ម៉ោងទស្សនៈវិជ្ជានៅក្នុងថ្នាក់មួយ សាស្ត្រាចារ្យទស្សនៈវិជ្ជាម្នាក់រៀបចំរបស់ខ្លះៗនៅលើតុមុខគាត់ ហើយមុនម៉ោងចូលរៀន។ ហើយពេលដល់ម៉ោងគាត់ក៏បានលើកក្រឡទទេមួយឡើងហើយក៏យកធំថ្មគ្រួសមកដាក់ក្នុងក្រឡនោះ ហើយគាត់សួរសិស្សថាតើក្រឡនោះពេញឬនៅ ហើយសិស្សថាពេញហើយ។ បន្តិចក្រោយមកគាត់ក៏យកថ្មល្អិតៗមកចាក់ចូលក្នុងក្រឡបន្ថែមដោយក្រឡុកផងចាក់ផង ពេលនោះថ្មល្អិតក៏ចូលបំពេញចន្លោះថ្មគ្រួស។ គាត់ក៏សួរសិស្សដដែល ហើយសិស្សក៏ឆ្លើយថាពេញហើយដូចមុន។ ក្រោយមកទៀតលោកសាស្ត្រាចារ្យក៏ក៏យកដីខ្សាច់មួយប្រអប់មកចាក់ក្នុងក្រឡនោះទៀត ហើយខ្សាច់ក៏បានបំពេញនូវចន្លោះសេសសល់ ហើយគាត់ក៏សួរសិស្សនូវសំនួរដដែល ហើយសិស្សក៏ឆ្លើយឯកភាពទាំងអស់គ្នា។
លោកសាស្ត្រាចារ្យនិយាយថា “ពេលនេះ ខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាយល់ថាក្រឡនេះតំណាងឲ្យជីវិតរបស់អ្នក ហើយធំគ្រួសនោះគឺជារឿងសំខាន់ៗដូចជាគ្រួសារ ដៃគូជីវិត សុខភាព កូនចៅ ជាដើម។ ហើយធំថ្មល្អិតនោះគឺជារឿងរ៉ាវដទៃបន្ទាប់បន្សុំដូចជាការងាររបស់អ្នក ឡានរបស់អ្នកជាដើម។ ចំណែកឯខ្សាច់វិញគឺជារឿងរ៉ាវតូចតាចក្នុងជីវិតអ្មក។” គាត់ក៏បានបន្តទៀតថា “បើសិនជាយើងយកខ្សាច់មកចាក់បំពេញមុននោះ ប្រាកដជាគ្មានចន្លោះទំនេរសំរាប់គ្រួស និង ថ្មល្អិតនោះទេ វាដូចជាជីវិតរបស់យើងដែរ បើសិនជាយើងចំនាយពេលទាំងអស់របស់យើងទៅលើតែរឿងតូចតាចនោះ យើងនឹងមិនមានពេលទំនេរសំរាប់រឿងសំខាន់ៗក្នុងជីវិតនោះទេ គ្មានពេលទៅយកចិត្តទុកដាក់លើរឿងសំខាន់ៗដែរអាចនាំមកនូវសុភមង្គលដល់យើងនោះដែរ។ ចូរលេងជាមួយកូនរបស់អ្នក ដើរលេងជាមួយដៃគូជីវិតរបស់អ្នក ហើយអ្នកនៅតែមានពេលសំរាប់ទៅធ្វើការ និង សេសសល់ពេលសំរាប់ធ្វើការផ្អះ ចូលរួមពិធីជប់លាងនិងធ្វើការងារតួចតាចផ្សេងៗទៀតដដែល។”
សូមខ្វល់ខ្វាយពីរឿងថ្មគ្រួសមុនឬរឿងសំខាន់ៗជាមុន ហើយកំណត់អតិភាពឲ្យវា ហើយការងារតូចតាចដទៃទៀតគឺជាគ្រាប់ខ្សាច់ប៉ុណ្ណោះ។
Comments are closed.