រឿងដដែលៗ

មនុស្សជាច្រើនបានមកជួបនឹងអ្នកចេះដឹងម្នាក់។ គ្រប់ពេលដែលពួកគេមកតែងតែមកត្អូញត្អែរឿងស្រដៀងៗគ្នាជានិច្ចជាកាល។ ថ្ងៃមួយអ្នកចេះដឹងនោះបានប្រាប់រឿងកំប្លែងមួយដល់មនុស្សដែលមកជួបគាត់ ដែលធ្វើឲ្យពួកគេសើចអស់សំណើចយ៉ាងខ្លាំង។

ប៉ុន្មាននាទីក្រោយមក អ្នកចេះដឹងនោះនៅតែនិយាយរឿងកំប្លែងដដែលប្រាប់ទៅពួកគាត់ ហើយមានតែមនុស្សពីរបីនាក់ប៉ុណ្ណោះដែលញញឺម ដោយសាររឿងដដែលនេះ។

នៅពេលអ្នកចេះដឹងនិយាយរឿងដដែលជាលើកទី៣ គ្មានអ្នកណាម្នាក់សើចទៀតឡើយ។ អ្នកចេះដឹងក៏ញញឹមហើយនិយាយថា រឿងកំប្លែងដែលខ្ញុំនិយាយដដែលនេះមិនអាចធ្វើអ្នកទាំងអស់គ្នាសើចរាល់លើកនោះឡើយ។ ហេតុអ្វីបានអ្នកតែងតែយំសោក និង ពិបាកចិត្តចំពោះរឿងដដែលមិនចេះចប់បែបនេះ?

Comments are closed.