1- ក្រអ្វីក្រចុះ កុំឲ្យតែក្រគំនិត។
2- ក្រមុំដណ្ដឹងម្ដាយ មេម៉ាយដណ្ដឹងចិត្ត។
3- ក្រពើវង្វេងបឹង។
4- កាត់ទឹកមិនដាច់ កាត់សាច់វាឈឺ។
5- កាប់បំពង់ រង់ចាំទឹកភ្លៀង។
6- ការប៉ុនភ្នំមិនគិត ទៅគិតឯស្គរបែកមាត់។
7- ការលំបាកត្រូវគិតឲ្យធូរ ការយូរត្រូវគិតឲ្យឆាប់ ។
8- ការមិនបៀតបៀនគ្នា ជាប្រភពនៃសន្តិសុខក្នុងផ្ទៃលោក
9- ការអប់រំ គឺជាការហ្វឹកហ្វឺននួវសក្តានុភាព ដែលជាគ្រឿងពង្រីកបណ្តុះ ឬ បង្កើនចំណេះវិជ្ជា។
10- ការយល់ដឹងតែមួយដង អាចធ្វើឲ្យជីវិតទាំងមូលមានន័យ។
11- ការធ្វើវិនិយោគចំណេះដឹងតែងនាំមកនូវផលប្រយោជន៍ដ៏ប្រសើរបំផុត។
12- កោកៗសឹកតែមាត់ ត្រដោកឆ្អែតតែពោះក្របី។
13- កោរមិនដាក់ទឹក។
14- ក្ដៅថ្ងៃមិនស្មើក្ដៅចិត្ត។
15- ក្ដៅស៊ីរាក់ ត្រជាក់ស៊ីជ្រៅ។
16- កំភ្លាញស្លាប់ព្រោះមាត់ ខ្វែកស្លាប់ព្រោះអាចម៍។
17- កំហុសរមែងមានដល់អ្នកធ្វើ អ្នកនៅឥតអំពើបានអ្វីនឹងខុស។
18- កុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក។
19- កុំគូរមុនគិត។
20- កុំជិះចង្អេរលើកខ្លួនឯង ក្បាលទូលកញ្ច្រែងកុំក្អេងក្អាង កុំដេកទទូរចាំសំណាង កុំអាងព្រះប្រោសត្រូវតែប្រឹង។
21- កុំឈ្លោះនឹងស្រី កុំក្ដីនឹងគ្នាឯង។
22- កុំដេកផ្សងព្រេង កុំវង្វេងខុសផ្លូវ។
23- កុំដេកចាំស្លាប់ អង្គុយចាំមាន ខ្មាសល្ងង់ទើបចេះ ខ្មាសក្រទើបមាន ដឹងខ្លួនថាល្ងង់ គង់បានជាប្រាជ្ញ កុំស្លាប់មុនរស់ រស់ហើយសឹមស្លាប់ ចូរសេពអ្នកប្រាជ្ញ កុំត្រាប់មនុស្សពាល។
24- កុំដាំស្រូវនៅផ្លូវដំរី។
25- កុំទុកចិត្តមេឃ កុំទុកចិត្តផ្កាយ កុំទុកចិត្តប្រពន្ធថាគ្មានសាហាយ កុំទុកចិត្តម្ដាយថាគ្មានបំណុល។
26- កុំទុំមុនស្រគាល។
27- កុំផ្ទុកតាមទូកថ្វែ។
28- កុំពត់ស្រឡៅ កុំប្រដៅស្រីខូច។
29- កុំពាក់មុខយក្ស កុំពាក់ស្បែកខ្លា។
30- កុំពូតផ្សែងជាដុំ កុំយកភ្នំទ្រាប់អង្គុយ។
31- កុំយកស្រឡៅធ្វើខ្នួច កុំសម្រួចឈើពុក។
32- កុំរាមុខដឹង កុំទទឹងមុខសឹក។
33- កុំរៀននៅទំនេរខាតការកម្ម កុំរៀនបណ្តាក់ចាំជាពេលក្រោយ កុំរៀនប្រហែសមើលងាយនាំធ្លោយ កុំរៀនមិនអោយទានស្មូមយាចក។
34- កុំអាងថា បើមានមិនបាច់ខំ បើរលំមិនបាច់ច្រាន។
35- កុំអោយប្រព្រឹត្តទុច្ចរិត ដោយការគប់មិត្រលបចងពន្ធ លួចលាក់មានស្រីសហាយស្មន់ ក្បត់ចិត្តប្រពន្ធអោយមួរហ្មង។
