វិធីធ្វើនំដូងដុត

គ្រឿងផ្សំ
ម្សៅដំណើប ៨០ក្រាម
ម្សៅមី ៤០ក្រាម
សាច់ដូងកោស ១៥០ក្រាម
ស្ករស ១០០ក្រាម
ស៊ុត ២គ្រាប់
ខ្ទិះដូង ១២០ក្រាម
ប្រេងឆា បន្តិច
វិធីធ្វើ​៖
១.លាយម្សៅដំណើប ម្សៅមី សាច់ដូងកោស និងស្ករសចូលគ្នា រួចគោះស៊ុតដាក់ចូល ដាក់ខ្ទិះដូងចូល លាយច្របល់ចូលគ្នាអោយសព្វល្អ
២.បន្ទាប់មកយកប្រេងឆាលាបពុម្ពដែលលសម្រាប់ដុតនំ រួចដួសម្សៅដែលលាយហើយដាក់ចូល យកទៅដុតប្រើកំដៅ ២០០អង្សាសេ ដុតរយៈពេល ១០-២០នាទី ជាការស្រេច៕

Comments are closed.