មានយុវជនមួយក្រុម បាននាំគ្នាទៅចំការដូងដើម្បីបេះផ្លៃដូងផឹក។ ក្រោយពីផឹកទឹងដូងបានបន្តិខយុវជនរាងល្អិតជាងគេនោះ បានយកដៃខ្ទប់ច្រមុះ ហើយនិយាយទៅកាន់យុវជនម្នាក់ទៀត៖ យីអានេះស្អុយអាចម៌ម្ល៉េះ? ហើយដើរទៅក្បែរម្នាក់ទៀតក៏ស្អុយដដែល។ រួចដើរគេចទៅឆ្ងាយពីគេដលម្បីកុំឲ្យស្អុយ ប៉ុន្តែក្លិនស្អុយនៅតែដដែល។ ទីបំផុត គេយកដៃស្ទាបច្រមុះខ្លួនឯង ក៏ប៉ះនឹងកំទេចលាមកដែលជាប់នៅទៅនោះ រួចយកមកហិត ទើបដឹងថាការពិតអាចម៌ជាប់ច្រមុះខ្លួនឯងសោះ។
ក៏មានរឿងមួយទៀតស្រដៀងគ្នានេះ បានកើតឡើងនៅប្រទេសអង់គ្លេស។ គេមានឧបករណ៍ដើម្បីពិនិត្យថា តើមនុស្សមានប្រើគ្រឿងញៀន ឬអត់។ ថ្ងៃមួយ ប៉ូលីសបានចាប់ខ្លួន យុវជនជាច្រើននាក់ យកមកពិនិត្យរកសារជាតិញៀន។ ដំបូងគេយក យុវជនមួយក្រុមមានគ្នាប្រាំមួយនាក់មក ហើយបានគេរកឃើញថា មានសារជាតិញៀននៅក្នុងខ្លួន។ បន្ទាប់មក គេយកយុវជនម្នាក់ផ្សេងទៀតមកពិនិត្យ ក៏រកឃើញថាមានសារជាតិញៀនដែរ។ ដូចនេះ ពួកកែទាំងប្រាំពីរនាក់ត្រូវទទួលទោសតាមច្បាប់កំណត់។ តែតាមការពិត យុវជនចុងក្រោយជាមនុស្សស្អាតស្អំទេ មិនបានប្រើប្រាស់គ្រឿងញៀបឡើយ។ ក្រោយមក ទើបគេដឹងថាម៉ាស៊ីនពិនិត្យនោះ មានជាប់ក្លិនសារជាតិញៀនរួចស្រេច មុននឹងយកទៅពិនិត្យលើយុវជនរងគ្រោះនេះ ព្រោះគែមិនបានសំអាតវាឲ្យបានល្អ ដែរធ្វើឲ្យមុខងារវិនិច្ឆ័យមានភាពខុសឆ្គងយ៉ាងនេះ។
នៅពេលយើងពាក់វ៉ែនតាខ្មៅ ឬវ៉ែនតាពណ៌ផ្សេងទៀត នោះយើងនឹងឃើញអ្វីផ្សេងទៀតតាមនោះជាមិនខាន។ មនុស្សភាគច្រើន តែងតែមើលទៅអ្វីខាងក្រៅសោយខុសឆ្គង ព្រោះមិនបានលានសំអាតភ្នែករបស់ខ្លួន។ ជាងនេះទៅទៀត គឺគេយកចិត្តដ៏កខ្វក់ដែលពោរពេញដោយតណ្ហា កំហឹង និងអគតិផ្សេងៗ ទៅធ្វើការវិនិច្ឆ័យ វាយតម្លៃមនុស្ស វត្ថុ ឬរឿងរ៉ាវអ្វីផ្សេងៗ។
Comments are closed.