1- ឃាត់កំហឹងដោយប្រឹងអត់អោយបាន ឃាត់ពាលសាមាន្យដោយអាជ្ញាបុគ្គល ឃាត់ចិត្តចាកទោសា ប្រសើរថ្លៃថ្លាក្នុងលោកិយ។
2- ឃាត់ចិត្តចាកក្តីស្នេហា ក្នុងកាមតណ្ហានាលោកិយ ដូចយកអំបោះចងដំរី ពិបាកពេកក្រៃគួរវៀរមុន។
3- ឃ្លាតឆ្ងាយណាយចិត្ត។
4- ឃ្លានឆ្ងាញ់ស្រលាញ់ល្អ។
5- ឃុបឃិតជនពាលរាលទុក្ខដល់ខ្លួន។
6- ឃុបឃិតបណ្ឌិត សុខមួយជិវិតឥតទុក្ខា។
7- ឃើញខ្លាដេកថាខ្លាស្លាប់ ឃើញខ្លាក្រាបថាខ្លាសំពះ។
8- ឃើញគេទៅកុំអោយខាន ឃើញគេបានកុំអោយទៅ។
9- ឃើញឈើពុកកុំអាលដាក់គូថអង្គុយ ឬ(កុំអាលដាក់គូថលើ)។
10- ឃើញដំរីជុះ កុំជុះតាមដំរី ឬ(ដំរីជុះ កុំជុះតាមដំរី)។
11- ឃើញថ្លុកថាជាថ្នល់ ក្រែងកំហល់កំហុសមាន។
12- ឃើញពីនាយកុំអាលទាយអាក្រក់ល្អ លុះឃើញជាក់ជាខ្មៅស ទើបថាបាន បើបណ្តោយតាមគំនិតដែលគិតស្មាន នឹងរំខានព្រោះការខុសកំហុសខ្លួន។
13- ឃើញសម្បកថាខ្លឹមរុក្ខា យល់ពួកបច្ចាថាជាមិត្រ ពាលប្រឡំថាបណ្ឌិត ច្រឡំលាមកពិតថាបុប្ផា។
14- ឃ្លានកុំអាលស៊ី ងងុយកុំអាលដេក។
15- ឃ្លានក្រៃណាឆ្ងាញ់ ស្រឡាញ់ក្រៃណាល្អ ឬ (ពិសាក្រៃណានឹងឃ្លាន អាក្រក់ប៉ុន្មានក្រៃណានឹងចិត្ត)។
16- ឃ្លេមិនខ្លាច ទៅខ្លាចខ្លា។ (រឿងអាខ្វាក់អាខ្វិន)
17- ឃ្លោកលិច អម្បែងអណ្តែត។
18- ឃ្វាលក្របីជិះក្របី ឃ្វាលគោជិះគោ។
19- ឃ្វាលចិត្តលំបាកពេកពិត ដូចឃ្វាលពពក។
20- ឃ្វាលគោក្របីដោយអាជ្ញា ឃ្វាលចិត្តល្អជាដោយអំណត់។
21- ឃ្វាលចិត្តឥតកំណាញ់ ដោយលះបង់កុំប្រណី។
22- ឃ្វាលនគរដោយពលរដ្ឋប្រុសស្រី រួមសាមគ្គីតាមរដ្ឋបុរសជាតិ។
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Next Post
Comments are closed.