ចោលួចនំ

មាននារីស្រស់ស្អាតម្នាក់កំពុងរង់ចាំយន្តហោះវេនយប់មួយ ហើយដោយសារការរង់ចាំយូពេកទើបនាងបានទិញសៀវភៅមួយក្បាលនិងនំមួយកញ្ជប់ធំពីហាងក្នុងព្រលានយន្តហោះ រួចក៏រកន្លែងអង្គុយ។ នាងបានអានសៀវភៅយ៉ាជក់ចិត្ត ស្រាប់តែមានបុរសម្នាក់មកអង្គុយក្បែនាងយ៉ាងក្លាហាន ដោយមានថង់នំនៅចំកណ្តាលពួកគេ។ នាងអានសៀវភៅស្លុងអារម្មណ៏អានបណ្តើរដៃលួកយកនំមកញ៉ាំបណ្តើរ មួយសន្ទុះក្រោយមកនាងឃើញថាបុរសម្នាក់នោះក៏កំពុងយកនំពីកញ្ជប់នោះញ៉ាំដែរ ជាហេតុធ្វើឲ្យនាងកាន់តែមួម៉ៅព្រោះធ្វើឲ្យនំជិតអស់ ហើយនាងត្រូវទាស់ទាល់ដោយទប់ចិត្តហើយគិតថា”នេះបើសិនជាខ្ញុំមិនចេះទប់ ម្លេះសមនាយនេះនឹងខៀវភ្នែក” ។ ពេលនាងយកមួយបុរសនោះក៏យកមួយដែររហូតដល់សល់មួយចុងក្រោយនាងគិតថាតើបុរសនោះគិតយ៉ាងម៉េច ។

បុរសនោះក៏ញញឹម ទាំងចិត្តច្របូកច្របល់បន្តិច គាត់ក៏កាច់នំចុងក្រោយនោះជាពីរ ហើយចែកឲ្យនាងមួយដុំ។ នាងក៏ឆក់យកហើយគិតថា “អូ! អាតាប៉ិនេះគ្មានសុជីវធម៏ អត់របៀបរបបណាស់!”

រហូតដល់ពេលនាងទៅដល់ច្រកចូលយន្តហោះហើយនាងប្រមែរប្រមូលឥវ៉ាន់ចេញទាំងគ្មានសុជីវធម៏ហើយក៏ទៅបាត់ទៅ។ ពេលឡើងមកដល់យន្តហោះនាងក៏បានទាញយកសៀវភៅមកអានបញ្ជប់ ហើយស្រាប់តែនាងភ្ញាក់ផ្អើលពេលនាងបានឃើញកញ្ជប់នំដែលនាងបានទិញនោះនៅក្នុងកាតាបសោះ។ នាងក៏យល់ថាពេលនៅព្រលាននោះ បុរសនោះព្យាយាមចែករំលែកជាមួយនាងទេតើ ខ្លួនឯងសោះជាចោរហើយធ្វើឈ្លើយដាក់គេទៀត។ នាងក៏ស្តាយក្រោយពីទង្វើខ្លួន ហើយខ្មាស់បុរសនោះដែលខំចិត្តល្អដល់ខ្លួន។

ពិតណាស់ យើងមិនគួរធ្វើការសរុបសេចក្តីលឿន ដោយមិនបានមើលមុខក្រោយយល់សាច់រឿងនោះទេ ធ្វើខ្លះវាធ្វើឲ្យប៉ះពាលដល់ភាពស្អាតស្អំរបស់គេ ហើយប៉ះពាល់ដល់ផ្លូវចិត្តរបស់គេដែរពេលខ្លះវាពិបាកនឹងប៉ះប៉ូវវិញណាស់។

Comments are closed.