ឆាគ្រឿងសាច់គោ

គ្រឿងផ្សំ៖
-សាច់គោ ( សាច់ស្រួយ )
-គ្រឿងបុក ( គល់ស្លឹកគ្រៃ រំដេង រមៀត ស្លឹកក្រូចសើច ខ្ទឹមស និង សណ្ដែកដីលីង ) បុកចូលគ្នា ។
-ម្ទេសប្លោក
-ប្រេងឆា អំបិល ស្ករស ម្សៅស៊ុប និង ទឹកត្រី
វិធីធ្វើ៖
-ចាក់ប្រងឆាបន្តិចចូលក្នុងខ្ទះ ទុកអោយក្ដៅ ចាក់គ្រឿងដែលបុកហើយចូល លីងគ្រឿងអោយឈ្ងុយ
-ដាក់សាច់គោចូល ( សាច់ស្រួយជាសាច់ផុយ មិនបាច់រំងាស់ទេ ) និង ម្ទេសប្លោក ហើយឆាត្រលប់ចូលគ្នា ដាក់ទឹកត្រី អំបិល ម្សៅស៊ុប ស្ករស ភ្លក់មើលអោយល្មម ( តាមការនិយមចូលចិត្ត ) ទុកលើភ្លើងមើលតែឆ្អិនម្ទេសប្លោកហើយ ដួសដាក់ចានជាការស្រេច ។

Comments are closed.