គ្រឿងផ្សំ៖
-សាច់ជ្រូកចិញ្ច្រាំ
-មីសួយកទៅត្រាំទឹកអោយទន់(កាត់ខ្លីៗល្មម)
-បង្គាក្រៀម
-ខ្ទឹមសចិញ្ច្រាំ ប្រេងឆា
-ននោង
-ទឹកត្រី អំបិល ស្ករស ម្សៅស៊ុប ទឹកប្រេងខ្ចង
-ស្លឹកខ្ទឹម
វិធីធ្វើ៖
-ដាក់ខ្លាញ់ចូលក្នុងខ្ទះទុកអោយក្ដៅ ដាក់ខ្ទឹមសចិញ្ច្រាំ បំពងអោយឈ្ងុយ រួចដាក់សាច់ជ្រូក បង្គាក្រៀម ទឹកត្រី ទឹកប្រេងខ្ចង ស្ករស ម្សៅស៊ុប ឆាត្រលប់ចុះត្រលប់ឡើង អោយចូលជាតិ ទុកអោយរៀងឆ្អិនសាច់បន្តិច
-ដាក់ននោងចូល រួចទុកអោយននោងឆ្អិនល្អហើយ ទើបដាក់មីសួរចូល ច្របល់ចូលគ្នាអោយសព្វ (ដាក់ទឹកបន្តិច បើសិនស្ងួត ដើម្បីអោយមីសួរទន់) រួចភ្លក់មើលអោយល្មមតាមការនិយមចូលចិត្ត រួបបន្ថែមស្លឹកខ្ទឹមចូលរួចជាការស្រេច។
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Next Post
Comments are closed.