រឿង ទឹកដោះមួយថូធំ

ដើម្បីបញ្ជាក់ពីភាពស្មោះត្រង់របស់រាស្រ្ត ព្រះរាជាបានធ្វើពិសោធន៍ឲ្យរាស្រ្តយកទឹកដោះគោមួយកែវម្នាក់ មកចាក់ក្នុងថូធំមួយ។ រាស្រ្តម្នាក់ៗគិតថា ច្បាស់ជាមានអ្នកយកទឹកដោះសុទ្ធទៅចាក់ជាមិនខាន ដូចនេះយកទឹកថ្លាទៅចាក់ជំនួសក៏ព្រះរាជាមិនដឹងដែរ។

នៅពេលដែលរាស្រ្តទាំងអស់ចាក់ទឹកដោះគោចូលក្នុងថូធំរួចហើយ ព្រះរាជាក៏យាងពិនិត្យ។ អញវីដែរគួឲ្យភ្ញាក់ផ្អើលនោះគឺ ពេញមួយថូសុទ្ធតែជាទឹកដ៏ថ្លាឆ្វង់។

កុំបាត់បង់ជំនឿចិត្តរបស់អ្នកដោយសារលក្ខណ:របស់អ្នកដទៃ ព្រោះអ្នកដទៃបានបាត់បង់នូវជំនឿចិត្តរបស់គេដោយសារតែលក្ខណ:របស់អ្នក។

អ្នកអាចបោកប្រាស់ និងកុហកអ្នកដទៃបាន តែមួយជីវិតនេះគឺអ្នកមិនអាចបោកប្រាស់ និងកុហកខ្លួនឯងបានឡើយ។

ធម្មជាតិនៃជិវិត គឺវាងាយណាស់ក្នុងការបោកប្រាស់ និងកុហក តែវាពិបាកណាស់ក្នុងការគោរពនូវពាក្យសន្យា និងការរក្សានូវភក្តីភាព។

កុំខ្វល់នូវការគិតរបស់អ្នកដទៃ អ្វីដែរសំខាន់គឺការជឿជាក់នូវអ្វីដែរជាលក្ខណ:របស់អ្នក!

តើអ្នកជាមនុស្សដែលសម្តីរបស់អ្នកមានន័យដែររឺទេ? តើធ្វើដូចម្តេចទើបគេគោរពសម្តីរបស់អ្នក?

Comments are closed.