បុរសចាស់ជរាម្នាក់បានជីកដីដាំស្វាយ ។ អ្នកជិតខាងបានសួរគាត់ថា៖ ” តើតារំពឹងថានឹងបានផ្លែវារបស់ហូបដែរឬទេ?” បុរសចំណាស់បានតបថា៖ ” ខ្ញុំបានញ៉ាំស្វាយដែរជាការដាំរបស់អ្នកដទៃច្រើនណាស់។ ហេតុនេះខ្ញុំត្រូវតែដាំវាដើម្បីទុកឲ្យអ្នកដទៃ ជំនាន់ក្រោយញ៉ាំវិញ។ ”
ហេតុអ្វីបានជាអ្នកអាត្មានិយមយ៉ាងនេះ? បើខ្លួនឯងញ៉ាំមិនបាន ហេតុអ្វីមិនទុកឲ្យគេអ្នកជំនាន់ក្រោយញ៉ាំផង?
មាតុភូមិនេះបានផ្តល់នូវរបស់ល្អៗជាច្រើនដល់អ្នក តើអ្នកនឹងបន្សល់ទុកអ្វីខ្លះឲ្យមាតុភូមិវិញ?
កុំសួរខ្ញុំថាមាតុភូមិនេះបានផ្តល់អ្វីខ្លះដល់ខ្ញុំ តែចូរសួរខ្ញុំថា តើខ្ញុំបានផ្តល់អ្វីខ្លះហើយដល់មាតុភូមិនេះ?
Comments are closed.