ប្តីប្រពន្ឋ​ពីរ​នាក់​យក​លាទៅលក់

នៅ​តំបន់ជនបទមួយ​ មានប្តីប្រពន្ឋចំណាស់មួយ​គួរគ្មាន​កូនចៅអ្វី​ទេ ហើយ​ពួក​គាត់​មាន​លា​មួយក្បាល​ដែល​ខំ​ចិញ្ជឹម​បំណង​យកលក់​ធ្វើ​ទុន​ធ្វើ​ស្រែចំការ​។
​លុះដល់​លាធំ​គាត់​ទាំងពីរ​ក៏ដឹក​វា​យកទៅ​លក់​ ។​ ពួក​គាត់​បានជិះ​លើ​​ខ្នង​លា​ដើរ​កាត់​ភូមិ​មួយ​ ពេល​​នោះ មាន​បុរស​ម្នាក់​ឃើញ​ហើយស្រែកប្រាប់​ “ស្លាប់​ហើយ​ជិះ​លើ​លាទាំង​ពីរ​អ្នក​ចឹង​លា​បាក់​កំលាំង​ ឈឺ​ងាប់​ហើយ​ យក​លក់​ម៉េច​កើត​?​” លឺដូចនេះ​ប្តី​ប្រពន្ឋ​ក៏​គិត​ថា​ត្រូវ​ហើយ​ប្តី​​ក៏​ចុះ​ដើរ​បន្ត។​ លុះ​ដល់​ភូមិមួយ​ទៀត​ស្រាប់​តែ​​ក្មេងៗ​មួយ​ក្រុម​សើចចំអក​ឲ្យ​បុរស​ជា​ប្តី​ថា​ជា​ប្រុស​​នេះ​យាប់​ម្លេះ​ ខ្លាចប្រពន្ឋ​ ម៉េច​មិនជិះខ្លួនឯង​។​ ​ប្រពន្ឋលឺ​ហើយ​ហាក់​អាណិតប្តី​ និង រអៀសខ្លួន​ ក៏ហៅ​ប្តី​ឲ្យ​ឡើង​ជិះ​វិញ​ហើយ​ ខ្លួន​ដើរ​។ ធ្វើ​ដំណើរ​យូៗ​ទៅ​ពួក​គាត់​បានមកដល់​ស្រុក​មួយ​ មក​ដល់​អណ្តូង​ទឹក​មួយ​ដែលមាន​ស្រីៗ​មួយហ្វួង​កំពុង​គក់ខោអាវ​។ ស្រីៗនោះ​ស្រែកពីចង្ងាយ​ថា យី “តា​នេះ​កោត​ខ្លួន​ជា​ប្រុស​មានកំលាំង​សុខចិត្ត​ជិះលា អោយ​ប្រពន្ឋ​ដើរបែកញ់ើសប៉ុនគ្រាប់ពោត​ គ្មាន​ចេះអាណិត​គ្នា​ជាស្រី​សីអី​សោះ”។​ ចំណែកបុរស​ជា​ប្តីបានលឺ ពាក្យចំអក​ពីស្រីៗក៏ហាក់​រអៀស​ខ្លួន​ហើយ​​មិន​ដឹក​ធ្វើយ៉ាងម៉េច​ក៏​សំរេចចិត្តបន្ត​ធ្វើដំណើរ​ទៅមុខ​ដោយ​មិន​ជិះលាទាំង​ពីរ​នាក់​។​ ​យូរទៅ​គាត់ទាំងពីរ​បាន​ដើរ​មកដល់​ផ្សា​រ​ អ្នកផ្សារ​នាំ​គ្នា​សើច “យី​!មាន​លា​ឲ្យ​ជិះមិនចេះជិះ​សុខ​ចិត្ត​ដើរ​ទាំង​ពីរ​នាក់​ ពិត​ជា​ល្ងង់​មែន។​” អ្នក​ទាំងពីរ​មើល​មុខគ្នា​ ហើយក៏អស់​សំណើចខ្លួន​ឯង​។​

ជីវិតរបស់យើង​តែ​ងតែ​ជួបសភាព​ដូច​ប្តីប្រពន្ឋ​ខាងលើ​នេះ ពេលធ្វើកិច្ចការ​មួយ​ដែលខ្លួន​យល់ថា​ល្អ​តែក៏តែង​អ្នកផ្សេងយល់​ថា​ទើសនេះ​ ខ្វះនោះ​ មិន​សមនេះ​ ស្ទើនោះ​មិនចេះសមបំណង​អ្នក​គ្រប់​គ្នា។​ ជាការពិត​យើង​មិនអាច​ផ្គាប់​ចិត្ត​អ្នក​គ្រប់​គ្នា​នោះទេ
ហើយ​យើងក៏មិន​មែន​កើត​មកសំរាប់ផ្គាប់ចិត្ត​គេនោះដែរ ពោល​យើង​ធ្វើអ្វីគួរតាមបំណង ក្តីស្រមៃ​ ដោយ​មិន​ប៉ះពាល់គេ​ច្រើន​ ហើយ​មានប្រយោជន៏​ទាំងបុគ្គល​ និង រួម​នោះគឺ​ល្អ​ណាស់ទៅហើយ។​

បើរវល់​តែ​ធ្វើ​ផ្គាប់ចិត្តមនុស្ស​គ្រប់គ្នា​នោះ​ យើង​នឹង​គ្មាន​បានសំរេច​ការងារអ្វី​ឡើយ។

Comments are closed.