អតីតនិស្សិតមួយក្រុម បន្ទាប់ពីបានបញ្ចប់ការសិក្សាអស់រយ:ពេល៥ឆ្នាំបានជួបជុំគ្នាទៅលេងអតីតគ្រូ។ គ្រូបានស្វាគមន៍ពួកគេ ដោយបានឆុងកាហ្វេ និងយកពែងល្អៗជាច្រើនម៉ូតម៉ាកដែលមានប្រភពមកពីប្រទេសផ្សេងៗមកទទួលយ៉ាងរាក់ទាក់។
បន្ទាប់ពីបានជ្រើសរើសពែងកាហ្វេ និងទទួលទានកាហ្វេរួចនិស្សិតទាំងឡាយបាននិយាយអួតគ្នា ពីពែងកាហ្វេដ៏ស្អាតរបស់ខ្លួន ព្រមទាំងបានត្អូញត្អែរផងដែរអំពីបញ្ហាពែងរបស់ខ្លួនដែលមិនទាន់ស្រស់ស្អាតដូចចិត្តដែលប៉ងប្រាថ្នា ទៅដល់គ្រូឲ្យបានជ្រាប។
គ្រូក៏បានឆ្លើយតបមកវិញយ៉ាងសាមញ្ញថា ” តើសុភមង្គលរបស់អ្នកទាំងអស់គ្នា ស្ថិតនៅលលើពែងដែលអ្នកកំពុងកាន់ ឬស្ថិតនៅលើរសជាតិនៃកាហ្វេដែលអ្នកកំពុងទទួលទាន? អ្នកទាំងអស់គ្នាត្រូវតែយល់ឲ្យបានច្បាស់ថា ពែងដែលថោកឬថ្លៃ វាមិនបានផ្លាស់ប្តូររសជាតិនៃកាហ្វេនោះទេ។ អ្វីដែលអ្នកត្រូវការពិតប្រាកដ គឺកាហ្វេដែលមានរសជាតិឆ្ងាញ់ មិនមែនពែងកាហ្វេដែលថ្លៃនោះឡើយ។ កាហ្វេ គឺជាជីវិត រីឯទ្រព្យសម្បត្តិ ការងារ និងតំណែងគឺជាពែង។ អ្នកដែលមានសុភមង្គលពិត មិនមែនជាបុគ្គលដែលមានវត្ថុល្អៗ ឬពែងល្អនោះទេ តែគឺជាបុគ្គលដែលចេះទាញប្រយោជន៍ចេញពីវត្ថុទាំងឡាយដែលខ្លួនមាន បានយ៉ាងល្អបំផុតតាមដែលអាចធ្វើទៅបាន។ ”
ការងារ គឺជាកែវជ័រ ដែលមិនងាយបាក់បែក។ បាត់មួយ អាចរកមួយថ្មីមកជំនួសបានដោយងាយ។
គ្រួសារ មិត្តភក្តិ សុខភាព គឺជាកែវថ្មដែលងាយបែក ឬប្រេះស្រាំបំផុត។
បើវាបែកបាក់ហើយ មិនងាយតភ្ជាប់វិញទេ។ ដូច្នេះចូរចាយពេលវេលាឲ្យបានល្អ ឲ្យមានតុល្យភាព ជាមួយនឹងអ្វីៗដែលអ្នកកំពុងមាន នោះទើបជីវិតរបស់អ្នកមិនមានពាក្យថាស្តាយក្រោយ៕
Comments are closed.