។ ចំពោះម្ហូបខ្មែរ គាត់ចូលចិត្តប្រហុក និងផ្អកត្រី។ គាត់មិនដែលទទួលទានស្រាឬភេសជ្ជៈ ម្ទេស ម្រេច និងបារីទេ ព្រោះរបស់ទាំងនេះប៉ះពាល់ដល់ទឹកដមសំលេងគាត់។
នៅសម័យលន់នល់ គាត់ចាប់ផ្តើមច្រៀងចំរៀងឃោសនាអោយសាធារណរដ្ឋខ្មែរ។ នៅក្នុងកម្មវិធីទូរទស្សន៍នៅឆ្នាំ១៩៧១ គាត់ច្រៀងបទគាំទ្ររបបសាធារណរដ្ឋ ក្នុងសំលៀកបំពាក់យោធាដោយពាក់មួកកន្តិបបិតបាំងថ្ងាសឆកបន្តិចរបស់លោក។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាថ្មីម្តងទៀតជាមួយអ្នករាំរបាំព្រះរាជទ្រព្យម្នាក់។ នៅពេលខ្មែរក្រហមវាយបានភ្នំពេញនៅខែមេសា ១៩៧៥ លោកត្រូវបានគេជន្លៀសចេញពីក្រុងជាមួយប្រជាពលរដ្ឋរាប់លានអ្នកទៀត។ គាត់ត្រូវពួកខ្មែរក្រហមសំលាប់បន្ទាប់ពីលោកថតបទចំរៀងអោយពួកវារួចហើយ។
កេរ្តិ៍ដំណែល
ទោះជាលោកបាត់បង់ជីវិតហើយក៏ដោយ បទចំរៀងរបស់លោកនៅតែដក់ជាប់ក្នុងដួងចិត្តប្រជាជនកម្ពុជា។ ខ្សែអាត់សំលេងរបស់លោកភាគច្រើនត្រូវបានបំផ្លាញនៅសម័យខ្មែរក្រហម។ ខ្សែអាត់ដែលនៅសេសសល់ត្រូវបានអ្នកស្រលាញ់សំលេងមាសរបស់លោកយកទៅថតបន្តជា កាសែត និងស៊ីឌី។ ហេតុនេះហើយសំលេងរបស់លោកនៅតែរស់រវើក តាមរយៈការផ្សាយរបស់ស្ថានីយ៍វិទ្យុនានា។
បទចម្រៀង
ខាងក្រោមនេះជាបទចំរៀងខ្លះៗក្នុងចំនោមបទចំរៀងរាប់រយរាប់ពាន់បទទៀតដែលលោកច្រៀងទោល ឬច្រៀងឆ្លងឆ្លើយជាមួយអ្នកចំរៀងដទៃដូចជា អ្នកស្រី រស់ សេរីសុទ្ឋា និង អ្នកស្រី ប៉ែន រ៉នជាដើម។ បទចំរៀងខ្លះជាស្នាដៃនិពន្ធផ្ទាល់របស់លោក ហើយបទមួយចំនួនទៀតជាបទនិពន្ធដោយកវីផ្សេងទៀត។
ច្រៀងទោល
ក
កណ្តាលដួងចិត្ត
កន្សែងប៉ាក់ផ្កា
កន្សែងស្រីប៉ាក់
