រាត្រីមួយតារាវិទូម្នាក់ និងបុរសជាមិត្តម្នាក់បានធ្វើដំណើរ តាមរថយន្តជាមួយគ្នា។ តារាវិទូដែលជាអ្នកបើកបរ ដោយសារតែចាប់អារម្មណ៍នឹង សំឡឹងមើលតែដួងតារា ក៏ភ្លេច មើលផ្លូវ ហើយក៏ជ្រុលចង្កូតឡានធ្លាក់ចេញពីផ្លូវ។ បុរសដែលធ្វើដំណើរជាមួយក៏បាននិយាយថា ៖
” សំណាងអាក្រក់នេះ គឺជាមេរៀនដ៏ល្អ។ ទុកឲ្យដួងតារាដើរតាមផ្លូវរបស់វាទៅ រឿងល្អបំផុតដែលឯងត្រូវមើល គឺផ្លូវដែលឯងត្រូវដើរ ”
ចាប់អារម្មណ៍នឹងបច្ចុប្បន្នកាល គឺវាតែងតែល្អប្រសើរជាងការយកចិត្តទុកដាក់ចំពោះអនាគត។
ការជឿជាក់លើអ្នក គឺតែងតែល្អប្រសើរជាងការជឿជាក់លើអ្នកដ៏ទៃ។
សច្ចភាពនឹងដឹកនាំផ្លូវជីវិតរបស់អ្នកបានល្អប្រសើរជាងការរំពឹងឬផ្អែកលើព្រេងវាសនា។
តើអ្នកមានទម្លាប់ជាអ្នករង់ចាំ ឬជាអ្នកចាប់ផ្តើម?
Comments are closed.