ខ្មៅដៃ និងជីវិត

ខ្មៅដៃដែលអ្នកកំពុងប្រើប្រាស់រៀងរាល់ថ្ងៃនេះមានលក្ខណ:ពិសេស ៥យ៉ាងដូចតទៅ៖

អាចគូសវាសបង្កើតស្នាមគំនូសដ៏អស្ចារ្យជាច្រើន។
ត្រូវគេចិតសំលៀងដើម្បីអាចប្រើប្រាស់បានល្អបន្តទៅមុខទៀត។
អាចប្រើប្រាស់ជ័រលុបនៅខាងចុង ដើម្បីលុបចោលនូវស្នាមគំនូសដែលខុសឆ្គង។
អ្វីដែលសំខាន់ជាងគេនៃខ្មៅដៃ គឺបណ្តូលខ្មៅដៃដែលស្ថិតនៅខាងក្នុង។
បន្សល់ទុកនូវស្លាកស្នាមសម្រាប់អ្នកជំនាន់ក្រោយស្វែងយល់ពីអ្វីដែលអ្នកចង់មានន័យ។

ជីវិតរបស់អ្នកគឺប្រៀបដូចខ្មៅដៃមួយដើមដែរគឺ៖

អាចបង្កើត និងធ្វើរឿងជាច្រើន បើអ្នកអនុញ្ញាតឲ្យដៃរបស់អ្នកធ្វើសកម្មភាព។
ជួបនឹងបញ្ហាម្តងហើយម្តងទៀតមិនចេះចប់ ដើម្បីជីវិតកាន់តែល្អប្រសើរ និងរឹងមាំ។
ទោះបើអ្នកធ្វេសប្រហែសមួយគ្រាៗ អ្នកពិតជាអាចកែប្រែនូវកំហុុសឆ្គងរបស់អ្នកបាន។
អ្វីដែលសំខាន់បំផុតនៃជីវិតរបស់អ្នក គឺគំនិតរបស់អ្នកដែលមិនចេះអស់សង្ឃឹម។
អ្វីដែលអ្នកបានសាង នឹងក្លាយជាបទពិសោធន៍សម្រាប់មនុស្សជំនាន់ក្រោយ៕

Comments are closed.