កប្បាសលាស់ខ្ចី
កម្មកាយមិនទៀង
កាត់ចិត្តទាំងអាល័យ
កាលអូនរាំធ្វីស
កុលាបខ្មែរអាកាសចរណ៍
កុលាបដូនទាវ
កុលាបបាត់ដំបង
កុលាបប៉ៃលិន
កុលាបមួយទង
កូនចៅលោកអ្នកណា
កំពង់ចាមកំពង់ចិត្ត ស្ដាប់
កំពង់ធំជំរុំចិត្ត ស្តាប់
កំពតកំពូលចិត្ត
កុំតាមបងអី
កុំនឹកគេអី
កុំស្មានបងភ្លេច
ក្ងោកក្រមុំ
ក្បត់នៅតែក្បត់
ក្រោមមេឃលើដី
ក្រៅពីរូបពៅ
ក្លិនខ្លួននួនស្រី
ក្លិនខ្លួនស្រីខ្មៅ
ក្លិនផាហ៊ុម
ក្លិនអើយក្លិនខ្លួន
ក្លិនអើយក្រអូប
ក្លិនអ្វីក្រអូប
ក្លែបក្លិនចន្ធូ
ក្អួតឈាមនៅប៉ៃលិន (ចុកឈាមនៅប៉ៃលិន)
ខ
ខឹងព្រោះស្រលាញ់
ខំតែជឿ
ខុសព្រោះខ្ញុំ
ខ្យល់សមុទ្រ
ខ្មៅស្រស់
ខ្យងក្តក់
គ
គេងទៅ(ក្នុងខ្សែភាពយន្ត រឿង ពៅឈូកស)
ច
ចង់កើតជាទឹក
ចង់ត្រឹមតែឃើញ
ចុកឈាមនៅប៉ៃលិន
ចម្រៀងមួយបទតែងមិនចប់
ចន្ទ្រារះហើយ
ចិត្តនៅតែប្រាថ្នា
ចិត្តដែលជិតក្បត់
ចិត្តឥតសង្ឃឹម
ចុងស្រល់
ចំណោទស្នេហា
ចន្ទគ្រឹហ្វា (ចន្ទគ្រឿហ្វា)
ចំប៉ាបន្ទាយដែក
ចំប៉ាបាត់ដំបង
ចំប៉ារង្សី
ចំប៉ីសួគ៌ា
ចំប៉ីសៀមរាប
ចម្រៀងមរណៈ
ចម្រៀងហៅអូន
ចម្រៀងមួយបទតែងមិនចប់
ចម្រៀងស្នេហ៍
ចំអកចំអន់
ចាំជួបរាល់ថ្ងៃលិច
ចាំអូនពេញមួយយប់
ចាំចម្លើយតាមខ្យល់
ឆ
ឆ្លើយចាសមកអូន ស្តាប់
ជ
ជញ្ជីងស្នេហា
ជីវិតកម្មករត្បូង
ជីវិតខ្ញុំសម្រាប់អ្នក
ជីវិតសត្វលោក
ជូតទឹកភ្នែកទៅអូន
ជួបគ្នាចៃដន្យ
ជើងមេឃពណ៌ស្វាយ
ជឿជាក់ថាមុំវិលវិញ
ឈ
ឈាមប្រឡាក់ដៃខ្ញុំ
ឈូកក្នុងបឹង
ដ
ដងស្ទឹងពោធិ៍សាត់
ដងស្ទឹងសង្កែ
ដឹងដែរ
ដួងនេត្រា
ដើមដូងព្រលឹងស្នេហ៍
ដំបៅដួងចិត្ត
ត
តើបងខុសអ្វីបានជាស្រីសុំលែង
តើមាននរណាខ្លះដូចខ្ញុំ?
