ផ្ទុះការចាប់អារម្មណ៍ខ្លាំង ! គ្រូពេទ្យម្នាក់ ត្រូវបានអភិបាលខេត្តប៉ៃលិនថ្មី បណ្តេញចេញពីក្របខណ្ឌ ដោយសារតែសរសេរ​បង្ហោះ​សារលើហ្វេសប៊ុក

ប៉ៃលិន​៖ លោក ខឹម មុនីកុសល ជាមន្ត្រី នៅការិយាល័យ​បង្ការ និងគ្រប់គ្រងជំងឺ នៃមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តប៉ៃលិន បានសរសេរ​បង្ហោះហ្វេសប៊ុក​ «Khem Monykosal» ដោយដាក់ចំណងជើងថា «បញ្ហា ដែលពេទ្យប្រចាំការ នៅមន្ទីរបក្សខេត្តប៉ៃលិន មិនគួរនឹងទទួល»។​

ហ្វេសប៊ុកដដែល លើកឡើងថា «មន្ត្រីពេទ្យ​ជាបុគ្គលិក​ស្រី ត្រូវបានបងប្អូន​យើង ដែលកំពុងធ្វើចត្តាឡីស័ក យកកញ្ចប់បាយគប់ចំមុខ។ ពេទ្យ​ប្រចាំការ​តាមមណ្ឌលចត្តាឡីស័ក ធ្វើការសឹងតែមួយរយជំពូកហើយ នៅតែទទួលបានការប្រមាថ​បែបនេះទៀត។ បាយមិនឆ្ងាញ់ បាយផ្អូម បាយឆៅ…។ល។ មិនមែនពេទ្យ គួរទទួលខុសត្រូវ​ផ្តាច់មុខអញ្ចឹងទេ។ ការងារចែកបាយ ក៏មិនគួរ​តែពពេទ្យជាអ្នករាប់រង​តែឯងដែរ មន្ត្រីមកពីមន្ទីរពាក់ព័ន្ធ គួរតែរួមចំណែក​ជួយ មិនមែន​មកអង្គុយលេង Face Book ក្នុងតង់ និងថតរូបបង្អួតគេទេ»។​

យ៉ាងណាក៏ដោយ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានចេញលិខិត សម្រេចបណ្តេញលោក ខឹម មុនីកុសល ចេញពីក្របខណ្ឌ​មន្ត្រីសុខាភិបាលជាន់ខ្ពស់ ដោយមូលហេតុ​ត្រូវបាន​លោកស្រីអភិបាលខេត្ត លើកឡើងថា «ប្រព្រឹត្តិកំហុស និងការឆ្គាំឆ្គង​ក្នុងវិជ្ជាជីវៈ»​។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើសិនជាគ្រាន់តែសរសេរបង្ហោះហ្វេសប៊ុកប៉ុណ្ណេះ ហើយ​ត្រូវអភិបាលខេត្តប៉ៃលិន សម្រេចដេញចេញពីក្របខណ្ឌ​មន្ត្រីពេទ្យមែននោះ គឺជារឿងមិនគួរកើតឡើងទេ​។ អភិបាលខេត្ត គួរតែមានដំណោះស្រាយល្អជាងនេះ។ កោះប្រជុំនៅមណ្ឌលចត្តាឡីស័កនោះ ស្វែងរកបញ្ហា ហើយដោះស្រាយបញ្ហា ដោយ​បង្រួមបញ្ហា ទៅជាលែងមានបញ្ហា និង​លើកទឹកចិត្តមន្ត្រីពេទ្យ រួមទាំងមន្ត្រីពាក់ព័ន្ធគ្រប់ផ្នែក ជួយគ្នា បូករួមទាំង​អ្នកធ្វើចត្តាឡីស័កផង ក៏ត្រូវជួយគ្នា​។

Comments are closed, but trackbacks and pingbacks are open.