រឿង ខ្លា​ស៊ី​កូន​តា​ពស់​ព្រៃ

ក្នុង​កាល​កន្លង​យូរ​អង្វែង​ទៅ​ហើយ មាន​បុរស​ម្នាក់​ជា​ចាស់​ព្រឹទ្ធាចារ្យ​ឈ្មោះ​តា​ពស់​ព្រៃ គាត់​ជា​មនុស្ស​ទី​ទ័ល​ក្រ បាន​មក​តាំង​ទី​លំនៅ ធ្វើ​ស្រែ​ចម្ការ នៅ​ក្បែរ​ជើង​ភ្នំ​តែ​ពីរ​នាក់​ប្ដី​ប្រពន្ធ ។ លុះ​នៅ​យូរ​ៗ ទៅ​បាន​កូន​ប្រុស​ម្នាក់…

រឿង ក្រពើ និងអ្នក​រទេះ

មាន​សត្វ​ក្រពើ​មួយ​អាស្រ័យ​នៅ​ក្នុង​បឹង​ធំ លុះ​ដល់​រដូវ​ប្រាំង​ទឹក​បឹង​នោះ​ក៏​រីង​ស្ងួត​អស់ ក្រពើ​នោះ​នៅ​ពុំ​បាន ទើប​វារ​ឡើង​លើ​គោក ដើរ​ត្រេច​រក​ទី​មាន​ទឹក ។ កាល​នោះ​មាន​តា​ចាស់​ម្នាក់ បរ​រទេះ​មក…

រឿង ក្របី​ស្រុក និងក្របី​ព្រៃ

ក្នុង​អតីត​សម័យ មាន​ក្របី​ពីរ មួយ​ជា​ក្របី​ស្រុក មួយ​ទៀត​ជា​ក្របី​ព្រៃ ។ សត្វ​ទាំង​ពីរ​នេះ​ស្រលាញ់​គ្នា​ណាស់ ដេក នៅ ស៊ី​ចុក​ជាមួយ​គ្នា​ពុំ​ដែល​ឃ្លាត ។ ទន្សាយ​ដឹង​ថា​ក្របី​ទាំង​ពីរ​នេះ​ស្រឡាញ់​គ្នា​ដូច្នេះ ក៏​រក​ឧបាយកល…

រឿង ​ក្អែក​និង​ខ្វែក​សត្រូវ​គ្នា

មាន​សេចក្ដី​និទាន​ថា កាល​ពី​ព្រេង​នាយ សត្វ​បក្សី​ទាំង​អស់​សុទ្ធ​តែ​មាន​សម្បុរ ស​ដូច ៗ គ្នា ខុស​គ្នា​តែ​រាងរៅ និង​សណ្ឋាន​ទ្រង់​ទ្រាយ​ប៉ុណ្ណោះ ។ ពេល​ដែល​ហើរ​នៅ​លើ​អាកាស គេ​មិន​អាច​សម្គាល់​បាន​ថា​ជា​សត្វ​អ្វី ៗ ឡើយ ។…

រឿង ក្អែក​ស្រុក​បង្រៀន​ក្អែក​ព្រៃ

ក្នុង​កាល​អតីត​កប្ប​ខាំង​កំបាំង​ស្ងាត់​យូរ​អង្វែង​ណាស់​ទៅ​ហើយ មាន​ក្អែក​ពីរ​គឺ: មួយ​ក្អែក​ស្រុក​សម្បុរ​ស មួយ​ទៀត​ក្អែក​ព្រៃ​សម្បុរ​ខ្មៅ ។ ក្អែក​ស្រុក​នេះ​វា​ចេះ​ស៊ី​ចំណី​អាហារ​គ្រប់​យ៉ាង…

រឿង ពស់​ថ្លាន់​ក្អែ​ពិស

កាល​ពី​ព្រេង​នាយ មាន​បុរស​ម្នាក់ ទើប​តែ​នឹង​ការ​ប្រពន្ធ​ហើយ ថ្មី ៗ ។ ថ្ងៃ​មួយ​បុរស​នោះ នាំ​ប្រពន្ធ​ទៅ​លេង​ឯ​ផ្ទះ​ឪពុក​ម្ដាយ​របស់​ខ្លួន ។ ពេល​នោះ​មាន​ពស់​ថ្លាន់​មួយ​លូន​ចេញ​ពី​ព្រៃ​មក បាន​ឃើញ​ដាន​ជើង​បុរស​ប្ដី​ប្រពន្ធ​នៅ​តាម​ផ្លូវ​ធ្លា…

រឿង ​ចចក​និង​អណ្ដើក

ក្នុង​សម័យ​ព្រេង​នាយ មាន​និទាន​មួយ​ដំណាល​ថា៖ ថ្ងៃ​មួយ​មាន​សត្វ​ចចក​និង​អណ្ដើក​បាន​ជួប​គ្នា ហើយ​បបួល​គ្នា​ប្រលង​ប្រជែង​ដោយ​លោត​ចម្ងាយ ឆ្លង​ពី​មាត់​ស្ទឹង​ម្ខាង​ទៅ​មាត់​ស្ទឹង​ម្ខាង ។ អណ្ដើក​បាន​សួរ​ទៅ​ឆ្កែ​ចចក​ថា “ នែ !…

រឿង សត្វ​រើស​គ្នា​ធ្វើ​ស្ដេច

ក្នុង​កប្ប​ទណ្ឌ​ខាំង​កំបាំង​បាត់ ស្ងាត់​កន្លង​រំលង​យូរ​លង់​ណាស់​មក​ហើយ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី ក្នុង​ពិភព​លោក​នេះ ពុំ​ទាន់​មាន​នរណា​មួយ​ជា​ធំ សម្រាប់​ត្រួត​ត្រា​គ្នា​នៅ​ឡើយ ។ លុះ​ចំណេរ​កាល​មក​ខាង​ក្រោយ…

រឿង​កំណើត​សត្វ​ឆ្មា

ក្នុង​កាល​នោះ​មាន​មហា​ឥសី​មួយ​អង្គ គង់​នៅ​ព្រៃ​ភ្នំ​មួយ​ឈ្មោះ វុឌ្ឍីបព៌ត តាំង​ចង្ក្រម​ភាវនា​ក្នុង​ទី​ភ្នំ​នោះ ជា​អង្វែង​ឆ្នាំ​មក ។ នៅ​កន្លែង​នោះ មាន​ស្រះ​បួន​គឺ​ទិស បូព៌ា ១ ទក្សិណ ១ បស្ចិម ១ និង​ឧត្តរ ១ ។ ស្រះ​នោះ​មាន​ទឹក​រង​ថ្លា…

រឿង សត្វ​ក្អែក​ការ​កូន

សេចក្ដី​ដំណាល​ថា: មាន​ស្ដេច​ក្អែក​មួយ នៅ​អា​ស្រ័យ​លើ​ចុង​ត្នោត​យ៉ាង​ខ្ពស់ ។ ថ្ងៃ​មួយ​ក្អែក​នេះ ក៏​បាន​ប្រុង​រៀប​ចំ​ការ​កូន ឲ្យ​មាន​គូរ​ស្រករ ។ ស្ដេច​ក្អែក​ក៏​ចាត់​ឲ្យ​ពួក​ពល​ខ្លះ​ហើរ​ហៅ​ភ្ញៀវ​សត្វ​ទាំង​អស់ មក​ស៊ី​ការ ចាត់​ពល​ខ្លះ​ទៀត…