ថ
ថាវរីមាសបង
ថ្ងៃនេះមិនចូលផ្ទះទេ
ថ្ងៃណាមានសង្ឃឹម
ទ
ទឹកភ្នែកដើមឆ្នាំ
ទឹកភ្នែកមួយតក់
ទឹកភ្នែករំចង់
ទឹកហូរក្រោមស្ពាន
ទួលគោកទួលកម្ម (និពន្ធដោយ គឹម សំអែល)
ទេពធីតាក្នុងសុបិន
ទំនួញកំហែងឈើទាល
ទំនួញចាបមាស ស្តាប់
ទំនួញនាងបទុមា
ទំនួញហ្គីតាមាស
ទំនួញអក្ខរា
ទោះយ៉ាងណា
ទ្រព្យគាប់ចិន្តា
ទំនិញស្នេហា
ទន្សាយស្តាយចន្ទ
ធ
ធីតាវិមានមាស
ធូបបីសរសៃ
ន
និស្ស័យកម្មព្រះមោគ្គល្លាន
និស្ស័យស្នេហ៍ស្រីគ្រប់លក្ខណ៍
នឹកសែននឹក
នឹកអូនជានិច្ច
ប
បក្សាស្លាបដែក
បងខុសហើយ
បងចាំយូរហើយ
បងច្រៀងនាងយំ
បងនៅរង់ចាំ
បងនាំខ្មៅរត់
បងសែនពេញចិត្តនឹងស្រី
បងស្រណោះសំដី
បងស្រលាញ់អូនជាងគេ
បងរស់ព្រោះអូន
បង្គងទឹកភ្នែក
បណ្ដាំស្នេហ៍
បាត់ដំបងចងចិត្តខ្ញុំហើយ
បាត់ដំបងកុំចងពៀរនឹងខ្ញុំ
បាត់ដំបងបណ្តូលចិត្ត
បានជួបគ្នាហើយ
បិសាចក្រមុំ
បុប្ផាមាសស្នេហ៍
បុប្ផាវៀងចន្ទ
បុប្ផាឆៀងម៉ៃ
បុប្ផាដីក្រុង
បុប្ផាពង្រ
បុប្ផាលាក់ខ្លួន
បំភ្លេចមិនបាន
បើជាវាសនា
បើនឹងព្រាត់ហើយ
បើស្រលាញ់ត្រូវហ៊ាន
បើអូនបានបង
ប៉ៃលិនសុបិនស្នេហ៍
ប៉ៃលិនព្រលឹងស្នេហ៍
ប្ដីមួយជីវិត
ប្រវាស់ស្រែប្រាំង
ផ
ផាត់ជាយបណ្ដូលចិត្ត
ផ្កាយព្រឹក
ផ្កាយព្រះអង្គារ ស្តាប់
ផ្សងព្រេងតាមកម្ម
ផ្សងកម្រងផ្កា
ព
ពេលដែលត្រូវយំ
ពេលភ្លៀងនាងទៅណា?
ពោធិ៍បាក់ខែង
ព្រះជិនវង្ស
ព្រោះតែស្រី
ពេលអូនឡើងយន្តហោះ
ព្រាត់ទាំងស្រលាញ់
ព្រាត់ភ្នំសំពៅ
ព្រួយរបស់បង
ព្រែកឯងអស់សង្ឃឹម
ព្រោះតែអូន
ភ
ភ័ព្វព្រេងវាសនា
ភ័ព្វសំណាង (ផ្ញើប្រាណលើផ្កាឈូកស)
ភ្នំសំពៅជម្រៅដួងចិត្ត
ភ្លៀងស្រក់នៅមាត់បង្អួច
ភ្លេងមច្ចុរាជ
ម
មករាំលេងនឹងខ្ញុំ
មាននរណាខ្លះ
មាសទឹកប្រាំបី
មាសទឹកដប់
ម៉ារីណា
មិនលែងប្រពន្ធ
មើលទឹកសមុទ្រ (ខ្យល់សមុទ្រ)
មួយម៉ឺនសារភាព
មួយម៉ឺនអាល័យ
មេឃ និងដី
ម៉ោង៣យប់មិញ
ម្ចាស់ក្លិននៅទីណា
ម្លប់ដូងទីដប់
ម្លប់ដងស្ទឹងពោធិ៍បាក់ខែង
ម្សិលមិញ
យ
យួរឆ្នាំដែលចាំអូន
យំបីរាត្រី
យំដើម្បីឈប់យំ
យើងរាំល្អមែន
យប់១២កើត
យប់ថ្ងៃអង្គារ
យប់មិញអូនញញឹម
រ
រយពាន់សារភាព
រសាត់តាមខ្យល់
រាហុចាប់ចន្ទ្រ
រូបស្រីជាដួងចិត្តបង
រូបមួយជីវិតពីរ
រូបអូនហ្នឹងហើយ
រសៀលគងភ្នំ (បុប្ផាមាសស្នេហ៍)
រៀមខំស្រម៉ៃ