36- កទន្សងខ្នងធាងចេក ជើងកន្ធែកភ្នែកល្អក់ ។
37- កក់ក្ដៅដូចគេអាំងផែះ ។
38- កប់ពពកជ្រកអាចម៌ជន្លេន ។
39- កាន់កពស់ឲ្យខ្ជាប់ ក្រែងក្រឡាប់ខាំឯប្រាណ ។
40- កាប់បំពង់រងទឹកភ្លៀង ។
41- ការក្រកុំគិតងាយ ការសម្ទាយជាកម្រោល ។
42- ការពារទុក ស្រណុកជាងកែខៃ ។
43- កាលខ្លីកុំធ្វើវែង កាលវែងកុំកាត់ឲ្យខ្លី ។
44- កាលដែលយើងឈឺធ្ងន់យកដំរីទៅបន់ ដល់ជម្ងឺស្រន់យកពងមាន់ ១ ទៅថ្វាយ ។
45- កាលពីក្មេងឲ្យស្វែងរៀនចំណេះ ដល់ធំឲ្យចេះរកសម្បត្តិ ដល់ទៅចាស់ឲ្យស្វះកាន់សីលសត្យ ហៀបនឹងស្លាប់ឲ្យហាត់ចិត្តភាវនា ។
46- កុកច្រើនភ្លេចតែជង់ តែឯជុងមិនភ្លេចកុក ។
47- កុកហើរលើមេឃលែងអីជាប់ជុង ( ស្រអែមមានទ្រង់លែងអ្វីជាប់ជង់បង ) ។
48- កូនបង្គោលស្នឹង ។
49- កូនគេក្រមុំ កុំយកខ្លួនផ្ដេកផ្ដិតឡើយណា ។
50- កូនជាស្មៅ ចៅជាអង្កាម ។
51- កូនមួយតៅ ចៅមួយថាំង ។
52- កូនឥតមេថា ឥតបាប្រដៅ ។
53- កូនអើយរកស៊ី កកាយធរណី នោះឯងប្រពៃ ។
54- កកើតជាក្រពើមិនលែងអកក្រួស ធ្វើជាចៅក្រមមិនលែងនិយាយហួស ធ្វើជាអ្នកបួសមិនលែងត្រូវអាបត្តិ ។
55- កើតជាជន្លេនមិនខ្ពើមដី កើតជាមន្រ្តីមិនខ្ពើមប្រាក់ ធ្វើជាជាងឆ្លាក់មិនខ្ពើមឈើ ។
56- កើតជាអ្នកចំបាំងមិនរាសឹក កើតជាអ្នកប្រមឹកមិនរាពែង ។
57- កុំកោក ៗ អាងឋាន ព្រៃស្មសានឋានកំបាំង ។
58- កុំក្ដិចសង្អាប្រជល់គ្នា ។
59- កកុំខ្វើកតាមខ្យល់ កុំខ្វល់តាមរលក ។
60- កុំគិតច្រូតស្បូវបាំងវាល ។
61- កុំគិតសំដីគេនិយាយ ត្រូវគិតត្រង់អំពើដែលគេធ្វើ ។
62- កុំងឿងដោយខ្យល់ កុំឱនពាក្យពល កុំខ្វល់ដោយស្រី ។
63- កុំចាប់ត្រីដៃពីរ ។
64- កុំយកអំពៅទៅផ្ញើនឹងដំរី ។
65- កុំស៊ីត្រង់ណា ជុះត្រង់នោះ ។
66- កុំជឿមេឃ កុំជឿផ្កាយ កុំជឿប្រពន្ធថាគ្មានសាហាយ កុំជឿម្ដាយថាគ្មានបំណុល ។
67- កុំឈ្លោះនឹងស្រី កុំជួញនឹងមន្រ្តី កុំក្ដីនឹងចិន ។
68- កុំត្រាប់គំនិតឆ្កែតឿ កុំត្រាប់ពុតជ្រៃ ។
69- កុំត្រាប់ពុតមេអំបៅ ដៀលដង្កូវថាថោកទាប ។
70- កុំត្រាប់ពុតត្រីឆ្ដោរ ជាមច្ឆោស៊ីកូនឯង ។
71- កុំទុកក្នុងស្មុគ្គស្មូញនៅ ក្រែងដល់យូរទៅខាតខូចអសារ ។
72- កុំទុកចិត្តបរទេស កុំទុកចិត្តអភិនេស្កម៍ កុំទុកចិត្តអភិប្រាយ ។
73- កុំទុកចិត្តស្រី កុំប្រណីចិត្តសត្វ ។
74- កុំទុំមុនស្រគាល ។
75- កុំបីយកសំរឹទ្ធិ ផ្ញើនឹងអ្នកស្មិតនោះពុំជា ។
