ដំណឹងថ្មី!! អស្ចារ្យណាស់ វ៉ាក់សាំង Sinopharm (សុីណូហ្វាម វ៉ាក់សាំងចិន) មានប្រសិទ្ធភាពប្រឆាំងវីរុស បំប្លែងខ្លួនថ្មី បានជាង ១០ ប្រភេទ…

ប្រទេស​ចិន បច្ចុប្បន្ន​បាន​នឹង​កំពុង​បង្កើន​ផែនការ​ចាក់​វ៉ាក់សាំង​របស់​ប្រទេស​ខ្លួន ដើម្បី​បង្កើន​ប្រព័ន្ធ​ការពារ​ភាព​ស៊ាំ​ឱ្យ​កាន់​តែ​ទូលំទូលាយ​ជាង​មុន ។

ផែនការ​នេះ គឺ​ផ្ដោត​លើ​ក្រុម​មនុស្ស​ចម្បង​មួយ​ចំនួន​រួម​មាន អ្នក​ដែល​រស់​នៅ​ក្នុង​ក្រុង​ធំ ឬ​ មធ្យម នៅ​តាម​ផែ​ក្រុង ឬ​ តំបន់​ព្រំដែន បុគ្គលិក​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ សិស្ស​និស្សិត និង ​គ្រូ​សាស្ត្រាចារ្យ រួម​ទាំង​បុគ្គលិក​តាម​ផ្សារ​ទំនើប ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​នោះ​ដែរ មនុស្ស​ដែល​មាន​វ័យ​លើស ៦០ ឆ្នាំ ឬ​ មាន​ជំងឺ​រ៉ាំរ៉ៃ ក៏​អាច​ទទួល​វ៉ាក់សាំង​ការពារ​ប្រឆាំង​វីរុស​នេះ​ផង​ដែរ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Wu Liangyou អនុប្រធាន​ការិយាល័យគ្រប់គ្រង​ជំងឺ NHC ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

វ៉ាក់សាំង​របស់​ប្រទេស​ចិន ត្រូវ​បាន​ប្រទេស​ជាច្រើន​ទទួល​ស្គាល់ និងអនុញ្ញាត​ឱ្យ​ប្រើប្រាស់​ក្នុង​ករណី​បន្ទាន់ ដោយ​ក្នុង​នោះ​វ៉ាក់សាំង Sinopharm គឺ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ប្រើប្រាស់​លើ​ពលរដ្ឋ​ពី​ប្រមាណ​ជាង ១៩០ ប្រទេស ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Zhang Yuntao អនុប្រធាន​ក្រុមហ៊ុន​ China National Biotec Group ដែល​ជាប់​ទាក់ទង​នឹង​ក្រុមហ៊ុន Sinopharm បាន​បញ្ជាក់​ថា វ៉ាក់សាំង Sinopharm បាន​រក​ឃើញ​ថា មាន​ប្រសិទ្ធភាព​ប្រឆាំង​នឹង​វីរុស​បំប្លែង​ខ្លួន​ថ្មី​ជាង ១០ ប្រភេទ ដែល​រក​ឃើញ​នៅ​ប្រទេស​អង់គ្លេស អាហ្វ្រិក​ខាង​ត្បូង រួម​នឹង​តំបន់​ដទៃ​ទៀត ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក Zhang បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​តេស្ត​បន្ថែម​ទៀត កំពុង​ដំណើរការ​លើ​វីរុស​បំប្លែង​ថ្មី​ដែល​រក​ឃើញ​ក្នុង​ប្រទេស​ប្រេស៊ីល និង​ប្រទេសហ្ស៊ីមបាវេ ។ ព្រម​គ្នា​នោះ ទិន្នន័យ​ស្រាវជ្រាវ​​លើ​ក្មេង​ដែល​មាន​អាយុ​ពី ០៣ ទៅ ១៧ ឆ្នាំ គឺ​បាន​ដូច​ការ​រំពឹង​ទុក ដែល​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា ក្រុម​មនុស្ស​ទាំង​នេះ អាច​នឹង​រួមបញ្ចូល​ក្នុង​គម្រោង​ចាក់​វ៉ាក់សាំង​នៅ​ពេល​អនាគត​ខាង​មុខ ៕ ប្រភព៖ CCTV

Comments are closed, but trackbacks and pingbacks are open.