របាយការណ៍!! អង្គការសហប្រជាជាតិ គិតមកទល់ពេលនេះ មានពលរដ្ឋប្រមាណ ៣៦៨,០០០ នាក់ បានចាកចេញពីប្រទេស…

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន បាននិយាយកាលពីថ្ងៃអាទិត្យថា មានមនុស្សប្រហែល ៣៦៨,០០០ នាក់ បានចាកចេញពីអ៊ុយក្រែនរួចទៅហើយ គិតមកទល់ពេលនេះ បន្ទាប់ពីការឈ្លា.នពានរបស់រុស្ស៊ី។ ទីភ្នាក់ងារនេះបាននិយាយថា ជនជាតិអ៊ុយក្រែនជាច្រើននាក់

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានភៀសខ្លួនឆ្លងដែនទៅកាន់ប្រទេសប៉ូឡូញ ហុងគ្រី រូម៉ានី និងម៉ុលដូវ៉ា ដែលជាប្រទេសជាប់ព្រំដែនអ៊ុយក្រែនស្រាប់។ ចំណែកសហភាពអឺរ៉ុបក៏បានបញ្ជាក់ដែរថា មនុស្សជាង ៣០០,០០០ នាក់ បានជម្លៀសខ្លួនចេញពីអ៊ុយក្រែន ហើយប្រទេសជាសមាជិកអឺរ៉ុបនឹងចាត់វិធានការបន្ថែមទៀតដើម្បីទទួលយកពួកគេ។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តួលេខនេះត្រូវបានបង្ហាញ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកពីរដ្ឋសមាជិកសហភាពអឺរ៉ុប បានពិភាក្សាអំពីការឆ្លើយតប ចំពោះការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន នៅក្នុងកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃអាទិត្យ។ ស្នងការកិច្ចការផ្ទៃក្នុងសហភាពអឺរ៉ុប លោកស្រី Ylva Johansson បាននិយាយថា ជនជាតិអ៊ុយក្រែនត្រូវ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បានអនុញ្ញាតជាគោលការណ៍ឱ្យស្នាក់នៅក្នុងសហភាពអឺរ៉ុប ដោយគ្មានទិដ្ឋាការរហូតដល់ ៩០ថ្ងៃ។ នាងបានកត់សម្គាល់ថា ជនជាតិអ៊ុយក្រែនជាច្រើនកំពុងស្នាក់នៅផ្ទះសាច់ញាតិ និងជំរកនៅតាមប្រទេសនៅតំបន់អឺរ៉ុប។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាក់ថា តំបន់អឺរ៉ុបនឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងដែលធ្វើឡើងដោយ

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រទេសជាសមាជិក ដើម្បីទទួលយកជន.ភៀសខ្លួនបន្ថែមទៀត។ លោកស្រី Johansson បាននិយាយថា EU ត្រូវតែរៀបចំឱ្យបានច្រើនតាមដែលអាចធ្វើបាន ដើម្បីទទួលយកការមកដល់របស់ពលរដ្ឋអ៊ុយក្រែន ហើយជនភៀសខ្លួនទាំងនោះ​ត្រូវ​តែ​ទទួល​បានការស្វាគមន៍​យ៉ាង​កក់ក្ដៅ៕ប្រភព៖ NHK

Comments are closed, but trackbacks and pingbacks are open.