បន្លែផ្លែឈើ និងវីតាមីនទាំងនេះ សុទ្ធតែល្អចំពោះសុខភាពស្បែក
គ្នាយើងខ្លះខិតខំថែរក្សាស្បែកដោយផលិតផលផ្សេងៗដើម្បីជួយឲ្យស្បែកថ្លា ភ្លឺរលោងនិងមានភាពស្រស់ស្អាត ប៉ុន្តែក្ដៅពីផលិតផលទាំងនោះ គ្នាយើងដឹងទេថាអាហារ និងវីតាមីនមួយចំនួនក៏ល្អចំពោះសុខភាពស្បែកយើងណាស់ដែរ។ តោះចាំអីទៀតស្វែងយល់ទាំងអស់គ្នា៖
១.ដំឡូងជ្វា
ដំឡូងជ្វាមានកម្រិតសារធាតុប្រឆាំងអុកស៊ីតកម្ម beta-carotene ខ្ពស់ និងម៉ាញ៉េស្យូមដែលដើរតួជាសារធាតុប្រឆាំងការរលាក។ សំបកដំឡូងជ្វាក៏មានសារធាតុចិញ្ចឹមដែរដូចជាជាតិសរសៃដែលជួយដល់ពោះវៀន និងអាចជួយស្បែកកុំឲ្យមានស្នាមជាំ។
២.ការ៉ុត
ការ៉ុតសម្បូរដោយសារធាតុ beta-carotene ដែលរាងកាយនឹងបំលែងទៅវីតាមីន A។ វីតាមីន A មានតួនាទីសំខាន់ក្នុងការផលិតកោសិកាខូឡាជេនដែលជួយព្យាបាលស្បែកខូច។
៣.ផ្លែប៉េងប៉ោះ
ផ្លែប៉េងប៉ោះផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម lycopeneដែលសារធាតុនេះនឹងជួយរាងកាយប្រឆាំងនឹងការខូចខាតដោយសារកម្ដៅថ្ងៃ។
៤. ផ្លែល្ហុង
ផ្លែល្ហុងសម្បូរដោយអង់ហ្សីមរំលាយអាហារឈ្មោះ papain។ អង់ហ្សីមនេះជួយកម្ចាត់កោសិកាស្បែកងាប់ ផ្ចិតរន្ធញើស និងបន្ថយស្នាមមុន ហើយក៏ជួយរក្សាសំណើមដល់ស្បែក និងបង្ការការឡើងមុននៅថ្ងៃខាងមុខដែរ។
៥.ផ្កាខាត់ណា
ផ្កាខាត់ណាមានផ្ទុកវីតាមីន C និងអាស៊ីដអាមីណូ Histidine។ អាស៊ីដអាមីណូនេះការពារស្បែកពីកាំរស្មី UV ដែលអាចធ្វើឲ្យស្នាមអុជខ្មៅកាន់តែធ្ងន់ធ្ងរ។ ចំណែកឯវីតាមីន C ប្រឆាំងនឹងការខូតខាតបង្កដោយពពួករ៉ាឌីកាល់សេរី ជួយរាងកាយក្នុងការស្រូបយកជាតិដែក ព្យាបាលស្នាមរបួស និងស្នាមមុន។
៦.ទឹកក្រូចឆ្មារ
ទឹកក្រូចឆ្មារអាចជួយបន្តឹងស្បែក និងប្រឆាំងនឹងស្នាមជាំបាន។ សំបកក្រូចឆ្មារផ្ទុកសារធាតុ Flavonoids ដែលមានប្រសិទ្ធភាពការពារ និងប្រឆាំងនឹងសារធាតុបង្កជំងឺមហារីកលើស្បែក។ យើងអាចផឹកទឹកក្ដៅឧណ្ហៗជាមួយនឹងទឹកក្រូចឆ្មារនៅពេលព្រឹកដើម្បីទទួលបានអត្ថប្រយោជន៍សម្រាប់សុខភាព និងស្បែកភ្លឺរលោង។
៧. វីតាមីនC
វីតាមីន C ជួយថែរក្សាសម្រស់ និងបង្កើនដល់ចរន្តឈាម។ វីតាមីននេះជួយកាត់បន្ថយនូវអុកស៊ីសែនសកម្ម និងការពារស្បែកពីភាពចាស់ ជួយបំបាត់ស្នាម អុជខ្មៅ និងស្នាមអុជពណ៌ត្នោតនៅលើស្បែក។ វីតាមីន C ក៏ជួយកាត់បន្ថយការផលិតជាតិពណ៌មេឡាញីនផងដែរ។ វីតាមីនC មាននាទីការពារអង់ស៊ីម Tyrosinase មានន័យថាវាមានការកំណត់នូវការបំប្លែងសារជាតិមេឡាញីន ការពារការបង្កើត និងមានឥទ្ធិពលលើមេឡានីន។
វីតាមីនC អាចជួយឲ្យស្បែកប្រឆាំងនឹងរ៉ាឌីកាល់សេរីដែលបណ្តាលឲ្យស្បែកឆាប់ចាស់ និងកាន់តែខ្មៅ។ ក្រៅពីនេះវីតាមីនC ក៏ជួយបង្កើននូវបរិមាណជាតិស្ករ Glutathione និងវីតាមីន E ក្នុងរាងកាយផងដែរ ដែលសារធាតុទាំងពីរនេះត្រូវបានគេស្គាល់ ថាជាសារធាតុប្រឆាំងអុកស៊ីតកម្ម។ Glutathione ក៏ជួយឲ្យស្បែកផលិត Pheomelanin ជំនួសឲ្យ Eumelanin ផងដែរ ជាលទ្ធផលដែលធ្វើឲ្យស្បែកយើងភ្លឺថ្លាជាងមុន។
Comments are closed, but trackbacks and pingbacks are open.