សំខាន់ណាស់! លោកជំទាវ ឱ វណ្ណឌីន ផ្ដាំ ៣ ចំណុចជូនពលរដ្ឋ ក្រោយបញ្ចប់ការបិទខ្ទប់ស្អែកនេះ

ថ្មីៗនេះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចមួយ ស្តីពីការបញ្ចប់ការបិទខ្ទប់ភូមិសាស្ត្រ រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាល ចាប់ពីថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២១ តទៅ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញរឿងនេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានផ្ញើសារ ៣ ចំណុចធំៗ ដល់ប្រជាពលរដ្ឋ ក្រោយបញ្ចប់ការបិទខ្ទប់ភូមិសាស្រ្ត រាជធានីភ្នំពេញ និង ក្រុងតាខ្មៅ នៃខេត្តកណ្តាល ដែលក្នុងនោះមានដូចជា ៖

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

១. បុគ្គលគ្រប់រូប ត្រូវរៀនរស់ជាមួយមេរោគកូវីដ-១៩ ដោយមិនឲ្យវាឆ្លងមកខ្លួនទេ ។ ពោលគឺពេលទៅធ្វើការងារ ឬ ទៅប្រកបរបរទទួលទាន ត្រូវធ្វើយ៉ាងម៉េចកុំឱ្យឆ្លងកូវីដ-១៩ តាមរយៈការអនុវត្តវិធានការ ៣ ការពារ និង ៣ កុំ បូកជាមួយការចាក់វ៉ាក់សាំង ហើយបើសិនជាគ្មានការចាំបាច់ត្រូវនៅផ្ទះ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

២. ទីតាំងលក់ដូរ ត្រូវអនុវត្តតាមវិធានសុខាភិបាល ។ ពោលគឺម្ចាស់ទីតាំង ត្រូវយកចិត្តទុកដាក់ខ្ពស់ ពេលដំណើរការបើកអាជីវកម្មរបស់ខ្លួន ដោយត្រូវគិតគូរពីសុវត្ថិភាពជាចម្បង ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣. ការទទួលខុសត្រូវសង្គម ។ លោកជំទាវបានផ្តាំថា មិនត្រូវគិតថា រឿងកូវីដ-១៩ នេះ គឺជារឿងរបស់អ្នកនេះ ឬ រឿងរបស់អ្នកនោះទេ ក្នុងនាមជាអ្នករស់នៅក្នុងសហគមន៍ ត្រូវចេះមើលកន្លែងណាឆ្លងខ្លាំង ហើយត្រូវចេះមើលគ្នាទៅវិញទៅមក និង ត្រូវចូលរួមអនុវត្តវិធានសុខាភិបាលផងដែរ ៕

Comments are closed, but trackbacks and pingbacks are open.