ដំណឹងបន្ទាន់!! សម្តេច ស ខេង ប្រាប់ទៅគ្រប់រាជធានី ខេត្ត ឱ្យអនុវត្តការផាកពិន័យអន្ដរការណ៍ លើបុគ្គលដែលមិនពាក់ម៉ាស និង…
(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អភិបាលរាជធានី-ខេត្តទាំងអស់ ចូលរួមសហការឱ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ដើម្បីអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល។ ការណែនាំរបស់សម្តេចក្រឡាហោម បានធ្វើឡើងតាមរយៈលិខិតមួយច្បាប់ផ្ញើទៅកាន់អភិបាលរាជធានី-ខេត្ត នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះ។
សូមរំលឹកថា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ក្រសួងសុខាភិបាល បានសម្រេចយករាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តសៀមរាប ជាភូមិសាស្ត្រដែលមានការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលតម្រូវឱ្យមានការអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។
យោងតាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាលទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ បានកំណត់ថា ជនមិនចូលរួមគោរពកាតព្វកិច្ចពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពបុគ្គល នឹងរងការពិន័យពី ២០ម៉ឺនរៀល ទៅ១លានរៀល៕
Comments are closed, but trackbacks and pingbacks are open.