តិច ឬច្រើន ខ្នោះដូចតែគ្នា! ស ម ត្ថ កិ ច្ច ឃា ត់ ខ្លួនជនសង្ស័យចំនួន ២នាក់ ធ្វើសកម្មភាព លួ .ច សម្ភារៈអ្នកដទៃ ដឹងហើយហួសចិត្ត ប៉ុន្តែខ្នោះបាត់ទៅហើយ
មានហេតុការណ៍មួយបានកើតឡើង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១ វេលា១៤និង៣០នាទី កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាន ន គ រ បា ល ខណ្ឌបឹងកេងកងសហការជាមួយកម្លាំងប៉ុស្ដិ៍ ន គ រ បា ល រដ្ឋបាលទំនប់ទឹក
បាន ឃា .ត់ ខ្លួនជន ស ង្ស័ យ ចំនួន ០២នាក់ ករណី លួ .ច សម្ភារៈ ខណៈពេលកំពុងល្បាតនៅចំណុចផ្ទះលេខ ១៦៥B ផ្លូវ១៧៣ ក្រុម ០៤ ភូមិ០១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
ជន ស ង្ស័ យ ឃា .ត់ ខ្លួនរួមមាន៖ ១-ឈ្មោះ ម៉ាក់ ចំរើន ហៅអាម៉ៅ ភេទប្រុស ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបររើសអេតចាយ. (ប្រើប្រាស់ ថ្នាំ ញៀ .ន)។
២-ឈ្មោះ ម៉ៅ រស្មី ហៅស្មី ភេទស្រី ជនជាតិខ្មែរ ទីលំនៅមិនពិតប្រាកដ មុខរបរ៖ រើសអេតចាយ (ប្រើប្រាស់ថ្នាំ ញៀ .ន)។
សូមបញ្ជាក់ថា មុនពេលកើតហេតុវេលាម៉ោងប្រហែល ១២និង៤០នាទី ជន ស ង្ស័ យ ទាំង ០២នាក់ បានជិះកង់០១គ្រឿង ចេញពីម្ដុំក្បាលថ្នល់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ
គោលបំណងរើសអេតចាយ ពេលជិះកង់ឌុបគ្នាមកដល់ម្ដុំចំហៀងរបងស្ថានទូតចិន កន្លែងកើតហេតុ ដែលជាផ្ទះគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផល ក្លែ ង កា្ល យ បានបិទចាក់សោរទ្វាររបងទុកចោល
ភ្លាមនោះជន ស ង្ស័ យ ឈ្មោះ ម៉ាក់ ចំរើន ហៅអាម៉ៅ បានឡើងរបងចូលលួចសម្ភារៈដូចជា កំណាត់ខ្សែភ្លើង ខ្នើយកើយ និងកម្ទិចកម្ទីអេតចាយមួយចំនួនទៀត ចំណែកជនសង្ស័យឈ្មោះ ម៉ៅ រស្មី ហៅស្មី រង់ចាំទទួលសម្ភារៈនៅខាងក្រៅរបង។
វត្ថុតាងដែល ចា ប់ យក៖ កង់ចំនួន០១គ្រឿង ពណ៌ទឹកប្រាក់ កំណាត់ខ្សែភ្លើង ចំនួន០១បាវ និងខ្នើយកើយ ចំនួន០៣។
បច្ចប្បន្នជន ស ង្ស័ យ កំពុង ឃា ត់ ខ្លួននៅអធិការដ្ឋាន ន គ រ បា ល ខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕
Comments are closed, but trackbacks and pingbacks are open.