1- ខ្ពស់កប់ពពក ចុះមកជ្រកអាចម៏ជន្លេន។
2- ខ្លាមិនខ្លាច ទៅខ្លាចអាចម៏ខ្លា។
3- ខឹងខុសខឹងខាតខឹងខូច។
4- ខឹងខុសខូចខាត ប្រមាថលិចលង់។
5- ខឹងគោវាយរទេះ។
6- ខឹងឲ្យអត់ ខ្សត់ឲ្យរក។
7- ខឹងឥតពិចារណា នាំខូចការខូចប្រយោជន៍ ធម៌ខឹងនាំអាសោចិ ខុសខាតខូចដោយមិនគិត។
8- ខឹងគេ វាយកូនឯង ។
9- ខឹងឲ្យអត់ ខ្សត់ឲ្យរក ឲ្យច្រើនកុំយក ខ្លាចឲ្យចូលជិត ។
10- ខ្លួនរស់ របស់រកបាន។
11- ខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃវាហ៊ាន។
12- ខំរកស៊ីធ្វើការ មិនអសារឥតប្រយោជន៍ ចង្រៃណាស់ហោចគង់គ្រប់ស៊ីមិនសុំគេ។ ប្រសិនមានសំណាង បានកសាងពីបុព្វេ ផ្សំផងមិនលេងទេ 13- ឡើងជាកុដុម្ពិក៏សេដ្ឋី។
14- ខំរៀនទើបបានចេះដឹង ខំប្រឹងទើបបានកើត ។
15- ខ្ពស់ហើយខំប្រឹងចង្អើតទៅទៀត ។
16- ខ្ពើមលាមកជិះដំរី ខ្ពើមដីឡើងចុងឈើ។
17- ខ្មាសគ្រូគ្មានប្រាជ្ញា ខ្មាសភរិយាគ្មានកូន ។
18- ខ្មាសមិនឈ្នះឃ្លាន មានមិនឈ្នះមិត្រ ។
19- ខ្លាក្រាបកុំថាខ្លាសំពះ ។
20- ខ្លាទាល់ច្រក រលកទាល់ច្រាំង ( រលកទាល់ច្រាំង រមាំងទាល់ច្រក ) ។
21- ខ្លាពឹងព្រៃស្ដុក ក្របីពឹងភក់ សង្ឃកំពង់សត្វ ក្សត្រជាឆត្ររាស្រ្ត ។
22- ខ្លាមិនខ្លាចទៅខ្លាចឯអាចម៌ខ្លា ។
23- ខ្លារំពឹងព្រៃ ព្រៃរំពឹងខ្លា ។
24- ខ្លួនជាអាចារ្យ ចិត្តជាអាចោរ ។
25- ខ្លួនទាបកុំតោង ដៃខ្លីកុំឈោង ប្រវាឱបភ្នំ ។
26- ខ្លួនធំខំរកស៊ី ចាស់ព្រឹទ្ធីគួរអនិច្ចា ។
27- ខ្លួនរស់របស់បាន ខ្លួនស្លាប់របស់លាញ ។
28- ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ត្បិតភរិយាជា ។
29- ខ្លៅរែងស្អប់ចេះ ខ្សត់ឥតចំណេះ ស្អប់អ្នកមានទ្រព្យ ។
30- ខ្វាក់បានដៃ អាអូតបានគុម្ពឫស្សី ។
31- ខ្វាក់បានដៃ ខ្វិនខ្វៃបានជើង ។
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Next Post
Comments are closed.