ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី អញ្ជើញចូលរួមបើកការដ្ឋានសាងសង់ជាផ្លូវ ការ គម្រោង អគារកម្ពស់ ៤៣ជាន់ Le Condé BKK1 ក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ
AKP ភ្នំពេញ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០
គម្រោងអគារម្ពស់ ៤៣ជាន់ ដែលមានឈ្មោះថា Le Condé BKK1 បាន បើកការដ្ឋាន សាងសង់ជាផ្លូវការ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០២០នេះ ដោយមានការអញ្ជើញចូលរួម ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រីយឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារ និងអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងនាមតំណាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បានមានប្រសាសន៍ចូលរួមអបអរសាទរ ដល់ ក្រុមហ៊ុន Wang Fu Guo Ji Proper ty Devlopment ដែលបាន ដាក់ទុនវិនិយោគ គម្រោង អគារ Le Conde KK1 បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បើទោះក្នុងស្ថានភាព បច្ចុប្បន្នវិបត្តិសកលលោក ពិសេសជុំវិញបញ្ហាកូវីដ–១៩ មិនសូវល្អក្តី តែក្រុមហ៊ុនបានមកដាក់ ទុនវិនិយោគនៅកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានចាត់ទុកថា នេះជាការ ស្ម័គ្រចិត្ត ដ៏ល្អ មួយ ហើយក៏ជាការពេញចិត្តរបស់រដ្ឋាភិបាលកម្ពុជាដែល ពិតជាបានរួមចំណែកដល់ ការ អភិវឌ្ឍប្រទេសកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គម្រោងវិនិយោគ Le Conde KK1 នេះគឺជាគម្រោងមួយលំដាប់អន្តរជាតិដំបូងនៅកម្ពុជា ដែលប្រើប្រាស់បច្ចេក វិទ្យា ឆ្លាតវៃដំបូងគេក្នុងការសាងសង់ ដែលគម្រោង នេះពិតជាមានការទាក់ទាញវិនិយោគិនទាំងក្នុង និងក្រៅប្រទេសបានល្អ ព្រមទាំងបានរួមចំណែកដល់ការអភិវឌ្ឍវិស័យសំណង់ និង ជំរុញនូវចំណងសាមគ្គិភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជន បក្ស រដ្ឋ នៃប្រទេស ទាំងពីរ សាធារណរដ្ឋប្រជាមានិតចិន និងព្រះរាជាណាចក្រកម្ពុជា។
បើតាមលោក លីង ដុង នាយកប្រតិបត្តិក្រុមហ៊ុន Wangfu Guo Ji Property Develo pment Co., Ltd បានបញ្ជាក់ថា គម្រោងអគារម្ពស់ ៤៣ជាន់នេះស្ថិតនៅ សង្កាត់បឹងកេង កងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ គឺជាការវិនិយោគដោយក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd សហការជាមួយក្រុមហ៊ុន Sichuan Huashi Group ដែលជាក្រុមហ៊ុនម៉ៅការសំណង់ដ៏ឆ្នើមមួយរបស់ប្រទេសចិន និងជាក្រុមហ៊ុនម៉ៅការគម្រោ ង សំណង់ល្បីៗជាច្រើននៅលើពិភពលោកផងដែរ។
លោក ស៊ី យ៉ុង នាយកក្រុមហ៊ុន ស៊ី ឈួន ហួយស៊ីសានជៀន(ខេមបូឌា) ខូអិលធីឌី បាន លើកឡើងថាគម្រោង Le Condé មិនគ្រាន់តែជាខុនដូ ប៉ុណ្ណោះទេ ថែមទាំងជាទស្សនៈ នៃរបៀបរស់នៅផងដែរ។លោកបានបន្ដថា ក្រុមហ៊ុន នឹងបង្កើតនូវឧទ្យានលើ អាកាស ដ៏ធំ មួយ នៅលើអគារកម្ពស់១២០ម៉ែត្រ ជាទីកន្លែងដែលលោកអ្នកអាចទទួល ទានកាហ្វេ ជជែក គ្នាលេង អានសៀវភៅ ស្តាប់តន្ត្រី និងដើរកម្សាន្ត និងមានសួនកម្សាន្តសម្រាប់កុមារផងដែរ។ លោកបានបន្ថែមថា អគារ Le Condé បានចាប់ដៃគូសហការជាមួយក្រុមហ៊ុន គ្រប់គ្រង អចលនទ្រព្យដ៏ល្បីមួយរបស់ជប៉ុន ដែលមានឈ្មោះថា ក្រុមហ៊ុន“Hope Tree” ធ្វើជាប្រតិ បត្តិករ គ្រប់គ្រងលើប្រតិបត្តិការគម្រោង ជាក្រុមហ៊ុនមានបទពិសោធន៍គ្រប់គ្រង និងប្រតិបត្តិការជាច្រើនឆ្នាំនៅប្រទេសជប៉ុន និងបានបម្រើសេវាកម្មជូនគម្រោងអចលនទ្រព្យជាច្រើន ផងដែរ ៕
Comments are closed, but trackbacks and pingbacks are open.