កំនាព្យត្រី

កំណាព្យបទពាក្យ៧ និពន្ធដោយលោក ហ្មឺនភក្ដីអក្សរ តន់ (ដក់ស្រង់ចេញពីរឿង សព្វសិទ្ធ)

ត្រីត្រាញ់លលេញដេញត្រីក្រុះ ត្រីក្រឹមក្រាបចុះឈប់បង្អង់
ត្រីក្រាយដែលក្រោយបណ្តោយត្រង់ ត្រីក្រាញ់វិលវង់ក្រោយត្រីក្រាយ ។
កញ្ចុះស្ទុះចឹកកញ្ជាក់ស្លា ត្រីឆ្លាំងដែលឆ្លារារត់ឆ្ងាយ
អណ្តែងអណ្តើកខ្វើកកកាយ ក្លាំងហាយហែលលាយនឹងក្លាំងហាត ។
ត្រីផ្ទោងហែលផ្ទឹមនឹងត្រីផ្ទក់ ត្រីស្លូញស្លឺតស្លក់ដេញត្រីស្លាត
ពាំស្លែរបែស្លឹងប្រឹងសង្វាត ត្រីឈ្វាតហែលឆ្វៀវវវៀវឆ្វាត់ ។
ចង្វាមូលមីរដេរដាស់ដិត ត្រីក្អិតក្អុកដេញចឹកកូនក្អាត់
ហក់ហែលហូរហែរក្បែរសំណាត់ ព្រលូងលូនកាត់តាមប្រឡាយ ។
កំពឹសតោងឫសកំពីងពួយ កំពតស្ទុះស្ទួយស្ទាក់ពីឆ្ងាយ
ពើបពះពានលើកំពួលបាយ កំពុងវាត់វាយកំពឹសពង ។

Comments are closed.