+ គ្រឿងផ្សំ៖
– សាច់ជ្រូក 3ខាំ
– ពោតខ្ចី 5ផ្លៃ
– ហៃប៊ី 3ស្លាបព្រាបាយ
– ខ្ទឹមស ចិញ្ច្រាំ 2ស្លាបព្រាបាយ
– ទឹកត្រី កន្លះស្លាបព្រាបាយ
– ស្ករ 1ស្លាបព្រាបាយ
– អំបិល 1ស្លាបព្រាបាយ
– ស្លឹកខ្ទឹម 3ដើម
– ម្រេចម៉ដ្ឋ កន្លះស្លាបព្រាបាយ
– ម្សៅស៊ុប 1ស្លាបព្រាបាយ
+ វិធីធ្វើ៖
-ពោតខ្ចីត្រូវចិតស្តើងៗ សាច់ជ្រូក និងហៃប៊ីចិញ្ច្រាំឲ្យម៉ត់។
-ដាក់ខ្លាញ់ឲ្យក្តៅ ដាក់ខ្លឹមសបំពងឲ្យឈ្ងុយ ទើបដាក់សាច់ចិញ្ច្រាំ ពោត ឆាចូលគ្នាឲ្យសព្វ ចាក់ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ម្រេច ចាក់ទឹកចូលបន្តិច កុំឲ្យរាវពេកភ្លក់ឲ្យល្មម ទុកឲ្យឆ្អិន ទើបរោយស្លឹកខ្ទឹមចូល៕
Comments are closed.