តើយើងអាចរីករាយដោយវិធីណា

មានពេលមានក្រុមមនុស្សប្រមាណជា៥០នាក់បានចូលរួមសិក្ខាសាលាមួយ ហើយពេលនោះអ្នកបណ្តុះបណ្តាលបានឈប់ហើយឲ្យពួកគេធ្វើសកម្មភាពមួយ។ ហើយគាត់បានចែកកូនបាល់ទៅអ្នកចូលរួមម្នាក់មួយៗ ហើយឲ្យពួកគេសរសេរឈ្មោះរបស់ពួកគាត់លើបាល់នោះ រួចអ្នកបណ្តុះបណ្តាលក៏ប្រមូលវាមកវិញទៅដាក់បន្ទប់ផ្សេងទៀត។

ពេលនេះក្រុមមនុស្សទាំងនោះត្រូវបានអនុញ្ញាតឲ្យចូលបន្ទប់ដែលបានដាក់គ្រាប់បាល់នោះ ហើយឲ្យពួកគាត់ស្វែងរកបាលរបស់ខ្លួនក្នុងរយៈពេល៥នាទី។ ក្នុងបន្ទប់នោះក៏កើតភាពច្របូកច្របលឡើងដោយអ្នកខ្លះប្រទាញប្រទងនិងដណ្តើមគ្នាដើម្បីរករបស់ខ្លួន តែទីបញ្ជប់គ្មានអ្នកណារកបានរបស់ខ្លួននោះទេ។

ឥលូវនេះពួកគាត់ត្រូវបានជ្រើសរើសដោយចៃដន្យឲ្យមករើសយកបាល់ ហើយហៅឈ្មោះដែលមាននៅលើបាល់និងប្រគល់ឲ្យម្ចាស់គេវិញ។ ក្នុងពេលប៉ុន្មាននាទីក្រោយមកទាំងអស់គ្នាទទួលបានបាល់របស់ខ្លួន ហើយអ្នកបណ្តុះបណ្តាលក៏ចាប់ផ្តើមនិយាយ ជាការពិតរឿងរ៉ាវបែបនេះបានកើតឡើងក្នុងជីវិតយើង អ្នកទាំងអស់គ្នាបានព្រួយបារម្ភ និង ស្វះស្វែងរកសុភមង្គលគ្រប់ទិសទីតែមិនដឹងថាវានៅទីណាឡើយ។

តាមពិតទៅសុភមង្គលរបស់យើងបានស្ថិតនៅសុភមង្គលរបស់អ្នកដទៃ ពេលណាយើងផ្តល់សុភមង្គលឲ្យគេ ពេលនោះអ្នកនឹងទទួលសុភមង្គលខ្លួនឯងហើយ។ នេះគឺជាគោលបំណងនៃមនុស្សជាតិ។

Comments are closed.