ឈប់យល់ច្រឡំ! អ្នកជំនាញបញ្ជាក់ច្បាស់ៗ ជំងឺ​កូវីដ-១៩ មិនមែនជាជំងឺផ្ដាសាយធម្មតា ឬផ្ដាសាយធំទេ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កម្ពុជាយើង នៅមួយរយៈពេលចុងក្រោយនេះ គេសង្កេតឃើញតួលេខអ្នកឆ្លងជំងឺកូវីដ-១៩ ហក់ឡើងដល់ ៣ ខ្ទង់ គួរឱ្យព្រួយបារម្ភ ខណៈករណីដែលរកឃើញ ជាវីរុសកូវីដ-១៩ ប្រភេទអូមីក្រុង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

យ៉ាងណាមិញ ស្របពេលទៅនឹងការរកឃើញឆ្លងដ៏ច្រើននេះ នៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២ តាមរយៈលោកវេជ្ជបណ្ឌិត ហៃ ឡៃស៊ុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានបង្ហាញពីសកម្មភាព អ្នកជំងឺថ្មីសម្រាកព្យាបាលនៅពេទ្យ នៅថ្ងៃទី​ ២២-០២-២០២២ វេលាម៉ោង​ ១៧ : ៣០​ ព្រមទាំងបញ្ជាក់ឱ្យដឹងថា មេរោគ​បំប្លែងថ្មីអូមីក្រុង​ ( Omicron​ )​ ចាប់ផ្តើម​វាយលុកក្នុងសហគមន៍ សូមឱ្យបងប្អូន​ប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្នខ្ពស់​ និងបន្តអនុវត្តន៍វិធានការ ៣​ កុំ​ ៣​ ការពារ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែមលើសពីនេះ លោកវេជ្ជបណ្ឌិត បានបញ្ជាក់ឱ្យដឹងទៀតថា ៖ «ជំងឺ​កូវីដ-១៩ មិនមែនជាជំងឺផ្តាសាយធម្មតា​ (​common cold) ផ្តាសាយ​ធំ​ (​Flu) នោះទេ​ ទោះបីប្រភេទមេរោគបប្លែងថ្មីអូមីក្រុងនេះ​ មានកម្រិតស្រាលជាងក៏ដោយ ប៉ុន្តែ​ឆ្លងខ្លាំង​ (​៨០​ %​ ទៅ​ ២០០​ %) ជាពិសេសការឆ្លងខ្ពស់ដល់កូនក្មេង​តូចៗ ធៀបនឹងមេរោគបំប្លែងមុនៗ​ (​ Alpha , Delta….) ហើយអត្រាឈឺធ្ងន់សម្រាកពេទ្យ​ និងអត្រាមរណភាព នៅជាក្តីកង្វល់ដដែលរបស់អង្គការសុខភាពពិភពលោក​ ជាពិសេសលើបុគ្គលដែលមានហានិភ័យសុខភាព​ស្រាប់​»៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.