ភ្លាNGO ឬភា្លក្រៅអង្គការ

គ្រឿងផ្សំ៖
– សាច់គោ យកសាច់ផុយ ( ហាន់ជាបន្ទះស្ដើងៗ
– ខ្ទឹមសចិញ្ច្រាំអោយម៉ត់ យកទៅបំពងអោយឈ្ងុយ
– ម្សៅស៊ុប ស្ករស
– ទឹកក្រូចឆ្មា
– បន្លែរួមមាន : ត្រសក់ ការ៉ុត សណ្ដែកគួរ ជីបន្លា ស្ពៃប៉ាវ ………..។ល។
– Best Foods អាចរកទិញបាននៅតាម ផ្សារទំនើប Lucky

វិធីធ្វើ៖
– យកបន្លែមកលាងអោយស្អាត រួចយកមករៀបដាក់ក្នុងចានដែលត្រូវទទួលទាន ( ដូចក្នុងរូប )
បន្ទាប់យកទៅដាក់ក្នុងទូរទឹកកក អោយត្រជាក់ ( ដើម្បីធ្វើអោយបន្លែស្រួយឆ្ងាញ់ )
– ដាក់ខ្ទះទុកអោយក្ដៅបន្តិច រួចដាក់សាច់គោចូលឆាត្រលប់ចុះត្រលប់ឡើង ដោយដាក់ម្សៅស៊ុបចូលបន្តិច ហើយឆាតែមួយភ្លែតទេ ( បើសាច់ជាប់ខ្ទះ ដាក់ទឹកចូលបន្តិច ) កុំអោយឆ្អិន ដល់ខាងក្នុង ឆ្អិនតែផ្នែកខាងក្រៅតិចៗបាន ហើយ រួចដួសចេញ
– យកសាច់មកដាក់ក្នុងចានស្អាតមួយ រួចដាក់ ម្សៅស៊ុប ស្ករស ទឹកក្រូចឆ្មា ច្របល់ចូលគ្នាអោយសព្វ បន្ទាប់មកដាក់ Best Foods ចូល ហើយច្របល់ចូលគ្នាអោយសព្វ រួចភ្លក់មើលអោយល្មម តាមការចូលចិត្ត
– បន្ទាប់មកទើបដាក់ ខ្ទឹមសបំពងចូល ច្របល់ចូលគ្នាអោយសព្វម្ដងទៀត
– រួចយកមកដាក់ពីលើបន្លែដែលយើងត្រូវទទួលទាននោះ ហើយបន្ថែមដោយដាក់លំលម្ទេសពីលើបន្តិច រួចជាការស្រេច ។

Comments are closed.