សមត្ថកិច្ចត្រួតពិនិត្យថាដឹកខុសបច្ចេកទេសពិ.ន័យ៣០ម៉ឺនរៀល ពលរដ្ឋតវ៉ាទៅលេខ ១១៧ ទទួលបានការសម្របសម្រួលគ្រាន់តែអប់រំវិញ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំពង់ធំ៖ ប្រជាពលរដ្ឋបានធ្វើការតវ៉ាមកកាន់លេខ ១១៧ ក្រោយពីមានការផា.ក​ពិន័.យ​ចរា.ចរណ៍​មួយនៅវេលាម៉ោង ១៣:២៦ នាទីរសៀល ថ្ងៃទី ២៥ ខែ កុម្ភ: ឆ្នាំ ២០២២ ដែលស្ថិតក្នុងភូមិកកោះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ក៏ត្រូវបាននគរបាលចុះអន្តរាគមន៍ និងសម្របសម្រួលភ្លាមៗផងដែរ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បើតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ប្រជាពលរដ្ឋឈ្មោះ សុត ញៀន រស់នៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៏ ខេត្តព្រៃវែង ថាមានករណីរថយន្តដឹកម៉ាស៊ីនច្រូត ខុសលក្ខណៈបច្ចេកទេស ដែលឈ្មោះ សុត ញៀន បានដឹក ម៉ាស៊ីនពីខេត្តព្រៃវែងទៅច្រូតស្រូវនៅខេត្តកំពង់ធំ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

នៅតាមផ្លូវក៏ត្រូវសមត្ថកិច្ចត្រូតពិនិត្យគោលដៅ បញ្ជាឲ្យរថយន្តឈប់ ក្រោយពិនិត្យសមត្ថកិច្ចឲ្យបង់ពិ.ន័យប្រាក់ចំនួន ៣០០០០០រៀល (សាមសិបម៉ឺន) ស្ថិតនៅភូមិកកោ ក ស្រុកសន្ទក ខេត្ត កំពង់ធំ បានសុំឲ្យសមត្ថកិច្ចប្រចាំបញ្ជា១១៧ ជួយអន្តរាគមន៍។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រោយពីបានសុំឲ្យសមត្ថកិច្ចជួយសម្របសម្រួល នៅម៉ោង១៣:២៨នាទី សមត្ថកិច្ចប្រចាំបញ្ជា១១៧ លោកអនុសេនីយ៍ឯក ប៉ាន់ តាំងស្រាន់ បានបញ្ជូនព័ត៌មានទៅ លោកវរសេនីយ៍ឯក សេង វណ្ណគីម មុខងារ នាយការិយាល័យ (ប្រចាំបញ្ជាខេត្តកំពង់ធំ ) ដើម្បីចុះអន្តរាគមន៍បន្ទាន់ ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជាលទ្ធផលនៅម៉ោង១៣:៣៦នាទី លោកវរសេនីយ៍ឯក សេង វណ្ណគឺម មុខងារ នាយការិយាល័យ បានទាក់ទងទៅគោលដៅត្រួតពិនិត្យ ឲ្យជួយសម្រួលជូនប្រជាពលរដ្ឋ ដោយមិនបាច់ បង់ប្រាក់ពិ.ន័យទេ គ្រាន់តែអប់រំណែនាំគាត់កុំឲ្យដឹកខុសលក្ខណៈបច្ចេកទេសជាលើក ទី២៕

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Comments are closed, but trackbacks and pingbacks are open.