រៀមចង់ជួបចរចា (យូរឆ្នាំដែលចាំអូន)
រំដួលក្រពុំ
រំដួលកោះកុង
រំដួលក្រចេះ (អឹម សុងសឺម)
រំដួលស្ទឹងសង្កែ ស្តាប់
រំដួលពោធិ៍សាត់
រំដួលសុរិន្ទ
រឿងពិតរបស់បង
ល
លាបាត់ដំបង
លាភូមិសេកសក
លាហើយប៉ារីស
ល្វាចេកព្រាត់គូ
លាហើយពោធិ៍សាត់
ល្មមហើយណាស្រី
លុះលង់ក្រោមធរណី
លួចស្នេហ៍រួចទុក្ខ
វ
វណ្ណៈស្នេហ៍
វស្សាដល់ហើយ
វាសនាបិតាអភ័ព្វ
វិលវិញតាមសន្យា
វិលវិញមកអូន
ស
សូមជួបត្រឹមជាតិហ្នឹង
សង្ឃឹមជានិច្ច
សង្ឃឹមឬឥតសង្ឃឹម
សង្សារកម្សត់
សញ្ញាប័ត្រស្នេហា
សំបុត្របងមួយ
សំបុត្រចុងក្រោយ
សម្បថមុខព្រះ
សន្ទូចអត់នុយ
សមុទ្រទឹកភ្នែក
សម្ដីមិនទៀង
សម្រស់កោះកុង
សុភាពបុរស
សុភាពបុរសចេះដាល់
សុវណ្ណមច្ឆា
សូរសំលេងភ្លៀងធ្លាក់
សូរិយារៀបលិច
សូរិយាផ្សងស្នេហ៍
សែនរន្ធត់
សែនស្ដាយថ្ពាល់ស្ដាំ
សំឡេងទឹកភ្លៀង
ស្ដាយដួងតារា
ស្តាយក្លិនកុលាបរោយ
ស្តាយក្លិនដែលឃ្លាត
ស្តាយចិត្តដែលស្មោះ
ស្នេហ៍បរាជ័យ
ស្ពានអូរតាគី
សោភីនីមាសស្នេហ៍
ស្រណោះខ្លួនណាស់
ស្រណោះភូមិដើមល្វា
ស្រឡាញ់ហើយម្ដេចស្អប់
ស្រអែមដងស្ទឹងសង្កែ
ស្រអែមលាក់ខ្លួន
ស្តាប់បងច្រៀងបំពេ
ស្ទឹងកែវ
ស្ទឹងសង្កែកុំប្រែចិត្តថ្មី
ស្នេហ៍នៃយើង
ស្នេហ៍បាត់សំរស់
ស្នេហ៍លើអាកាស
ស្នូរតំណក់ទឹកភ្លៀង
ស្ពានឈើអភ័ព្វ
ស្មានចិត្តមិនត្រូវ
ស្រលាញ់អូន៣៦៥ថ្ងៃ
សម្រស់គ្មានផ្ទឹម
សំណព្វចិត្ត
អ
អកបឹងកន្សែង
អក្ខរាទឹកភ្នែក
អនិច្ចា
អនិច្ចាក្រឡាហោមគង់
អនិច្ចាផ្គរលាន់
អនុស្សាចារដើមស្រឡៅ
អនុស្សាវរីយ៍ភ្នំសំពៅ
អនុស្សាវរីយ៍សេកសក
អស់ហើយក្តីរំពឹង
អាថ៌កំបាំងបុរសក្នុងលោក
អានី
អារសាច់ជូនម្ដាយ
អាសូររំចង់ (ទឹកភ្នែករំចង់)
អូ!អូ!យ៉េៗ (ស្នេហ៍តែស្រីមួយ)
អូនគង់ដឹងខ្លួន
អូនគ្មានស្រណោះ
អូនជាដួងចិត្តបង
អូនភស្ដា
អូនមកពីណា
អម្រែកស្នេហ៍អវិចី
ឯ
ឯណាទៅឋានសូគ៌
ឱ
ឱ!ខេត្តកោះកុង (សម្រស់កោះកុង)
ឱ! ផ្សែងបារី
ឱ!ធម្មជាតិអើយ
ឱ!សង្សារមាសបង
ឱ!ស្នេហ៍មាសបង (ស្តាប់បងច្រៀងបំពេ)
បទឆ្លងឆ្លើយជាមួយ រស់សេរីសុទ្ឋា
កែវបញ្ចពណ៌
កូឡាបស្នេហា
កុំឃាត់បងអី
កំលោះភ្នំពេញក្រមុំបាត់ដំបង
ក្រមុំខ្មែរលើ
ក្លិនផ្កាព្រៃភ្នំ
ខូចម្តុំណា
ខ្លាចតែខុស
គូព្រេងនិស្ស័យស្នេហ៍
គំនួចវាយោរ
គ្មានអ្វីធំជាងស្នេហាយើង
ចង់តែខាំហែក
ចង់បានផ្កាអ្វី?
