1- គយដាស់គយឲ្យអង្ករ ។
2- គាប់នឹងស្រា ជានឹងបាយ ។
3- គិតច្រើនវាឃ្លាត ដេកច្រើនវាកើតព្យាធិ៍ ។
4- គិតរួចសឹមគូរ ។
5- គុណមិនឈ្នះគាប់ ទ្រព្យមិនឈ្នះត្រូវ ។
6- គូររូបខ្លាឲ្យគោខ្លាច ឬ គូររូបខ្លាបង្អើលគោ ។
7- គេខុសកុំអាលអរ គេសាទរកុំអាលអួត ។
8- គេប្រាប់កុំអាលឆោត គេបំពោតកុំអាលភ្ញាក់ ។
9- គេប្រើកុំអាលទៅ គេហៅកុំអាលមក គេឲ្យកុំអាលយក គេសង្ឃកកុំអាលថយ ។
10- គេស៊ីពង ឯងរងសំបុក (កាលណាកើតឧកឡុក វារយោងដូចសម្លកំពឹស) ។
11- គេស្លាប់កុំអាលយំ យល់គេធំកុំអាលត្រេក ។
12- គេឲ្យដើរមុខមិនចេះបង់បោយ គេឲ្យដើរក្រោយមិនចេះរែក ។
13- គោគេមិនអួត អួតតែគោឯង ។
14- គោដំបៅខ្នង ក្អែកហើររំលងរំភាយកន្ទុយ ។
15- គោផ្អើលមិនគិត ទៅគិតឯទាស់គ្នា ។
16- គោមួយក៏យប់ គោដប់ក៏ល្ងាច ។
17- គោលឿនសឹកក ស្រីល្អសឹកគូថ ។
18- គោសាំងខ្លាំងជល់ ។
19- គោស្គមថ្នមប្រើ ។
20- គំនិតលើខ្លួន ទៅពួមស៊ីឯស្លឹកថ្នឺង ។
21- គំនុំព្នង បំណងស្ដេច ។
Sign in
Sign in
Recover your password.
A password will be e-mailed to you.
Prev Post
Next Post
Comments are closed.