នៅទីជនបទមួយ មានកសិករម្នាក់រស់នៅជាយូរមកហើយ ថ្ងៃមួយគាត់បានបាត់នាឡិការដែលមានន័យក្នុងជីវតគាត់ក្នុងជង្រុក។ ក្រោយពីស្វែងរកចុះឡើងក្នុងជង្រុកនោះជាយូរ គាត់ក៏បានប្រមូលក្មេងមួយក្រុមឲ្យជួយរកដោយសន្យាឲ្យរង្វាន់ជាថ្នូរបើសិនអ្នកណារកឃើញ។
ដោយលឺដូចនេះក្មេងៗបានប្រញាប់ត្បុលចូលជង្រុក ហើយរកមើលចុះឡើងនៅតែរកមិនឃើញសោះ។ កសិកនោះស្ទើតែបោះបង់ការរកទៅហើយ តែស្រាប់តែមានក្មេងតូចម្នាក់បានសុំគាត់សាកល្បងរកជាលើកចុងក្រោយ ហើយ កសិករក៏យល់ព្រមឲ្យកូនក្មេងនោះរក។
មួយសន្ទះក្រោយមកក្មេងតូចនោះក៏ត្រលប់មកវិញជាមួយនាឡិការដែលបាត់នោះ ហើយប្រគល់ឲ្យម្ចាស់វាវិញ។ ម្ចាស់នាឡិការក្រោយទទួលបាន ទឹកចិត្តរីករាយនិងភ្ញាក់ផ្អើលហើយសួរពីមូលហេតុដែលគេឯងរកមិនឃើញប្លែកតែក្មេងនោះរកឃើញ។
ក្មេងប្រុសតូចក៏ឆ្លើយថា “ខ្ញុំមិនបានធ្វើអ្វីច្រើនទេគ្រាន់តែអង្គុយស្តាប់ដោយស្ងៀមស្ងាត់។ ក្នុងសភាពស្ងាត់បែបនេះខ្ញុំបានលឺទ្រនិចនាឡិការ ហើយខ្ញុំក៏តម្រង់ទៅរកសំលេងនោះ។”
រឿងនេះបានផ្តល់នូវតម្លៃអប់រំថា ចិត្តដែលស្ងប់ស្ងាត់មានសន្តិភាពអាចគិតកិច្ចការប្រសើជាងចិត្តដែលច្របូកច្របល់។ សាកល្បងផ្តល់ពេលវេលាពីរបីនាទីឲ្យចិត្តយើងស្ងប់ស្ងាត់ជារៀងរាល់ថ្ងៃ ហើយយើងនឹងឃើញថាវាពិតជាជួយអ្នកដើម្បីរស់នៅដូចអ្វីដែលអ្នកគិតប្រាថ្នា។ ចិត្តរបស់យើងអាចព្យាបាលខ្លួនឯងដោយភាពស្ងប់ស្ងត់ ការសមាធិ និង ការអប់រំផ្លូវចិត្ត។
Comments are closed.