ច័ន្ទរះកណ្តាលថ្ងៃត្រង់
ច័ន្ទរះក្នុងរាត្រី
ចិត្តបងរឹងដូចថ្ម
ចិត្តមួយថ្លើមមួយ
ចិត្តឥតល្អៀង
ចោរលួចចិត្ត
ជំនោរត្រជាក់
ជំរកភក្តី
ជំរកស្នេហ៍
ឈូករ័ត្នមាសបង
ដួងព្រះចន្ទ្រា
ឋានសុបិន្តស្នេហ៍
ឋានសួគ៌នៃយើង
ទារុណកម្មនាងនាគ
ទូកបងអ៊ុំស្កាត់
ទេសភាពព្រលឹម
នួនល្អងព្រមទៅ
បឋមវ័យស្នេហា
បងស្មោះលុះក្ស័យ
បុប្ផាឋានសួគា
បំពេរទិព្វសូដាច័ន្ទ
បោះឈូង
ប្រស្នារបួនខ
ផ្កាអង្គារបុស្ស
ផ្កាអើយផ្កាពុទ្រា
ផ្គរលាន់ឯត្បូង
ព្រះជិនវង្សកុសលបុប្ផា
ព្រះជិនវង្សបុទុមសូរិយា
ភក្តីស្នេហា
មួយកំផ្លៀងអនុស្សាវរីយ៍
យប់យន់ទន់ត្រជាក់
យើងកុំភ្លេចគ្នា
យើងព្រាត់គ្នាហើយ
រសស្នេហ៍ឧត្តម
រួមស្នេហ៍លោកីយ៍
លាហើយកូឡាបបាត់ដំបង
សុបិន្តឋានស្នេហ៍
សុភាមាសបង
ស្ដេចដំរីស
ស្ទឹងពោធិ៍សាត់
ស្នេហ៍បងនិងអូន
ស្នេហាចំប៉ាមាស
ស្នេហាព្រះថោងនាងនាគ
ស្នេហាព្រះលក្សិនវង្ស
ស្រណោះអូរជ្រៅ
ស្វាយមួយមែក
អក្ខរាលោហិត
អនិច្ចាកាយងងឹត
អាទិត្យសុវណ្ណច័ន្ទកេសរ
អាប៊ុលកាសេម
អាយុមិនអស់មិនស្លាប់
ឯណាព្រហ្មចារី
ឱ! ស្នេហ៍អើយ!
ច្រៀងឆ្លងឆ្លើយជាមួយ ប៉ែន រ៉ន
ជើងមេឃពណ៏ស
តន្ត្រីធម្មជាតិ
បណ្ដែតក្បូនលេង ស្ដាប់
មន្ឌាមាសបង
ស្រីឆ្នាស់ប្រុសឆ្នើម
ស្នេហ៍ដូចជើងមេឃ
អារុណរះ
Comments are closed.