គ្រឿងផ្សំ
ខាត់ណា
ផ្សិត
ស្ករស
ប្រេងឆា
ខ្ទឹមស
ប្រេងខ្យង
ទឹកស៊ីអ៊ីវ។
របៀបធ្វើ
ដើមខាត់ណា ៣០០ក្រាម, ផ្សិតចំបើង ២០០ក្រាម, ខ្ទឹមស ហាន់ស្តើងៗ ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ,ប្រេងខ្យង ៣ស្លាបព្រាបាយ, ទឹកស៊ុប ៣ស្លាបព្រាបាយ , ប្រេងឆា ២ស្លាបព្រាបាយ ។ចិត លាងដើមខាត់ណាអោយស្អាត ទុកអោយស្រស៉ទឹក។
ដាក់ប្រេងឆាក្នុងខ្ទះ បើកភ្លើងអោយក្តៅល្មម ដាក់ខ្ទឹមស លីងអោយឈ្ងុញ បន្ទាប់មកដាក់ដើមខាត់ណា និងផ្សិតចំបើងឆាអោយសព្វ ដាក៉ទឹកស៊ីអ៊ីវ ស្ករស និងទឹកស៊ុប ចុងក្រោយ ពេលបន្លែឆ្អិន ដាក់ប្រេងខ្យង ឆាអោយសព្វ ដួសដាក់ចាន ជាការស្រេច ។
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Next Post
Comments are closed.