ខ្ញុំមានមិត្តម្នាក់ឈ្មោះ ជេរី ហើយគាត់ជាមនុស្សចិត្តគំនិតវិជ្ជមានម្នាក់ដែលខ្ញុំមិនដែលជួបពីមុន។ គាត់តែងតែធ្វើឲ្យខ្លួនឯងមានអារម្មណ៏ល្អជានិច្ច ហើយតែងតែមានរឿងជាច្រើនសំរាប់និយាយលើកទឹកចិត្តគេឯង។ ជេរីគឺជាអ្នកគ្រប់គ្រងភោជនីយដ្ឋានមួយ។ប្រសិនបើបុគ្គលិកក្រោមបង្គាប់គាត់មានបញ្ហាមិនសប្បាយចិត្ត គាត់តែងតែជួយឲ្យពួកគេឲ្យគិតវិជ្ជមាននិងប្រឈមមុខនឹងបញ្ហារជានិច្ច។
អត្ថចរិករបស់ជេរីធ្វើឲ្យខ្ញុំកោតសរសើជាខ្លាំង។ ថ្ងៃមួយខ្ញុំសួរគាត់ “តើធ្វើម៉េចបានជាឯងអាចគិតវិជ្ជមានជានិច្ចជាកាលអញ្ជឹង?” គាត់តបថា “រាល់ព្រឹកខ្ញុំតែងតែប្រាប់ខ្លួនឯងថាខ្លួនឯងមានជំរើសពីរ ថាតើខ្ញុំធ្វើចិត្តឲ្យល្អ និង អាក្រក់។ ខ្ញុំក៏រើសចិត្តល្អ ។ នៅពេលមានបញ្ហាកើតឡើង ខ្ញុំអាចកើតទុក ខឹងសម្បាឬរៀនពីវា ខ្ញុំរើសយកការរៀនពីបញ្ហា។ និយាយទៅគឺខ្ញុំរើសយកផ្នែកវិជ្ជមាននៃជីវិត។” ខ្ញុំក៏និយាយថា “វាមិនមែនងាយយ៉ាងនេះទេដឹង!” គាត់ក៏ឆ្លើយ “មែនណា ក្នុងការរស់នៅសុទ្ឋតែជាការជ្រើសរើស យើងអាចជ្រើសរើសរបៀបដែលមនុស្សឬស្ថានភាពជះឥទ្ធិពលមកលើអារម្មណ៏ និង ជីវិតរបស់យើង។”
មានព្រឹកមួយពេលដែលជេរីចាកចេញពីភោជនីយដ្ឋានតាមទ្វាក្រោយនោះគាត់ត្រូវបានចោរ៣អ្នកប្រដាប់អាវុធផ្ជង់គំរាម គាត់ព្យាយាមគេចខ្លួនតែក៏រអិលដួរហើយត្រូវចោបាញ់។ សំណាងល្អណាស់ដែលមានគេបានជួយសង្គ្រោះជេរីភ្លាមៗដោយបញ្ជូនទៅកាន់មន្ទីរពេទ្យនៅក្បែនោះ។ ក្រោយការវះកាត់និងព្យាបាលរយៈពេលយ៉ាងយូ គាត់ក៏អាចត្រលប់ទៅផ្ទះវិញ។
ពេលខ្ញុំបានជួបគាត់ ខ្ញុំក៏សួរថា តើគាត់គិតអ្វីពេលដែលចោរកំពុងប្លន់គាត់។ គាត់ក៏តបថា “ខ្ញុំគួរតែបានបិទទ្វាខាងក្រោយនោះ … ហើយពេលដែលខ្ញុំត្រូវដួលនៅដីខ្ញុំគិតថាខ្ញុំជ្រើសរើសយកការរស់ជំនួសការស្លាប់។”
ខ្ញុំក៏សួរទៀតថា “តើឯងភ័យទេពេលនោះ” ជេរីក៏បន្តថា “នៅពេលខ្ញុំត្រូវបានគេរុញចូលបន្ទប់សង្រ្គោះបន្ទាន់ ខ្ញុំពិតជាខ្លាចខ្លាំងណាស់ ហើយខ្ញុំដឹងថាខ្ញុំត្រូវធ្វើអ្វីមួយ។ ដូចនេះពេលពេទ្យសួរខ្ញុំថាតើខ្ញុំមានប្រតិកម្មជាមួយអ្វីទេ ខ្ញុំស្រែកតបទាំងឈឺចាប់ថា មាន! គឺគ្រាប់កំភ្លើង! ពួកគេក៏សើចឡើង ហើយខ្ញុំក៏និយាយថាខ្ញុំចង់រស់នៅ សូមវះកាត់ចុះឲ្យតែបានរស់មនស្លាប់។”
ឥឡូវនេះជេរីបានរស់បានដោយសារពេទ្យតែទឹកចិត្តនិងអប្បកិរិយារបស់គាត់ក៏មាននាទីសំខាន់ដែរក្នុងរឿងនេះ។ ខ្ញុំរៀនពីគេបានយ៉ាងច្រើន ដោយរាល់ថ្ងៃខ្ញុំជ្រើសរើសយកការរស់នៅដោយមានក្តីសុខទោះមានរឿងអ្វីកើតឡើងក៏ដោយ។
Comments are closed.