ថូផ្កា

កាលពីព្រេងនាយ មានបុរសក្រីក្រអភ័ព្វម្នាក់រស់នៅក្នុងផ្ទះតូចគគ្រិក។ ក្នុងផ្ទះសុទ្ឋតែសំបុកពីងពាង កណ្តុរធ្វើសំបុកពេញ ហើយស្អុយទៀតផង ដែលធ្វើឲ្យអ្នកផងមិនចង់ចូលជិតផ្ទះនោះ។ បុរសនោះតែងគិតថាភាពក្រីក្ររបស់គាត់គឺកើតឡើងដោយព្រេងវាសនា។
ហើយមានពេលមួយនោះ បុរសក្រីក្រនោះបានជួបនឹងគ្រូវេទមន្ត ហើយត្អូញត្អែរពីរឿងរ៉ាវជីវិតតោកយ៉ាកខ្លួនប្រាប់គាត់។ គ្រូវេទមន្តក៏អាណិតបុរសនោះហើយ បានឲ្យថូរផ្កាមួយឲ្យបុរសនោះ ហើយនិយាយថា” នេះគឺជាថូផ្កាវេទមន្តដែលអាចធ្វើឲ្យឯងផុតពីភាពក្រីក្រ” បុរសក្រីក្របានយកថូនោះហើយក៏គិតថា “បើយកវាទៅលក់ហើយទិញស្រាផឹកដូចរាល់ដឹងក៏ប្រសើជាងទុកវា ព្រោះមិនដឹងថាថូស្អាតនឹងបានផលអីផង។” ប៉ុន្តែក្រោយមកគាត់ក៏ចាប់ផ្តើស្ងើចសសើអំពីភាពល្អស្អាតនៃថូនោះ ហើយគិតថា មិនអាចលក់វាទេ ទុកវាមើលក៏ល្អដែរ។
បុរសនោះគិត ថាថូល្អបែបនេះមិនសាកសមនឹងនៅទទេចឹងទេ គិតហើយគាត់ក៏ដើររកផ្កាព្រៃមកដាក់ធ្វើឲ្យថូកាន់តែស្អាត។
“នៅតែមិនល្អ” បុរសនោះគិតជាថ្មីថូរដ៏ស្អាតចឹងមិនសាកសមនឹងផ្ទះសំបុកពីងពាង សំបុកកណ្តុទេ ។ ពេលនោះគាត់ក៏ចាប់ផ្តើមធ្វើការសំអាតផ្ទះ បោះពីងពាង ដេញកណ្តុរ ជូនលាងផ្ទះឡើងភ្លឺស្អាតហើយលែងមានក្លិន។ ពេលនោះផ្ទះគាត់មិនមែនជាផ្ទះក្រីក្រទៀតទេ តែជាផ្ទះដែលស្រស់ស្អាតហើយកក់ក្តៅ ហើយគាត់ក៏លែងជាបុរសក្រីក្រទៀតដែរ តែជាបុរសឧស្សាហ៏ធ្វើការ រកស៊ីហើយលែងមានពេលគិតពីភាពអភ័ព្វទៀតឡើយ។
រឿងនេះស្តែងពីក្តាប់ព្រេងវាសនាខ្លួនឯង មិនបណ្តោយទៅតាមព្រហ្មលិខិត ដោយសារក៏ការព្យាយាមផ្លាស់ប្តូរខ្លួនឯង រហួតដល់ធ្វើឲ្យខ្លួនឯងជឿថាជោគវាសនា និងភាពជោគជ័យរបស់ខ្លួនគឺអាស្រ័យលើខ្លួនឯងជាអ្នកបង្កើត និងស្វែងរកសោះ។

Comments are closed.