គ្មានអ្នកណាដូចអ្នក

សាកគិតទៅមនុស្សគ្រប់គ្នា គិតតាំងពីមនុស្សដែលកើតតាំងពីយូរលុងណាស់មកហើយ គឺគ្មានអ្នកណាម្នាក់ដែលដូចអ្នកឡើយ ។ គ្មានអ្នកណាដែលមានទេពកោសល្យ សមត្ថិភាព រឿងរ៉ាវ និង ឪកាសដូចអ្នកដែរ ហើយគ្មានអ្នកណាដែលមានគ្រួសារ មានមិត្តភ័ក្តដូចអ្នកទាំងអស់ដែរ។ គ្មានក្រយៅដៃអ្នកណាដូចអ្នក ហើយគ្មានអ្នកណាដែលមានទាំងក្តីបារម្ភ និង គោលដៅដូចអ្នកទាំងស្រុងនោះដែរ។

គ្មានអ្នកណាម្នាក់ដែលអាចនិយាយដូចអ្នកគ្រប់ពាក្យ ហើយអាចញញឺមដូចអ្នក គឺគ្មានអ្នកណាម្នាក់ដែលអាចសម្តែងពីលក្ខខណៈរបស់អ្នកទៅអ្នកដទៃបានឡើយ។

បើអញ្ជឹង ម៉េចក៏មិនរីករាយចំពោះអ្វីដែលអ្នកមាន? ទទួលស្គាល់នូវអ្វីដែលមាន និង ជារបស់អ្នកពិតៗ មិនចាំបាច់ខំប្រឹងធ្វើពុតជាមនុស្សប្រភេទផ្សេងដើម្បីគ្រាន់តែបំពេញនូវការរំពឹងរបស់គេតែប៉ុណ្ណោះទេ។

មិនត្រូវខ្លាចពេលដែលអ្នកធ្វើអ្វីដែលខុសពីគេ ព្រោះអ្នកជាអ្នក គ្មានអ្នកណាម្នាក់អាចូលទៅក្នុងវិញ្ញាណ និង ចិត្តរបស់អ្នកបានឡើយ។ គួរសម្តែងចេញមកនូវអ្វីដែលជារបស់អ្នកទៅកាន់គ្រូសារ និងមិត្ត។ ហ៊ានធ្វើអ្វីដែលអ្នកចូលចិត្ត ហ៊ានធ្វើអ្វីដែលជាក្តីស្រមៃដែលខុសប្លែកពីគេ ព្រោះវាជារបស់អ្នក។

Comments are closed.