អ្នកជំនួញម្នាក់បានដឹកអំបិលពីសមុទ្រ ទៅកាន់ភូមិដោយប្រើសត្វលាជាច្រើនលើកច្រើនសារ ដោយគ្មានបញ្ហា ទោះបីជាត្រូវឆ្លងកាត់ទឹកអូរក៏ដោយ។
គ្រាមួយ លាបានភ្លាត់ជើងដួលចុះទៅក្នុងអូរ ធ្វើឲ្យអំបិលមួយភាគត្រូវរលាយដោយសារទឹក។ ក្រោយងើបពីក្នុងទឹក សត្វលា មានអារម្មណ៍ថា ស្រាល និងស្រួល ដូចនេះ វាក៏ធ្វើជាភ្លាត់ជើងដួលក្នុងអូរជាញឹកញាប់។ អ្នកជំនួញ ដឹងដូចនេះ ក៏បានឲ្យសត្វលានោះដឹកអេប៉ុងវិញម្តង។ សត្វលាក៏បានធ្វើភ្លាត់ដួលនៅក្នុងអូរទៀត។ ពិតណាស់ ទម្ងន់អេប៉ុង ព្រោះតែជក់ទឹក វាបានបង្កើនទម្ងន់ធ្ងន់ជាងមុនដល់ទៅ១០ដង ធ្វើឲ្យសត្វលាត្រូវធ្វើការយ៉ាងធ្ងន់ធ្ងរជាដំណំ ដោយក្តីមិនសប្បាយចិត្ត។
ទំហំដូចគ្នា ជាទូទៅមិនមានទម្ងន់ស្មើរគ្នាឡើយ។
ការបំផ្លាញអ្នកដ៏ទៃដើម្បីប្រយោជន៍ខ្លួនឯង នោះនឹងតបស្នងមកកាន់អ្នកវិញជាមិនខាននៅថ្ងៃណាមួយ។
Comments are closed.