76- កុំបោះសន្ទូចរំលងភ្នំ ( កុំរលំឈើស៊ីផ្លែ ) ។
77- កុំយកកទៅលអន្ទាក់ ។
78- កុំយកមេឃទ្រាប់អង្គុយ ។
79- កុំយកពងមាន់ទៅផ្ញើនឹងក្អែក ។
80- កុំយកឆ្អិនជាឆៅ កិច្ចក្នុងក្រៅមានតម្រា ។
81- កុំយកស្ករទៅផ្ញើនឹងស្រមោច ។
82- កុំស្អប់ម៉ែឪ កុំសត្រូវនឹងរៀមច្បង ។
83- កុំរងមុខដឹង កុំទទឹងមុខសឹក ។
84- កុំលត់ភ្លើងពីក្រោមខ្យល់ ។
85- កុំស៊ីបាយនឹងមនុស្សឆ្កួត កុំកាច់ឧសប្រកួតនឹងដំរី ។
86- កុំស្និទ្ធនឹងសត្វមានស្នែង កុំប្រលែងនឹងសត្វមានចង្កូម ។
87- កុំអរនឹងយស កុំជាទុក្ខដ្បិតថ្លស់ ។
88- កុំអាងមានទ្រព្យច្រើន ពុំក្រវើនរកផ្គង់ផ្គត់ ។
89- កុំអាងអួតអាត្មា ចេះតម្រាពីព្រេងនាយ ។
90- កុំអួតខ្លួនខ្លាំង រត់ប្រណាំងនឹងស្រមោល ។
91- កុំឲ្យស្ដីញាប់វាធ្លាប់ផ្ទួន កុំឲ្យថ្នមខ្លួនវាធ្លាប់ខ្ជិល ។
92- កុំឲ្យចង្វាចឹក សូវចុះទឹកឲ្យពើខាំ ។
93- កំជិលអៀនប្រៀន បួសហើយមិនរៀន បន្ទោសថាខ្លៅ ។
94- កំប្រុកស៊ីផ្លែល្វា ជំពាក់កទា ទៅផ្សាឯក្ដិតឈ្លូស ។
95- កំពង់មិនដែលស្ងាត់ រីឯមាត់មិនដែលស្ងៀម ។
96- កំភ្លាញស្លាប់ពីព្រោះមាត់ ខ្វែកស្លាប់ពីព្រោះអាចម៌ ។
97- កំឡោះក្រមុំធុំសុទ្ធតែផ្កា មានប្ដីកាលណាក្លិនដូចរោមភេ ។
98- កំឡាំងនៅស្រមោច ឫទ្ធិនៅខ្មោច អំណាចនៅក្មេង ។
99- កាំត្រាច កាំធ្នង់ ( កង់ត្រាចកង់ ថ្នង់ ) ។
100- កាំបិតចិតដងឯង ។
101- កាំបិតឯង វាកាប់កឯង ។
102- ក្ដាមនៅឯស្រែណា វាកាត់ស្រូវស្រែនោះ ។
103- ក្ដីក្រកុំគិតងាយ ការសម្ទាយជាកម្រោល សន្សឹមកុំបំបោលក្រែងពុំដល់ដូចប្រាថ្នា ។
104- ក្ដីក្រកុំគិតស្រាយ ក្ដីងាយកុំធ្វេស ។
105- ក្ដៅរកវែក ត្រជាក់លូកនឹងដៃ ។
106- ក្រកិច្ចក្រកល ក្រដឹងក្រយល់ ក្រវៃឆ្នៃទាស់ ។
107- ក្រធ្ងន់គំនិត ក្រគិតគុណគេ ក្របានជាមេ -បាគេទាំងឡាយ ។
108- ក្របីស្នែងកែក មនុស្សស្រលៀងភ្នែក ក្រពើកំបុតកន្ទុយ ។
109- ក្រមានពាក្យសត្វ ក្រចិត្តអាចកាត់ ស្រឡះពីស្នេហ៍ ។
110- ក្រអ្វីចំណេះ ក្រតែស្នែងតិះ នឹងនប់ទីទុយ ។
111- ក្រអ្វីប្រពន្ធ ក្រតែទ្រព្យធន នឹងប្រដាប់ខាន់ស្លា ។
112- ក្រូចមិនជូរ ជូរជួសក្រូច ។
113- ក្រៀលដៀលក្រួច ក្រួចមាត់ក្រហួច វាដៀលក្រៀលវិញដែរ ។
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Next Post
Comments are closed.