៨ ចំណុចដែលអ្នកគួរធ្វើ ដើម្បីរំងាប់អារម្មណ៍ពេលខឹង
ជាដំបូង សេចក្តីកំហឹងអាចមិនមែនជាអ្វីដែលអាក្រក់ឡើយ។ វាអាចជួយអ្នកឱ្យមានភាពស្មោះត្រង់ និងក្រោកឈរឡើងសម្រាប់អ្វីដែលអ្នកជឿជាក់។ ការដែលខឹងគឺជារឿងធម្មតាសម្រាប់មនុស្សម្នាក់ៗ ប៉ុន្តែប្រសិនបើយើងមិនចេះទប់កំហឹងនៅពេលយើងខឹងខ្លាំង វាអាចបង្កឱ្យមានលិទ្ធផលអវិជ្ជមានកើតឡើងជាមិនខាន។ ខាងក្រោមនេះ គឺជាជំហាន៨ចំណុចក្នុងការជួយអ្នកឱ្យចេះរំងាប់កំហឹង៖
១. ត្រូវស្វែងយល់ពីដើមហេតុនៃកំហឹងរបស់អ្នក
ប្រសិនបើអ្នកដឹងពីការចាប់ផ្តើមនៃកំហឹងរបស់អ្នក អ្នកនឹងនៅកន្លែងល្អមួយក្នុងការព្យាយាមរំងាប់កំហឹងរបស់អ្នក។ ដើមហេតុនៃកំហឹងរបស់អ្នកអាចបណ្តាលមកពី បេះដូងលោតញាប់ ក្តៅស្អុះ តឹងទ្រូង ឬមានជំលោះជាមួយអ្នកដទៃជាដើម។
២. សួរខ្លួនឯងហេតុអ្វីបានជាអ្នកខឹង
មានហេតុផលជាច្រើនដែលធ្វើឱ្យអ្នកខឹង។ វាគឺជាការឆ្លើយតបធម្មតា ឬអាចយល់បាននៅក្នុងស្ថានភាពមួយចំនួន ដូចជានៅពេលនរណាម្នាក់ធ្វើអ្វីមួយមិនស្មើរភាពគ្នា។ ប្រសិនបើអ្នកប៉ះទង្គិចពាក្យសម្តីជាមួយនរណាម្នាក់ អ្នកត្រូវគិតសារឡើងវិញម្តងហើយម្តងទៀត ក្នុងការធ្វើអោយជម្លោះនោះមានភាពប្រសើរឡើងវិញ។
៣. សរសេរអំពីកំហឹងរបស់អ្នក
ជួនកាល ការសរសេរអាចជួយអ្នកក្នុងការស្វែងយល់ថាហេតុអ្វីអ្នកមានអារម្មណ៍ខឹង ឬក៏អាចជួយអ្នកពីរបៀបដោះស្រាយវា។ វាក៏អាចជួយអ្នកឱ្យមានទស្សនៈល្អមួយ។
៤. រាប់ដល់១០០
ស្តាប់ទៅគួរឱ្យចង់សើច ប៉ុន្តែវាអាចជួយអ្នកបាន។ អ្នកអាចរាប់ពី១ដល់១០០ ដើម្បីគិតពិចារណាអំពីកំហឹងរបស់អ្នក។ ការរាប់លេខអាចជួយអ្នកក្នុងការប្រមូលផ្តុំអារម្មណ៍ កុំអោយអ្នកទៅធ្វើអ្វីមួយដែលមិនល្អ។
៥. ដើរចេញពីស្ថានភាពដែលធ្វើឱ្យអ្នកខឹងនោះ
នៅពេលអ្នកមានអារម្មណ៍ខឹងចំពោះអ្វីមួយឬនរណាម្នាក់ ការដែលដើរចេញអាចជាដំណោះស្រាយដ៏ល្អ និងមានប្រយោជន៍។ ប្រសិនបើអ្នកមិនអាចរំងាប់កំហឹងរបស់អ្នកបានទេ អ្នកគ្រាន់តែដើរចេញពីស្ថានភាពនោះទៅ។ កុំព្យាយាមឈ្លោះជាមួយនឹងនរណាម្នាក់ឡើយ ឬបោកឥវ៉ាន់ក្នុងផ្ទះ ព្រោះមានតែការខូចខាតតែប៉ុណ្ណោះ។
៦. ធ្វើឱ្យរាងកាយមានចលនា
ការធ្វើលំហាត់ប្រាណគឹជាមធ្យោបាយល្អមួយក្នុងការរំងាប់កំហឹង។ អ្នកអាចដើរ រត់ជុំវិញផ្ទះរបស់អ្នក ដើម្បីកុំអោយអ្នកខឹងកាន់តែខ្លាំង។
៧. និយាយជាមួយនរណាម្នាក់
និយាយជាមួយនរណាម្នាក់ដែលអ្នកអាចទុកចិត្តបាន អាចអោយអ្នកមានភាពធូរស្រាលជាងមុននៅពេលអ្នកខឹង។ ម្នាក់នោះអាចជាមនុស្សធំម្នាក់ដែលអ្នកទុកចិត្ត មិត្តភិក្ត សមាជិកគ្រួសារ ឬក៏អ្នកអាចនិយាយលេងជាមួយក្មេងៗដែលមានអាយុតិចជាងអ្នកក៏បាន។
៨. រកពេលសម្រាក
ប្រសិនបើអ្នកដឹងពីអ្វីដែលជួយអ្នកក្នុងការសម្រាក វាពិតជាមានប្រយោជន៍ខ្លាំងណាស់នៅក្នុងពេលដែលអ្នកខឹង។ អ្នកត្រូវរកពេលធ្វើអ្វីមួយអោយខ្លួនអ្នករីករាយដូចជាដើរទៅក្នុងសួនច្បារ អានសៀវភៅ និងស្តាប់តន្រ្តីជាដើម៕
Comments are closed, but trackbacks and pingbacks are open.