មិនថយទេ ថ្ងៃនេះខ្មែរយើង មានអ្នកស្លា.ប់ រហូតដល់ ៦នាក់ ឯអ្នកឆ្លងជាង ៦០០នាក់
ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃអង្គារទី១ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ពីការ រកឃើញករណីវិជ្ជមាន វីរុសកូវីដ-១៩ថ្មី ចំនួន ៦១៦នាក់ ខណៈឣ្នកជាសះស្បើយ ចំនួន ៧៥៣នាក់ និងករណី ស្លា.ប់ ០៦នាក់។ នេះបើយោងតាមសេចក្ដីជូន ដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជា។
សូមជម្រាបថា នៅក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងសុ ខាភិបាល នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ រកឃើញ អ្នកឆ្លងថ្មី ៦១៦ នាក់ទៀត ជាសះស្បើយ ៧៥៣នាក់ និងស្លា.ប់ ០៦នាក់៖
– ករណីឆ្លងសហគមន៍ ៥៨៥នាក់– អ្នកដំណើរពីបរទេស ៣១នាក់គិតត្រឹមព្រឹក ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១– អ្នកឆ្លងសរុប= 30,710 នាក់– អ្នកជាសះស្បើយ= 23,389 នាក់– អ្នកស្លា.ប់= 220 នាក់
កំណត់សម្គាល់៖ ក្រសួងសុខាភិបាលបានផ្ញើលទ្ធផល និងទម្រង់ស្នើសុំធ្វើ ពិសោធន៍ (Laboratory Request Form) គ្រប់ករណីវិជ្ជមានកូវីដ-១៩ និងករណីជា សះស្បើយ ទៅមន្ទីរសុខាភិបាលនៃរដ្ឋបាល រាជធានី-ខេត្ត មន្ទីរពេទ្យព្យាបាល ជំងឺកូវីដ-១៩ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិត ស្រាល តាម ប្រព័ន្ធអេឡិចត្រូនិក ដើម្បីគ្រប់គ្រង បន្តរួចហើយ។
ក្រសួងសុខាភិបាល បន្តជូនដំណឹងដល់សាធារណជន អំពីការវិវត្តន៍នៃបញ្ហាសុខភាព តាមទំព័រ ហ្វេសប៊ុក និងគេហទំព័រ របស់ក្រសួង www.cdcmoh.gov.kh ដែលគេហទំព័រនេះ មានសម្ភារៈអប់រំសុខភាព ដែលអាចទាញយក មកប្រើប្រាស់បាន។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកទូរសព្ទ ទាន់ហេតុការណ៍ ក្រសួងសុខាភិបាល លេខ ១១៥ ដោយឥត គិតថ្លៃ ឬទំនាក់ទំនងមកក្រសួង សុខាភិបាល តាមទូរសព្ទ លេខ ០១២ ៨២៥ ៤២៤ ឬ ០១២ ៤៨៨ ៩៨១ ឬ ០១២ ៨៣៦ ៨៦៨ ៕
Comments are closed, but trackbacks and pingbacks are open.