ការរួមភេទ ជួយឲ្យខួរក្បាលឈ្លាសវៃ និង បង្កើនការចងចាំខ្ពស់
តាមអ្នកសិក្សាស្រាវជ្រាវ បាននិយាយថា ការរួមភេទ អាចបង្កើនភាពឈ្លាសវៃរបស់អ្នក។
ជាមួយគ្នានោះ បានឲ្យដឹងថា អ្នកដែលមានវ័យពាក់កណ្ដាល ត្រូវបានគេសិក្សាឲ្យឃើញថា ការរួមរ័កនេះ ផ្ដល់អត្ថប្រយោជន៍ខ្ពស់ ដល់ការបង្កបង្កើតកោសិកាថ្មី នៅក្នុងខួរក្បាល ខណៈពេលដែលអ្នកវិទ្យាសាស្ដ្រ នៅក្នុងសាកលវិទ្យាល័យ Maryland នៃវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ក៏បានបញ្ជាក់ថា សកម្មភាពនៃការរួមភេទនេះ បានបង្កើនភាពឈ្លាសវៃ និងមានការចងចាំខ្ពស់។ បន្ថែមពីនោះ បានឲ្យដឹងថា ការផ្ដល់សារៈប្រយោជន៍ដល់ខួរក្បាល នឹងបាត់បង់ប្រសិនជាមនុស្ស ឈប់រួមភេទ។
ស្របពេលនោះ ក៏មានការសិក្សាស្រាវជ្រាវជាលើកទី២ ដែលផ្សព្វផ្សាយកាលពីឆ្នាំមុនដូចគ្នា បានបញ្ជាក់ថា ការរួមភេទអាចជួយ កាត់បន្ថយស្ដ្រេស ក្នុងខួរក្បាល ទោះជាមិនបានតិច ឬច្រើនក៏ដោយ។
តែនៅក្នុងនោះ ក៏មានការបកស្រាយផ្ទុយផ្សេងគ្នាថា ការធ្វើឲ្យឈ្លាសវៃមិនប្រាកដ តែរួមភេទនោះទេ បើតាមរបាយការណ៍របស់គេហទំព័រ អាតាឡង់តិច។
ម្យ៉ាងវិញទៀត តាមមអ្នកស្រី Tracey Shors ដែលជាអ្នកចិត្ដវិទ្យា ដែលបានចូលរួមក្នុងសន្និសីទ Neuroscience បានថ្លែងថា វាគឺជាការងារដ៏ពិបាក ក្នុងការឲ្យកោសិកាទាំងនោះ នៅរស់រវើក។ តែមនុស្សគ្រប់គ្នា អាចធ្វើទៅបាន តាមរយៈការហាត់ប្រាណ និង ការរួមភេទ ហើយប្រសិនជាអ្នកអាចធ្វើការ ហ្វឹកហាត់ខួរក្បាលមែននោះ នោះអ្នកនឹងមានជីវិតរស់នៅបានយូរ ក្រោយពីកោសិកាខួរក្បាល ជាច្រើនបានផលិតនោះ។
ការសិក្សាស្រាវជ្រាវនិមួយៗសុទ្ធតែមាន អំនះអំនាងដូចគ្នា ចុះប្រិយមិត្ដមានយោបល់យ៉ាងណាដែរ?
Comments are closed, but trackbacks and pingbacks are open.