អ្នក​​​ជា «មនុស្ស​​​​​​បរាជ័យ»​ បើ​​ធ្វើ ​១០​​ចំណុច​​នេះ​​​ជា​​ប្រចាំ​

មនុស្ស​ជោគជ័យខុស​ពីមនុស្សបរាជ័យ។ មនុស្សដែលមានភាពជោគជ័យតែងតែធ្វើអ្វីគ្រប់យ៉ាង​ដើម្បីអោយ​ខ្លួន​ឯង​មាន​​ភាពរីក​ចំរើន។ រីឯមនុស្សដែលបរាជ័យ គេមិនខំប្រឹងធ្វើអ្វីដែលគេគួរធ្វើទាល់តែសោះ។ ហើយនៅពេល​ដែលគេ​ទទួល​​​ភាពបរាជ័យ គឺគេតែងតែបន្ទោសអ្វីៗដែលនៅជុំវិញខ្លួនគេ។

ខាងក្រោមនោះជាទង្វើ ១០យ៉ាង​ដែល​មនុស្ស​បរាជ័យ​តែងតែធ្វើជានិច្ច៖

ទី១. ពួកគេភ័យខ្លាចការផ្លាស់ប្តូរ


ការផ្លាស់ប្តូរគឺជាអ្វីដែលគួរកើតឡើង។ ការផ្លាស់ប្តូរក៏ជាអ្វីដែលថ្មីដែលត្រូវចូលមកក្នុងជីវិតរបស់មនុស្សម្នាក់ៗ។ ប្រសិន​បើ​នរណាម្នាក់ភ័យខ្លាចចំពោះអ្វីដែលថ្មីៗ ហើយមិនព្យាយាមសាកល្បងធ្វើវា នោះគេនឹងក្លាយជា​បុគ្គល​ដែល​បរាជ័យ​។

ទី២. ពួកគេបន្ទោសអ្នកដទៃពីបរាជ័យរបស់ពួកគេ

ការបន្ទោសអ្នកដទៃ
នៅពេលដែលមានអ្វីណាមួយមិនល្អ យើងត្រូវទទួលស្គាល់ និងទទួលខុសត្រូវចំពោះវា។ មិនត្រូវចោទប្រកាន់ ឬ​បន្ទោស​នរណាម្នាក់ចំពោះភាពបរាជ័យរបស់ខ្លួន។

ទី៣. មិនរៀបចំគោលដៅ


បើមនុស្សម្នាក់មិនរៀបចំគោលដៅរបស់ខ្លួន ក្នុងការធ្វើអ្វីមួយផង ធ្វើដូចម្តេចអោយទទួលជោគជ័យបាន។ ភាពជោគជ័យ​មិនមានស្លាបហោះមករកយើងនោះឡើង គឺទាល់ខំប្រឹងដើម្បីទៅរកឯវា។ ដូចនេះ យើងត្រូវចេះរៀបចំ​គម្រោង ផែនការ ដើម្បីទទួលបានជោគជ័យ។

ទី៤. ពួកគេបង្វែរដានរហូត


ជួនកាលអ្នកឮមនុស្សបរាជ័យនិយាយថា «ខ្ញុំនឹងខំប្រឹងធ្វើវាអោយចប់ថ្ងៃនេះ» ប៉ុន្តែថ្ងៃស្អែកឡើង គេនៅតែមិន​ធ្វើ​ការងារ​របស់គេចប់ដដែល ហើយគេនៅតែនិយាយពាក្យដដែលមកកាន់អ្នក។ នោះហើយជាទង្វើរបស់​មនុស្ស​បរាជ័យ​។

ទី៥. ពួកគេមិនរីករាយចំពោះអ្វីៗគ្រប់យ៉ាង


មនុស្សដែលបរាជ័យតែងតែមិនពេញចិត្តចំពោះជោគជ័យតូចៗ ដែលគេសម្រេចបាន។ ពួកគេចង់ចាប់ផ្តើមភ្លាម​ទទួល​ជោគជ័យភ្លាម។ ការដែលសម្រេចបានជោគជ័យតូចៗ នោះហើយជាផ្លូវនាំទៅកាន់ភាពជោគជ័យធំៗ។

ទី៦. ពួកគេមិនរៀនបន្ត


នៅថ្ងៃដែលមនុស្សម្នាក់ឈប់រៀនតទៅទៀត នោះហើយជាថ្ងៃដែលគេបំផ្លាញអនាគតខ្លួនដោយមិនដឹងខ្លួន។ យើងត្រូវ​តែបង្កើនចំណេះដឹងរបស់យើងជារៀងរាល់ថ្ងៃ ទោះបីជាយើងមានអាយុច្រើន ឬចាស់ក៏ដោយ។ ចំណេះគឺមានជារៀង​រាល់ថ្ងៃ មិនដែលបញ្ចប់ឡើយ។

ទី៧. ចង់បានអ្វីមួយត្រលប់មកវិញ


មនុស្សដែលបរាជ័យតែងតែចង់បានអ្វីមួយត្រឡប់មកវិញ។ នៅពេលដែលគេធ្វើអ្វីមួយអោយនរណាម្នាក់ គឺគេចង់​អោយម្នាក់នោះជួយគេនៅថ្ងៃក្រោយ។ ហើយបើសិនជាគេខ្ចីលុយអ្នក គេប្រាកដជាចង់អោយអ្នកខ្ចីលុយគេ​វិញនៅ​ថ្ងៃណាមួយដែរ។

ទី៨. ពួកគេតែងតែមានកំហឹងជាមួយអ្នកដទៃ


មនុស្សដែលមានភាពបរាជ័យតែងតែមានកំហឹងនៅពេលដែលគេមិនទទួលបានជោគជ័យ។ ពួកគេតែងតែ​ប្រព្រឹត្តិ​សកម្មភាពមួយនេះ ជំនួសអោយការស្វែងរកដំណោះស្រាយ ដើម្បីដោះស្រាយបញ្ហា។

ទី៩. ពួកគេនិយាយថាគេធ្វើអ្វីមួយទាំងដែល​គេមិនបានធ្វើ


មានមនុស្សជាច្រើនគឺជាមនុស្សបែបនេះ។ ប្រសិនបើអ្នកមិនបានធ្វើវាទេ យើងកុំទទួលវាអី។ មនុស្សបរាជ័យ​ចូលចិត្ត​យក​មុខយកមាត់ និងទទួលយកសមិទ្ធិផលដែលគេមិនបានធ្វើ។

ទី១០. ពួកគេលាក់ចំណេះ


មនុស្សដែលមានភាពបរាជ័យតែងតែលាក់ចំណេះដែលពួកគេមាន។ ពួកគេចូលចិត្តប្រើចំណេះដឹងរបស់ពួកគេ នៅពេល​ដែលមានប្រយោជន៍ប៉ុណ្ណោះ។ យើងត្រូវតែចេះចែករំលែកនូវចំណេះដឹងរបស់យើង សម្រាប់ជា​ប្រយោជន៍​រួម​ជាមួយមនុស្សដទៃទៀត៕

Comments are closed, but trackbacks and pingbacks are open.