ល្អណាស់!! ពេលនេះសម្ដេច ស ខេង ហា.មមន្ដ្រីព.ន្ល.ត់.អ.គ្គិ.ភ័.យធ្វើរឿងនេះដាច់ខាត…
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំដល់មន្ដ្រីពន្លត់អ.គ្គិ.ភ័.យ ដា.ច់ខាតមិនត្រូវទារថវិកាពីប្រជាពលរដ្ឋ នៅពេលចុះអ.ន្ដ.រា.គ.ម.ន៍ព.ន្ល.ត់អ.គ្គិ.ភ័.យ។ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ សម្ដេចក្រឡាហោម បានណែនាំដល់មន្ដ្រីពន្លត់អ.គ្គិ.ភ័.យ ត្រូវប្រតិបត្តិការការងាររបស់ខ្លួន ២៤ម៉ោង លើ ២៤ម៉ោង នៅពេលប្រជា
ពលរដ្ឋ ជួបបញ្ហាអ.គ្គិ.ភ័.យ។សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា «នៅកន្លែងខ្លះ មុនហ្នឹងបាញ់ទឹកពន្លត់ ត្រូវនិយាយគ្នាសិន (និយាយរឿងលុយ) អាហ្នឹងអត់បានទេ។ ឡានអ.គ្គិ.ភ័.យ យើងបានចែកដល់ស្រុក ទោះបីមិនគ្រប់ក៏ដោយ ប៉ុន្ដែយើងបានដាក់កន្លែងស្រុកសំខាន់ៗ ហើយបែងចែកជួយនៅពេលបញ្ហា ត្រូវចល័តជួយគ្នា»។នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម បានលើកទឹកចិត្តដល់ប៉ុស្ដិ៍នគរបាល និងមន្ដ្រីនៅមូលដ្ឋានទាំងអស់ ត្រូវខិតខំបំពេញភារកិច្ច
ដើម្បីបម្រើសេវាជូនប្រជាពលរដ្ឋ តាមតួនាទីភារកិច្ចរបស់ខ្លួនឲ្យបានល្អ។លើសពីនេះ សម្ដេចក្រឡាហោម បានណែនាំអភិបាលរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ចំពោះ មេឃុំ, ស្មៀនឃុំ, ប៉ុស្ដិ៍នគរបាល, មេភូមិ និងប៉ុស្ដិ៍សុខភាព ដើម្បីឲ្យពួកគាត់បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ដោយមានប្រសិទ្ធភាពខ្ពស់
ជាពិសេសធ្វើយ៉ាងណាឲ្យប៉ុស្ដិ៍នគរបាល ជាប៉ុស្ដិ៍នគរបាលរបស់ប្រជាពលរដ្ឋ នៅពេលប្រជាពលរដ្ឋពឹងពាក់ធ្វើការងារ ធ្វើមិនឲ្យប្រជាពលរដ្ឋមានព.ភ័.យ.ខ្លា.ច ហើយមិនត្រូវគិតថ្លៃសេវា។សម្ដេចក្រឡាហោម បានណែនាំឲ្យបន្តពង្រឹងគុណភាពការងារនគរបាល និងសហគមន៍ ដោយត្រូវធ្វើការពិនិត្យ និងបំពេញបន្ថែម
កងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ-សង្កាត់ ដែលខ្វះខាតឲ្យមានចំនួន សមស្របតាមប្រជាសាស្ត្រ និងភូមិសាស្ត្រនៃ ឃុំ-សង្កាត់ នីមួយៗ ព្រមទាំងការបណ្តុះបណ្តាល លើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈ,ការពង្រឹងអនុវត្តវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ, ការអប់រំកែប្រែ.ឥ.រិ.យា.ប.ថ ក្នុងការប្រាស្រ័យទាក់ទងជាមួយ
ប្រជាពលរដ្ឋ និងការផ្តល់មធ្យោបាយឧបករណ៍សម្ភារៈ បំពេញការងារឲ្យបានសមរម្យ ដើម្បីពង្រឹងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ ជាបង្អែកដ៏រឹងមាំ ក្នុងចលនាអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពតាមឃុំ-សង្កាត់ទូទាំងប្រទេស៕ ប្រភព៖កម្ពុជាថ្មី
Comments are closed, but trackbacks and pingbacks are open.