គ្រឿងផ្សំ៖
– ឆ្អឹងជំនីរ ២ខាំ
– ត្រាវ ចិតដុំៗ ១ខាំ
– ស្រាស ២ស្លាបព្រាបាយ
– ម្សៅឆា ១ស្លាបព្រាកាហ្វេ
– ស្ករ កន្លះស្លាបព្រាកាហ្វេ
– អំបិល ចុងស្លាបព្រាកាហ្វេ
– ទឹកខ្យង កន្លះស្លាបព្រាបាយ
– ខ្ទឹមសចិញ្ច្រាំ ១ស្លាបព្រាកាហ្វេ
– ខ្ញីចិញ្ច្រាំ ២ស្លាបព្រាកាហ្វេ
– ម្ទេសផ្អែម ១ផ្លែ ហាន់ស្តើងៗ
វិធីធ្វើ៖
១- យកឆ្អឹងជំនីរ កាត់កង់ខ្លីៗ ប្រឡាក់ជាមួយស្រា និងគ្រឿងដទៃទៀតគ្រប់មុខ ទុកចោល១ម៉ោង អោយចូលជាតិ។
២- យកត្រាវតម្រៀបនៅបាតចាន ទើបចាក់សាច់ជ្រូកពីលើ ហើយដាក់ចំហុយ ២០នាទី។
៣- បរិភោគក្តៅៗ ដោយមានរោយស្លឹកខ្ទឹម និងម្ទេស ពីលើក៏បាន មិនបាច់ក៏បាន។
Comments are closed.