ខាងក្រោមជារឿងមួយដែលទាក់ទងទៅនឹងការដែលយើងមិនងាយនឹងបោះបង់ចោលការព្យាយាម។
មានបុរសម្នាក់បានចំណាយពេលវិសមកាលរបស់គាត់ដើម្បីទស្សនានៅអាហ្រ្វិក។ ថ្ងៃមួយនោះគាត់បានឃើញដំរីមួយដើរកាត់មុខគាត់ ហើយអ្វីដែលធ្វើឲ្យគាត់ភ្ញាក់ផ្អើលនោះគឺដំរីដែលមានកំលាំងមហិមារបែជាត្រូវបានគេបណ្តើរដោយប្រើខ្សែរគោតូចមួយចងជាប់ជើងមុខទៅវិញ។ ជាការពិតណាស់ដែលថាវាអាចរត់ទៅយ៉ាងងាយ ប៉ុន្តែវាមិនរត់អញ្ជឹង។
ក្រោយមកគាត់ក៏បានឃើញអ្នកបង្ហាត់ហើយក៏សួរ តើ អ្នក ធ្វើម៉េច បានជា អាចប្រើ ខ្សែមួយនឹងអាចឲ្យដំរីទាំងឡាយមិនប៉ងនឹងរត់សូម្បីតែមួយ។ អ្នកបង្ហាត់ក៏តបថា “ពេលដែលដំរីទាំងអស់នឹងនៅជាកូនដំរី យើងប្រើខ្សែរទំហំដដែលហ្នឹងទៅចងវា ដែលពេលហ្នឹងខ្សែនេះជាធំល្មមចងវាមិនឲ្យរត់បាន។ ហើយពេលវាធំឡើងបន្តិចម្តង ហើយមានកំលាំងកាន់តែខ្លាំង វាមិនដែលនឹងចង់សាកល្បងទាញបណ្តាច់ខ្សែររត់ទេ ព្រោះវាជឿថាខ្សែនោះនៅតែចងវាបាន។”
បុរសនោះឈរស្ងៀម ហើយគិតថាសត្វទាំងនោះមានកំលាំងខ្លាំងតែមិនទាញខ្សែឲ្យដាច់ ព្រោះវាមានជំនឿថាវាមិនអាចទៅរួចនោះទៅហើយ។
ពេលខ្លះមនុស្សយើងក៏គិតនិងធ្វើដូចជាដំរីដែរ ដោយពួកយើងបោះបង់ចោលក្រោយពេលបរាជ័យលើកដំបូងនោះ ហើយមិនដែលសាកល្បងម្តងទៀត។
Comments are closed.